en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​មាន​ខ្ញុំ​មានការ​អភិវឌ្ឍ​ បក្ស​ដទៃ​មិន​ប្រាកដ​ធ្វើ​បាន​

Share

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​អះអាង​ថា​ សមិទ្ធិ​ផល​ ដែល​មាន​ជា​ហូរហែ​មកនេះ​ គឺជា​សច្ចភាព​នៃ​ការ​ដឹកនាំ​របស់​គណ បក្ស​ប្រជាជន​ និង​សម្ដេច​ផ្ទាល់​  ដែល​សម្ដេច​អះអាង​ថា​ មាន​សម្ដេច​នឹង​មានការ​អភិវឌ្ឍ​ ជា​ជាង​បក្ស​ដទៃ​ទំនង​មិន​អាច​ធ្វើ​បាន​។

សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ រូបភាពពី៖ Facebook សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ រូបភាពពី៖ Facebook សម្តេច ហ៊ុន សែន

​សម្ដេច​មាន​ប្រសាសន៍​ដូចនេះ​ នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​នៅ​ស្រុក​ឱ​រាល់​ខេត្តកំពង់ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២​សីហា​។​

​ក្នុង​ឱកាស​នោះ​ សម្ដេច​ហ៊ុន​ សែន​បាន​ ថ្លែង​ថា​ រាល់​សមិទ្ធផល​ទាំងអស់​ ដែល​កើត​មាន​នេះ​ គឺជា​ ការ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ សម្ដេច​និង​ គណបក្ស​ប្រជាជន​ កម្ពុជា​ ដែល​សម្ដេច​ថា​ ជា​មោទនភាព​មួយ​របស់​ប្រជាជន​កម្ពុជា​ ។​

​សម្ដេច​ បញ្ជាក់​ថា​ មាន​សម្ដេច​ និង​បក្ស​ប្រជាជន​កម្ពុជា​ គឺ​មានការ​អភិវឌ្ឍ​។​

​សម្ដេច​ ហ៊ុន​ សែន​៖«បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ជនរួមជាតិ​កម្ពុជា​យើង​ ដែល​បាន​គាំទ្រ​បោះ​ឆ្នោត​គាំទ្រ​ឱ្យ​គណបក្ស​ប្រជាជន​  បោះ​ឆ្នោត​គាំទ្រ​ ឱ្យ​ខ្ញុំព្រះករុណា​ខ្ញុំ​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទើប​មាន​ស​មិ​ទិ្ធ​ផល​នេះ​ឡើង​ ។​ បើ​មិន​ដូច្នេះ​ទេ​ ទិស​នយោបាយ​នឹង​មិនដឹង​ទៅ​ណា​ទេ​ ។​ វា​មិន​ដូច​គ្នា​ទេ​ រវាង​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឬ​រវាង​គណបក្ស​ប្រជាជន​ជាមួយ​គណបក្ស​ដទៃ​ ប៉ុន្តែ​អ្វី​ដែល​បាន​កើតឡើង​ រួច​ហើយ​រាប់​ទាំង​ផ្លូវជាតិ​ដែល​ យើង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ​ គឺជា​សមិទ្ធិ​ផល​ដែល​គណបក្ស​ ប្រជាជន​ដឹកនាំ​ហើយ​ ក៏​ជា​សមិទ្ធិ​ផល​ដែល​ ខ្ញុំ​ ព្រះ ករុណា​ ខ្ញុំ​ ដឹកនាំ​ដោយ​ផ្ទាល់​ លើ​រឿង​នេះ​។​ សូម​អរគុណ​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​ កម្ពុជា​ ដែល​បាន​បោះ​ឆ្នោត​ម្ដង​ហើយ​ ម្ដងទៀត​ឱ្យ​គណបក្ស​ប្រជាជន​និង​ឱ្យ​ខ្ញុំព្រះករុណា​មាន​លទ្ធភាព​ដឹកនាំ​ប្រទេស​ជា​រៀង​រហូត​មក​»​។​

​ប្រមុខ​រដ្ឋាភិបាល​ ក៏​បាន​ប្រកាស​ថា​ ការ​ដែល​សម្ដេច​ ចុះ​ដើរ​សួរសុខទុក្ខ​ពលរដ្ឋ​ ជា​បន្តបន្ទាប់​នេះ​ គឺ​ផែនការ​របស់​សម្ដេច​ចុះ​ត្រួតពិនិត្យ​ សមិទ្ធិ​ផល​ពាក់កណ្ដាល​អាណ​ត្តិ​ មិនមែន​ជា​ការ​ឃោសនា​មុន​ការ​បោះ​ឆ្នោត​នោះ​ទេ​៕

Share

Image
Image
Image