en     km
en     km

 សម្ដេច ហ៊ុន សែន ៖តើជាព្រហ្មលិខិតតម្រូវឱ្យសម្ដេចបម្រើជាតិក្នុងជាតិនេះមែនឬទេ? 

Share

សម្ដេច ហ៊ុន សែនបានប្រកាសលើទំហ្វេសបុករបស់សម្ដេចនៅថ្ងៃនេះថា ឋានៈជាមេដឹកនាំពិតជាមានការងារលំបាកនិងមមាញឹកខ្លាំងណាស់ គឺសឹងតែរកពេលទទួលបាយមិនបានផង។ សម្ដេចថា ជាក់ស្ដែងពេលសម្ដេចទៅបំពេញការងារមួយនៅអឺរ៉ុបនៅសប្ដាហ៍នេះក្នុងឋានៈជានាយករដ្ឋមបន្ត្រីគឺ ពុំមានពេលសម្រាកច្រើនទេ ដោយជាប់រវល់ប្រជុំអាស៊ី-អឺរ៉ុបផង ហើយប្រជុំទ្វេភាគីថែមទៀត។ តែសម្ដេចថា ធ្វើម្ដេចបើក្លាយជាមេដឹកនាំទៅហើយគឺត្រូវបំពេញកាតព្វកិច្ចដើម្បីប្រទេសជាតិកម្ពុជា ហើយនេះជាព្រហ្មលិខិតក៏ថាបាន។

លោក សោម លាភ រាយការណ៍ជូនពីព័ត៌មាននេះ!

 

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញជំហរថា សម្ដេចជាអ្នកដើរមុនគេជានិច្ចលើកិច្ចការនយោបាយ ដើម្បីសេចក្ដីសុខ រួមទាំងបុព្វហេតុនៃការអភិវឌ្ឍជាតិ បើទោះបីជាមានមូលហេតុអ្វីក៏ដោយ។

តាមការចុះផ្សាយនេះបញ្ជាក់ទៀត ការបង្ហាញនូវជំហរបែបនេះ ធ្វើឡើងមុនពេលដែលសម្ដេចហ៊ុនសែន នឹងចាកចេញពីកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១២ នៅប្រទេសប៊ែលហ្សិក។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថានឹងទៅប្រទេសប៊ែលហ្សិកនៅវេលាម៉ោង ១២ និង២០នាទី យប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី​១៧ ខែតុលា។  

សម្ដេចហ៊ុនសែនបន្ថែមថា ការងារនៅក្រៅប្រទេសក្នុងអាណត្តិនេះ មមារញឹកស្ទើរតែរកពេលបាយមិនឃើញ តែសម្ដេចពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។

ប្រមុខរាជរដ្ឋាភិបាលដែលមកពីគណបក្សប្រជាជនកម្ពុជាបញ្ជាក់ទៀតថា ខ្លួនសម្ដេចផ្ទាល់ជាអ្នកទទួលរងនូវការងារមមារញឹកជាច្រើនពាក់ព័ន្ធនឹងការងារនយោបាយដែលត្រូវការសម្ដេចជាអ្នកដើរមុខជានិច្ច។

យ៉ាងណាមិញ សម្ដេចហ៊ុនសែន ប្រហែលជាគិតថា ព្រហ្មលោកលិខិតជាអ្នកតម្រូវឱ្យសម្ដេចជាអ្នកធ្វើកិច្ចការទាំងអស់នេះ

សម្ដេចហ៊ុនសែន បានចូលកាន់តំណែងបម្រើជាតិដំបូង ជារដ្ឋមន្ត្រីការបរទេស នៅអាយុជិត៣០ ដែលកាលនោះ នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ។ នៅឆ្នាំ១៩៨៥  សម្ដេចបានឡើងកាន់តំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីដោយជំនួស លោកចាន់ស៊ី ដែលទទួលមរណភាព។ នៅឆ្នាំ១៩៩៣ សម្ដេចនៅបន្តជានាយករដ្ឋមន្ត្រី ដែលគេហៅថា នាយករដ្ឋមន្ត្រីទី២ ហើយសម្ដេចក្រុមព្រះជានាយករដ្ឋមន្ត្រីទី១ក្នុងឋានៈជាប្រធានគណបក្ស ហ៊្វុនស៊ីនប៉ិចដែលឈ្នះក្នុងការបោះឆ្នោតសភានីតិកាលទី១ ។ តែចាប់ពីពេលនោះមកសម្ដេចហ៊ុន សែនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី បន្តបន្ទាប់ ក្នុង​ឋានៈជាមេដឹកនាំប្រជាជនកម្ពុជាដែលឈ្នះឆ្នោត។

សម្ដេច ​ហ៊ុន សែន បានដឹកនាំកងទ័ពមួយក្រុម រត់ទៅប្រទេសវៀតណាម ហើយក្រោយមកដោយសារទទួលបានការគាំទ្រពីកងទ័ព និងរដ្ឋាភិបាល វៀតណាម សម្ដេច ហ៊ុន សែន និងក្រុមអតីតនាយករដ្ឋមន្ត្រី ប៉ែន សុវណ្ណ និង លោក ចាន់ស៊ី សម្ដេច ​ហេង សំរិន និងសម្ដេចជាស៊ីមបានវាយផ្ដួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហមដែលមានប៉ុលពតជានាយករដ្ឋមន្ត្រី។ តែមុនរត់ទៅវៀតណាមសម្ដេចហ៊ុនសែនក៏ជាអតីតមេទ័ពម្នាក់នៃរបបប៉ុលពតនេះដែរ។សម្ដេចតែងតែអះអាងថា ដោយសារមិនអាចមើលឃើញពីការសម្លាប់ពលរដ្ឋខ្មែរ ដោយរបបអាវខ្មៅនេះ សម្ដេចនិងក្រុមកងទ័ពរបស់សម្ដេចបានសម្រេចបង្កើតក្រុមចលនាមួយដើម្បី វាយកំទេចរបបនេះ។

ក្នុងឋានៈជានាយករដ្ឋមន្ត្រីយូរជាងគេ នៅកម្ពុជា និងក្នុងតំបន់អាស៊ី សម្ដេចហ៊ុនសែនពេលខ្លះ ចាត់ទុកការកាន់តំណែងកំពូលរបស់ជាតិ អាចមកពីព្រេងវាសនាក៏ថាបានដែរ។ កាលពីថ្មីនេះ សម្ដេចថា សម្ដេចព្រះបាទនរោត្តមសីហនុអតីតព្រះមហាក្សត្រកម្ពុជា ព្រះអង្គ មិនដឹងខ្លួនថា ត្រូវឡើងសោយរាជ្យផងស្រាប់តែកំពុងសិក្សាគឺរដ្ឋាភិបាលបារាំងបានយាងសម្ដេចមកឡើងសោយរាជ្យនៅរាជធានីភ្នំពេញក្នុងជន្មាយុ១៨ព្រះវស្សា៕      

Share

Image
Image
Image