en     km
en     km

សម្ដេច ហ៊ុន សែន ថ្វាយលិខិតអរព្រះគុណព្រះមហាក្សត្រ និងសម្ដេចម៉ែ

Share

ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែកញ្ញា នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ក្រោយពីបានស្បថចូលកាន់តែតំណែងរួចមក បានថ្វាយលិខិត អរព្រះគុណព្រះហាក្សត្រ និងសម្ដេច ម៉ែ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់ទាំងពីរព្រះអង្គបានប្រោសព្រះរាជទាននូវការអបអរសាទរ សម្ដេច ហ៊ុន សែន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាអាណត្ដិទី០៦ ដើម្បីដឹកនាំប្រទេស។

សារលិខិតដែលថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែនេះ សម្ដេច ហ៊ុន សែន បានបង្ហាញនូវការប្ដេជ្ញាចិត្ដថា សម្ដេចនឹងខិតខំបំពេញកាតព្វកិច្ច        បំរើជាតិ សាសនា និងព្រះមហាត្សត្រ។ ជាងនេះ សម្ដេច ហ៊ុន សែន ក៏បានថ្វាយនូវព្រះពរ ថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ ផងដែរ។

សូមជម្រាបថា រដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោត ២៩ កក្កដា ២០១៨ ទើបតែត្រូវបានបង្កើតជាផ្លូវការកាលពីថ្ងៃទី០៦ កញ្ញា ម្សិលមិញ។ ក្នុងកិច្ចប្រជុំរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានៅវិមានសន្ដិភាព កាលពីម្សិលមិញនោះ សម្ដេច ហ៊ុន សែន បានប្ដេជ្ញាថា រាជរដ្ឋា ភិបាលអាណត្តិថ្មីនឹងបន្តប្រឹងប្រែងដ៏មុតស្រួចក្នុងការអភិវឌ្ឍជាតិកាន់តែរីកចម្រើនបន្ថែមទៀត។ 

នៅក្នុងន័យដដែលនេះ សម្ដេចក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់មន្រ្ដីគ្រប់ស្ថាប័ន និងគ្រប់ជាន់ថ្នាក់ជួយផ្ដល់នូវការគាំទ្រ និងអនុវត្តន៍ឲ្យបានពេញទំហឹងនូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលសំដៅសម្រេចឲ្យបានជាផ្លែផ្កាជាឧត្ដមប្រយោជន៍របស់ប្រទេសជាតិ៕

 

Share

Image
Image
Image