en     km
en     km

សម្ដេច ហ៊ុន សែន តែងតែនឹកពលរដ្ឋខ្មែរជានិច្ចទោះបំពេញបេសកកម្មនៅប្រទេសណាក្ដី

Share

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សម្ដេចតែងតែនឹកដល់ប្រជាជនកម្ពុជាជានិច្ច បើទោះបីជាសម្ដេចបំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចនៅថ្ងៃទី ១៣ ខែ​ វិច្ឆិកា ឆ្នាំ ២០១៨។

តាមការចុះផ្សាយនេះបង្ហាញថា ការបញ្ជាក់បែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងមុនពេលដែលសម្ដេច ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំផ្សេងទៀត នៅប្រទេសសិង្ហបុរី។

ជាក់ស្ដែង សម្ដេច ហ៊ុន សែន បានសរសេរថា ៖«ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយគ្រប់ទីកន្លែងទាំងអស់ »

នាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជារូបនេះ មិនភ្លេចទេ ដោយជូនពរប្រជាជនខ្មែរទាំងអស់ឱ្យជួបតែសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ប្រព្រឹត្តនៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image