en     km
en     km

សម្ដេច ហ៊ុន សែន​ ទៅគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាមលោក ត្រាន់ ដាយក្វាង

Share

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជានៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

គណៈប្រតិភូជាន់ខ្ពស់ដែលអមដំណើរនាយករដ្ឋមន្រ្ដីកម្ពុជា រួមមាន៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្ដីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។

លោក ត្រាន់ ដាយក្វាង ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលមរណៈភាព កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨ដោយជំងឺធ្ងន់ធ្ងរ។រដ្ឋាភិបាលវៀតណាមបានប្រកាសកាន់ទុក្ខជាផ្លួវរដ្ឋជូនចំពោះសពលោក ត្រាន់ ដាយក្វាង រយៈពេល ២ថ្ងៃ គឺ ពីថ្ងៃទី ២៦-២៧ កញ្ញា។

វៀតណាមនិងកម្ពុជា ជាមិត្តជិតស្និទ្ធបំផុត ចាប់តាំងពីការរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ពោលគឺ តាំងរបប សាធារណៈប្រជាមានិតកម្ពុជាមកនោះ។ វៀតណាមបានលើកទ័ពជាច្រើនម៉ឹននាក់ មកបណ្ដេញរបបអាវខ្មៅនេះ ។

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ភាគច្រើនបានរត់ទៅតស៊ូប្រឆាំងរបបនេះ ដោយមានការគាំទ្រពីវៀតណាម។ ចាប់តាំងរបបឃោរឃៅនេះ ដួលរលំទៅចំណងមិត្តភាពកម្ពុជា វៀតណាម ឬ បក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនិស្តវៀតណាមបានក្លាយជាមិត្តប្រវត្តិ សាស្ត្រនឹងគ្នារហូតមក៕

Share

Image
Image
Image