en     km
en     km

សម្ដេច ហ៊ុន សែន សង្ឃឹមថា នឹងមិនមានឧបសគ្គអ្វីដល់សម្ដេចនៅឯកិច្ចប្រជុំUN តែអ្នកវិភាគថានឹងមានការប្រឈមខ្លះៗ

Share

ភ្នំពេញ៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា លោកនឹងទៅចូលរួមប្រជុំ លើកទី ៧៣ នៃមហាសន្និបាទអង្គការសហប្រជាជាតិ ដែលមានអន្តរជាតិមួយចំនួន និងជនជាតិអាមេរិកដើមកំណើតខ្មែរកំពុងតែត្រៀមស្វាគមន៍សម្ដេចដែលជាហេតុធ្វើឱ្យការចូលរួមប្រជុំនេះមានភាពរលូន។ ទោះបីជាបែបនេះក្ដី មជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជាថា ការចូលរួមប្រជុំរបស់របស់រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិនេះ នឹងមានការប្រឈមខ្លះ ហើយមានភាពលំបាកជាងអាណត្តិមុនៗ។ 

លោក សោម លាភ រាយការណ៍៖

 

កិច្ចប្រជុំទូទៅលើកទី ៧៣ នៃមហាសន្និបាទអង្គការសហបរជាជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

មហាសន្និបាទនេះ ប្រព្រឹត្តទៅលើប្រធានបទ ធ្វើឱ្យអង្គការសហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់ ភាពជាអ្នកដឹកនាំ សកល និងការទទួលខុសត្រូវរួមសម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព។    

ក្នុងមហាសន្និបាទនេះ សម្ដេច ហ៊ុន សែននឹងទៅចូលរួមក្នុងក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងដំណើរការនៃកិច្ចប្រជុំនោះ សម្ដេច ហ៊ុន សែន និងធ្វើសេចក្ដីថ្លែងការណ៍មួយអំពីការវិវត្តន៍ថ្មីៗ និងសមិទ្ធិផលសំខាន់ៗដែលរាជរដ្ឋាភិបាលបានសម្រេច និងបញ្ហាតំបន់ និងអន្តរជាតិដែលមានការព្រួយបារម្ភ។

ដោយឡែក សម្រាប់ថ្ងៃបន្ទាប់  សម្តេច ហ៊ុន សែននឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងរៀបចំឡើងនាដើមខែតុលាខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ សម្ដេចហ៊ុនសែនបានអះអាងនៅមុខកម្មករជិត ៣ម៉ឺននាក់ នៅខេត្តកំពង់ស្ ពឺថា នៅព្រឹកថ្ងៃទី ២៨ កញ្ញា សម្ដេចនឹងជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសពីរ។  សម្ដេចនឹងថ្លែងសេចក្ដីថ្លែងការណ៍នៅអង្គការសហប្រជាជាតិ ។ ដោយឡែក នៅថ្ងៃដដែល នៅម៉ោង ៥ កន្លះ សម្ដេចនឹងជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ។  

នាយករដ្ឋមន្រ្តីកម្ពុជានឹងមានជំនួបពិសេសជាមួយពលរដ្ឋខ្មែរនៅអាមេរិកជាងមួយពាន់នាក់នៅថ្ងៃបន្ទាប់។

យ៉ាងណាមិញ សម្ដេច ហ៊ុន សែន នឹងធ្វើដំណើរទៅប្រជុំនៅប្រទេសមួយទៀតនៅថ្ងៃបន្ទាប់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឯម សុវណ្ណារ៉ា អ្នកវិភាគសង្គម​ និងនយោបាយមានប្រសាសន៍ប្រាប់វិទ្យុស្រ្តីថា ​កម្ពុជាកំពុងតែឡើងកម្ដៅនយោបាយ។

យ៉ាងណាក៏ដោយក៏ការចូលរួមប្រជុំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅអន្តរជាតិ មិនអាចធ្វើឱ្យធូរស្បើយស្ថានភាពនយោបាយបាននៅកម្ពុជាឡើយ។ លោកបន្ថែមថា អាមេរិក និងសហគមន៍អ៊ីរ៉ុបកំពុងតែរកមធ្យោបាយក្នុងការធ្វើឱ្យកម្ពុជាស្ដាលទ្ធិប្រជាធិបតេយ្យឡើងវិញ ខណៈកម្ពុជាមិនទាន់បានឆ្លើយតបជាវិជ្ជមាននៅឡើយ។

បើទោះបីជាសម្ដេច ហ៊ុន សែន ថា លោកនឹងចូលរួមប្រជុំដែលមានអន្តរជាតិជាច្រើនចាំទទួលស្វាគមន៍ក៏ដោយ​ គេនៅតែមើលឃើញថា ការប្រជុំអាណត្តិនេះមិនដូចអាណត្តិមុននោះទេ។

លោក បណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងសង្គមកម្ពុជាថា ការប្រជុំក្ដី ឬជំនួបផ្សេងៗជាមួយអន្តរជាតិក្ដីសម្រាប់អាណត្តិទី ៦នេះ ដែលដឹក នាំសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​នឹងមានផលវិបាកមួយចំនួនជាងអាណត្តិមុនៗ។

ដោយហេតុថា ស្ថានភាពនយោបាយកំពុងតែឡើងកម្ដៅ គឺ កម្ពុជាត្រូវតែមានដំណោះស្រាយជាបន្ទាន់។

អ្នកវិភាគរូបនេះ បង្ហាញថា សម្រាប់កម្ពុជាផ្ទាល់ត្រូវតែទទួលស្គាល់នូវផលវិបាកនៅពេលដែលមានការដាក់ទណ្ឌកម្មពីអន្តរជាតិ។

លោកបណ្ឌិតចង់ឱ្យមានការពិភាក្សារវាងខ្មែរ និងខ្មែរ ដើម្បីដោះស្រាយស្ថានភាពនយោ​បាយនៅកម្ពុជា។

ខណៈ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​កម្ពុជា គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​នោះ សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងដឹកនាំក្រុមអ្នកគាំទ្រនៅក្រៅប្រទេស ទៅធ្វើបាតុកម្មប្រឆាំងវត្តមានសម្ដេច នៅទីនោះ នាថ្ងៃទី ២៨ ខែកញ្ញា និងទាមទារ​ទៅ​អង្គការ​សហ​ប្រជាជាតិកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមសម័យប្រជុំអង្គការ សហប្រជាជាតិលើកទី ៧៣ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។

កម្ពុជា និងប្រទេសចំនួន ១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងកម្ពុជាឲ្យធ្វើជាអនុប្រធាន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី ៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស​ម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ ២០១៩៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image