en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ សមិទ្ធិ​ផល​ទាំងអស់​គឺជា​ស្នាដៃ​របស់​បក្ស​កាន់​អំណាច​ និង​រូប​ខ្ញុំ​ផ្ទាល់🔊​

Share

​ថ្លែង​ក្នុង​ពី​ធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៤៤​ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២​សីហា​  ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​អះអាង​ថា​ សមិទ្ធិ​ផល​ ដែល​មាន​ជា​ហូរហែ​មកនេះ​ គឺជា​សច្ចភាព​នៃ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ និង​សម្ដេច​ផ្ទាល់​ ដែល​សម្ដេច​អះអាង​ថា​ មាន​សម្ដេច​នឹង​មានការ​អភិវឌ្ឍ​ ជា​ជាង​បក្ស​ដទៃ​ទំនង​មិន​អាច​ធ្វើ​បាន​។​ ជុំវិញ​ការ​ថ្លែង​បែប​នេះ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ឃើញ​ថា​ ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​មិន​ថា​ប្រទេស​ណា​ទេ​ គឺ​តួនាទី​របស់​រាជរដ្ឋាភិបាល​ ដែល​ត្រូវ​អនុវត្ដន៍​ស្រាប់​ដើម្បី​ភាព​រីក​ចម្រើន​ប្រទេស​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ រាល់​សមិទ្ធិ​ផល​ទាំងអស់​ ដែល​កើត​មាន​នេះ​ គឺជា​ការ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ សម្ដេច​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​សម្ដេច​ថា​ ជា​មោទនភាព​មួយ​របស់​ប្រជាជន​កម្ពុជា​។​

​សម្ដេច​បញ្ជាក់​ថា​ មាន​សម្ដេច​ និង​បក្ស​ប្រជាជន​កម្ពុជា​ គឺ​មានការ​អភិវឌ្ឍ​។​

​សម្ដេច​ ហ៊ុន​ សែន​៖«-​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ជនរួមជាតិ​កម្ពុជា​យើង​ដែល​បាន​គាំទ្រ​ បោះ​ឆ្នោត​គាំទ្រ​ឱ្យ​គណបក្ស​ប្រជាជន​  បោះ​ឆ្នោត​គាំទ្រ​ ឱ្យ​ខ្ញុំ​ ព្រះករុណា​ខ្ញុំ​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទើប​មាន​ស​មិ​ទិ្ធ​ផល​នេះ​ឡើង​។​ បើ​មិន​ដូច្នេះ​ទេ​ ទិស​នយោបាយ​នឹង​មិនដឹង​ទៅ​ណា​ទេ​។​ វា​មិន​ដូច​គ្នា​ទេ​ រវាង​ នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ឬ​រវាង​គណបក្ស​ប្រជាជន​ជាមួយ​គណបក្ស​ដទៃ​ប៉ុន្តែ​អ្វី​ដែល​បាន​កើតឡើង​ រួច​ហើយ​រាប់​ទាំង​ផ្លូវជាតិ​ដែល​ យើង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ​ គឺជា​សមិទ្ធិ​ផល​ដែល​គណបក្ស​ ប្រជាជន​ដឹកនាំ​ហើយ​ ក៏​ជា​សមិទ្ធិ​ផល​ដែល​ ខ្ញុំព្រះករុណា​ ខ្ញុំ​ ដឹកនាំ​ដោយ​ផ្ទាល់​ លើ​រឿង​នេះ​។​ សូម​អរគុណ​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ ក៍​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​បោះ​ឆ្នោត​ម្ដង​ហើយ​ ម្ដងទៀត​ឱ្យ​គណបក្ស​ប្រជាជន​ និង​ឱ្យ​ខ្ញុំព្រះករុណា​មាន​លទ្ធភាព​ដឹកនាំ​ប្រទេស​ជា​រៀង​រហូត​មក​»​។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ មាស​ នី​ យល់​ថា​ ការ​ភិ​វ​ឌ្ឍ​នានា​ក្នុង​ប្រទេស​គឺជា​ កាតព្វកិច្ច​ និង​តួនាទី​របស់​រាជរដ្ឋាភិបាល​ខ្លួនឯង​ដែល​ត្រូវ​តែ​ធ្វើ​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ដល់​ពលរដ្ឋ​ឲ្យ​បាន​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវការ​។​ លោក​បន្ថែម​ទៀត​ថា​ ជា​រឿយៗ​គណបក្ស​ប្រជាជន​កម្ពុជា​ តែងតែ​ចោទ​បក្ស​ប្រឆាំង​ថា​ បាន​ត្រឹមតែ​ថា​ តែ​មិនឃើញ​ធ្វើការ​អភិវឌ្ឍ​អ្វី​សោះ​។​ ត្រង់​ចំណុច​នេះ​លោក​បញ្ជាក់​ថា​ គណបក្ស​នយោបាយ​មិន​អាច​ហូតពន្ធ​ពី​ពលរដ្ឋ​ ដើម្បី​យក​ទៅ​ធ្វើ​អ្វី​បាន​ទេ​ គឺ​មាន​តែ​គណបក្ស​ដែល​គ្រប់គ្រង​អំណាច​ប៉ុណ្ណោះ​។​

