en     km
en     km

សម្ដេច ហ៊ុន សែន ចង់ចរចាដើម្បីឱ្យEBAបន្តរក្សាទុកបើពុំនោះ ក្រុមប្រឆាំងនឹងត្រូវកម្ទេច

Share

ទោះជាមិនមែនជារឿងថ្មីពិតមែន តែជាការព្រមានផងនិងស្នើចង់ចរចផង ឃើញថា បាន​ដើរ​ទន្ទឹមគ្នា។ នៅថ្ងៃចន្ទទី១៣មករានេះ សម្ដេចនាយករដ្ឋមន្ត្រីដែលបាននិយាយថាមិន​ឆ្លើយ​មិនឆ្លងក្នុងសង្រ្គាមវោហាសាសន៍ជាមួយ លោកសមរង្ស៊ី គឺសម្ដេចបានបន្តទៀតហើយ។ ក្នុងពិធីជាសាធារណៈមួយកាលពីព្រឹកមិញ សម្ដេចបានបញ្ចេញមតិដោយកំហឹងថា បើសហភាព​អឺរ៉ុដក EBA មែនគឺស្មើឱ្យលោកកំទេចក្រុមប្រឆាំង។ តែអ្នកវិភាគថា កម្ពុជា គួរធ្វើតាមសហគមន៍អន្តរជាតិ ជាមុន ទើបការចរចាអាចទៅរួច។

លោក កែវ សុខា លំអិតព័ត៌មាននេះ៖

 

សម្តេច ហ៊ុន សែន ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាន។

 

ខណៈលើកពីអំពើរដ្ឋប្រហារ ទំលាក់សម្ដេចឪ នរោត្តមសីហនុ កាលពីថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ គឺអ្នកនៅពីក្រោយមានតែក្រុមលោកបច្ចឹមប្រទេស។ ចំណែកឯ អ្នកការពារអសនៈនៃរបបកម្ពុជា ប្រជាធិបតេយ្យ នៅអង្គការសហប្រជាតិ ក៏ក្រុមអស់លោកបច្ចឹមប្រទេសនេះ ដែរ។ កំហុសទាំងពីរនេះ គួរតែអ្នកកុំឱ្យកើតមានទៀត។ នេះជាប្រតិកម្មរបស់សម្ដេចនាយករដ្ឋមន្ត្រី ជាថ្មីទៀតទៅលើ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ខណៈប្រតិកម្មដោយកំហឹង ប្រមុខរាជរដ្ឋាភិបាល ក៏គំរាមវាយបកវិញ បើសហភាពអឺរ៉ុប ពិតជាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជាមែននោះគឺ ជាការធ្វើវិនាសក្រុមប្រឆាំង។សម្ដេច ចង់មានន័យថាបើអ្នកវាយយើងហើយ គឺយើងក៏មិនទុកអ្នកឯងទៀតដែរ។ បើ ដកEBA មែនគឺស្មើនឹងសម្លាប់បក្សប្រឆាំង។  

តាមការកត់សម្គាល់ ហាក់មានច្រើនសណ្ឋានដែលប្រមុខរាជរដ្ឋាភិបាល បានផ្ញើសារនយោបាយនៅពេលនេះ គឺទីមួយ ទៅសហភាពអឺរ៉ុប ករណីEBA និងទី២ ប្រតិកម្មនឹងលោកសមរង្ស៊ី រង្ស៊ីដែលជា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ដែលកំពុងដាក់ផែនការត្រឡប់ចូលប្រទេសវិញ។ លោកសមរង្ស៊ី បានកាសថាលោកកំពុងជំរុញសហគមន៍អន្តរជាតិ ឆាប់ទម្លាក់ចុះ ការចាត់វិធានការមកលើ រដ្ឋភិបាល របស់ប្រជាជនកម្ពុជា ដែលលោកថាបើករណីEBA ចូល​ជាធរមាន គឺជីវិតនយោបាយ របស់បក្សកាន់អំណាចអាចនឹងដល់ទីបញ្ចប់។ ត្រង់នេះហើយ មើលទៅដែលសម្ដេចហ៊ុនសែន  ប្រតិកម្មតបវិញនោះ។ សម្ដេចថាមនុស្សនេះហើយជាអ្នកសុំអោយមានវាយប្រហារដោយគ្រាប់មីស៊ីល ចូលភូមិគ្រឹះ​របស់​សម្ដេច។

នៅមុនបិទបញ្ចប់ប្រតិកម្ម  ស្ដេចហ៊ុនសែនមានប្រសាសន៍ថា ការបកស្រាយទាំអស់នេះ សុំល្មដែល  សហគមន៍អន្តរជាតិក្ដី ឬក្រុមប្រឆាំងយល់ហើយ ។ សម្ដេចថា ការចរចាគួរតែមាន ហើយ ក្រុមប្រឆាំងនឹងរស់ឡើងវិញ។

តើអ្នកវិភាគ យល់ដូចម្ដេចដែល ចំពោះ ប្រតិកម្មរបស់ហ៊ុនសែន និងការចង់បាន​ដំណោះ​ស្រាយ ជាមួយសហភាពអឺរ៉ុប។

លោកឯមសុវណ្ណា រ៉ា អ្នកវិភាញនយោបាយ គិតថា ដំណោះស្រាយអាចកើតមាន លុះត្រា តែ កម្ពុជា ខាងសម្ដេចហ៊ុនសែន ដើរតាមអ្វីដែលសហភាពអឺរ៉ុបគេចង់បានជាមុនសិន។ លោកចង់​និយាយថា EBA ត្រូវបានដកហូតវិញ គឺជាកំហុស មួយរបស់អ្នកនយោបាយដែលមិនសម្របសម្រួលខ្លួនតាមសភាពការណ៍ជាក់ស្ដែង។

អ្នកវិភាគរូបនេះ ព្រមានថា បើកម្ពុជា នៅមិនមានការធ្វើអោយប្រសើរ ឡើងវិញនូវគោលការប្រជាធិបតេយ្យ គឺប្រព័ន្ធGSP របស់អាមេរិក និង ជប៉ុនអាចនឹង ដកចេញពីកម្ពុជា ដូចករណីEBA ដែរដែលលោកនឹងធ្វើកណើនសេដ្ឋកិច្ច ជួបភាពហានិ ភ័យ៕


 

Share

Image
Image
Image