en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ ចង់​រំលាយ​របប​រាជា​និយម​ ត្រូវ​កន្លង​សព​សម្ដេច​សិន​

Share

​ប្រទេស​កម្ពុជា​ ជា​ព្រះរាជាណាចក្រ​ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​ ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​គ្រង​រាជសម្បត្តិ​ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​។​នេះ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​ ទំនង​ដោយសារ​ការ​ចែង​ដូចនេះ​ហើយ​ បានជា​សម្ដេច​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ​ទី​៣០​ឧសភា​ បាន​ប្រាប់​ទៅ​ បក្ស​មួយ​កុំអោយ​យក​ របប​រាជា​និយម​ជា​របស់​ផ្ដាច់មុខ​ ហើយ​ព្រមាន​ថា​ចង់​ជន​ណា​រំលាយ​របប​នេះ​ត្រូវ​ដើរ​កន្លង​សព​សម្ដេច​ជា​មុន​សិន​។​

លោក​ រឿ​ន​ឬ​ទិ្ធ​ ជូន​សេចក្ដី​លម្អិត​ ៖

 

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ នៅ​ខេត្តកណ្ដាល​ កាលពី​ព្រឹក​មិ​ញ​នេះ​ សម្ដេច​ នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រតិកម្ម​ខ្លាំៗ​ថា​ មាន​តែ​បក្ស​ប្រជាជន​របស់​សម្ដេច​ទេ​ ដែល​ការពារ​បាន​របប​រាជា​និយម​សព្វ​ថ្ងៃនេះ​។​

​សម្តេច​ ហ៊ុន​ សែន​ បាន​ហៅ​ការ​ឃោសនា​ដោយ​យក​របប​រាជា​និយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​នេះ​ថា​ប៉ះ​ធ្ងន់ធ្ងរ​ដល់​ការ​ខិតខំ​របស់​បក្ស​ប្រជាជន​ជន​ ដែល​ ព្យាយាម​រក្សា​បាន​គង់វង្ស​មក​ដល់​សព្វថ្ងៃ​។​

​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ទំនងជា​ឆ្លើយ​តប​ទៅ​នឹង​មន្ត្រី​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ដែល​និយាយ​ថា​ បក្ស​ខ្លួន​ជា​អ្នក​ធ្វើ​អោយ​មានកំណើត​របប​រាជា​និយម​ឡើង​វិញ​។​ សម្ដេច​ប្រធាន​បក្ស​កាន់​អំណាច​ជិត​៤០​ឆ្នាំ​ ព្រមាន​ថា​ បើ​ចង់​រំលាយ​របប​រាជា​និយម​ ត្រូវ​ ដើរ​កន្លង​សព​សម្ដេច​ ជា​មុន​សិន​។​

​កាលពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ សម្ដេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​យាងចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ខេត្តតាកែវ​ ។​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ ព្រះ​អង្គ​មាន​បន្ទូល​ថា​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​ប្រកាន់ខ្ជាប់​របប​រាជា​និយម​ និង​សីហ​នុ​និយម​ ហើយ​របប​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​រហូត​ដល់​សព្វ​ថ្ងៃនេះ​។​ ទោះបី​មិន​ បាន​និយាយ​ចំៗ​ក៏​ដោយ​ តែ​សម្តេច​ ហ៊ុន​ សែន​ បាន​ចាត់​ទុក​ការ​ឃោសនា​ដោយ​យក​របប​រាជា​និយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​បែប​នេះ​មិន​គួរ​មាន​ទៀត​ទេ​ ព្រោះ​របប​សព្វ​ថ្ងៃនេះ​ បាន​ក្លាយជា​របស់​ជាតិ​ទាំងមូល​។​

​យោង​តាម​មាត្រា​៨​នៃ​រដ្ឋធម្មនុញ្ញ​ ព្រះមហាក្សត្រ​ទ្រង់​ ជា​និមិត្តរូប​ឯកភាព​ជាតិ​ និង​និរន្ត​ភាព​ជាតិ​ ។​ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​ នៃ​ព្រះរាជា​ណា​ច​ក្សត្រ​ ។​ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិ​ទិ្ធ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​និង​គោរព​សន្ធិសញ្ញា​អន្តរជាតិ​៕​

Share

Image
Image
Image