​លោក​បណ្ឌិត​ មាស​ នី​ គិត​ថា​ ក្រៅ​តែ​ពី​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​បាន​មួយ​ចំនួន​ លោក​ថា​ មក​ទល់​ពេល​នេះ​មិន​ទាន់​ឃើញ​រាជរដ្ឋាភិបាល​ធ្វើ​អ្វីមួយ​ដែល​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ​ ឲ្យ​បញ្ឈប់​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​នោះ​ទេ​ គឺ​មាន​តែ​ប្រកាស​បញ្ជូន​បន្ថែម​ប៉ុណ្ណោះ​។​

​លោក​បណ្ឌិត​ មាស​ នី​ ៖«​ប៉ុន្ដែ​ក្នុង​ហ្នឹង​យើង​ក៏​មិនមែន​សុទិដ្ឋិនិយម​ថា​ ឱ​!​ បញ្ជូន​ពលករ​ទៅ​ក្រៅ​គេ​បាន​លុយ​យក​មក​ធ្វើ​ផ្ទះ​គេ​ស្គឹ​ម​ស្កៃ​ដែរ​តើ​ បាទ​រឿង​ហ្នឹង​វា​ជា​រឿង​ពិត​ប៉ុន្ដែ​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ទេ​ ដែល​បាន​ផល​និង​រឿង​ហ្នឹងហើយ​ហើយ​សួរ​ថា​តើ​ ពលករ​ខ្មែរ​យើង​ទៅ​ស្រុក​គេ​យើង​ទៅ​ធ្វើ​អី​យើង​ទៅ​ធ្វើ​ខ្ញុំគេ​គ្មាន​ជំនាញ​ទេ​ភាគច្រើន​  ចិតសិប​ប្លាយ​ភាគរយ​អត់​មាន​ជំនាញ​ទេ​ ហើយ​ត្រង់​ហ្នឹង​ជា​រឿង​រដ្ឋាភិបាល​ត្រូវ​គិត​ដែរ​ ថា​ការ​អភិវឌ្ឍ​បែប​ហ្នឹង​វា​មាន​និ​រ​ន្ដិ​រ៍​ភាព​ទេ​ នៅ​ពេល​ដែល​ធ្វើៗ​ទៅ​មនុស្ស​រត់ចោលស្រុក​អស់​»​។​

​ប្រមុខ​រដ្ឋាភិបាល​ ក៏​បាន​ប្រកាស​ថា​ ការ​ដែល​សម្ដេច​ ចុះ​ដើរ​សួរសុខទុក្ខ​ពលរដ្ឋ​ ជា​បន្តបន្ទាប់​នេះ​ គឺជា​ផែនការ​របស់​សម្ដេច​ចុះ​ត្រួតពិនិត្យ​ សមិទ្ធិ​ផល​ពាក់កណ្ដាល​អាណ្ណត្តិ​ មិនមែន​ជា​ការ​ឃោសនា​មុន​ការ​បោះ​ឆ្នោត​នោះ​ទេ​៕

Share

Image
Image
Image