en     km
en     km

សម្ដេច ហ៊ុន សែន ៖«បើចង់សម្លាប់ហ៊ុនសែន ចង់ដូរហ៊ុនសែន មានអ្វីកើតឡើង»? (មានសំឡេង)

Share

​ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ បន្ដ​ថ្លែង​សារ​នយោបាយ​ជា​ថ្មី​ទៀត​ ដោយ​រំលឹក​ពលរដ្ឋ​ ប្រយ័ត្ន​ទាញ​ប្រទេស​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ បើ​សម្ដេច​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​ ដែល​សម្ដេច​ថា​«​ បើ​ដូរ​ហ៊ុន​ សែន​ នឹង​មាន​អ្វី​កើតឡើង​»​ ។​

សម្ដេច ហ៊ុន​ សែនថ្លែងក្នុងពិធីសម្ពោធអាគារសិក្សាថ្មីនៃអនុវិទ្យាល័យ បឹងកុក កំពង់ចាម នៅថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០១៧ ។
នៅថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០១៧ ។

​ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ អនុ​វិទ្យាល័យ​ហ៊ុន​សែន​ បឹង​កុក​ ខេត្តកំពង់ចាម​។​

​ក្នុង​ឱកាស​នេះ​ សម្ដេច​បាន​បញ្ជាក់​ថា​ បើ​អត់​លោក គឺ ​គ្មាន​នរណា​មក​ជួយ​បញ្ជ​ប់​បាន​ទេ​ ដែល​សម្ដេច​ថា​ ប្រយ័ត្ត​រឿង​នេះ​កើតឡើង​ បើ​ចង់​សាក​រសជាតិ​ទទួល​យក​ទៅ​។​

 

​ដោយ​រំលឹក​ពី​សង្គ្រាម​ នៅ​ម​ជ្ឈឹ​ម​បូព៌ា​ ដោយសារ​ការ​ផ្ដួលរំលំ​ សា​ដាម​ហូ​សេន​នៃ​ប្រទេស​អ៊ី​រ៉ា​ក់​   ការ​ដួល​រំលំ​កា​ដា​ហ្វី​នៃ​ប្រទេស​លី​ពី​ន​  និង​ សង្គ្រាម​នៅ​ស៊ី​រី​ គឺ​ ជា​អំពើ​គ្រោះថ្នាក់​ ខ្លាំង​ណាស់​ ដែល​សម្ដេច​ ប្រៀបធៀប​ខ្លួនឯង​ថា​ «​បើ​ចង់​សម្លាប់​ហ៊ុន​សែន​ ចង់​ដូរ​ហ៊ុន​សែន​ មាន​អ្វី​កើតឡើង​»​។​ 

ស្តាប់សំឡេង៖

 

 

​ក្រោយ​ពី​ព្រមាន​ដូចនេះ​ សម្ដេច​បាន​បន្ត​ព្រមាន​ទៀត​ថា​ បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ អាច​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួក​អ្នកមាន​ ដែល​សម្ដេច​ ថា​«​អា​ពត​ កើត​មាន​ទៀត​»​។​

 

ស្តាប់សំឡេង៖

 

 

យោងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា មាត្រា៥១ បានចែងថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តន៍នយោបាយប្រជាធិបតេយ្យពហុបក្ស។ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារប​ស់ពលរដ្ឋ។

កម្ពុជា នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ និង ការបោះឆ្នោតសភាអាណត្តិទី៦ នៅឆ្នាំ២០១៨៕

 

 

Share

Image
Image
Image