en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​អាណាព្យាបាល​អប់រំ​កូនចៅ​កុំ​ប្រព្រឹត្ត​គ្រឿងញៀន​

Share

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ជា​ថ្មី​ម្ដងទៀត​បាន​អំពាវនាវ​ទៅ​អាណាព្យាបាល​ និង​មាតាបិតា​ ឱ្យ​ជួយ​អប់រំ​កូនចៅ​កុំ​ប្រព្រឹត្ត​អំពើ​មិនល្អ​ក្នុង​សង្គម​ជា​ពិសេស​ការ​ប្រព្រឹត្ត​គ្រឿងញៀន​។​

hun-san

​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឡើង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ នៅ​វត្ត​ព្រែក​ប្រា​ នា​ព្រឹក​ថ្ងៃ ​ពុធ​ ទី ​៨ ​កុម្ភៈ​នេះ​ ។​

​សម្ដេច​បាន​បញ្ជាក់​ទៀត​ថា​ រឿងរ៉ាវ​ខ្លះ​របស់​យុវជន​ និង​កុមារ​ មិនមែន​រដ្ឋាភិបាល​ជា​អ្នករ៉ាប់រង​នោះ​ទេ​ គឺ​ អាណាព្យាបាល​ត្រូវ​ចូលរួម​មួយ​ចំណែក​ដែរ​ក្នុង​រឿង​នេះ​ ។​

​ក្រៅពី​នេះ​ សម្ដេច​ក៏​បាន​ទទូច​ឱ្យ​ព្រះសង្ឃ​នៅ​ពេល​សូត្រធម៌​ទេសនា​ ត្រូវ​ជួយ​អប់រំ​ផ្សព្វ​ផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​ការ​សេព​គ្រឿងញៀន​ ។​

​សម្ដេច​ ហ៊ុន​ សែន​ បញ្ជាក់​ទៀត​ថា​ ពេល​ខ្លះ​បន្ទោស​រដ្ឋាភិបាល​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។​

​ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ដ្រី​ដូចនេះ​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅ​ទូ​ទាំង​ប្រទេស​មាន​រយៈពេល​ ៦​ខែ​ ដោយ​ចាប់ពី​ថ្ងៃ​ទី​ ០១​ មក​រា​ ដល់​ថ្ងៃ​ទី​ ៣១​មិថុនា​ ២០១៧​ ៕

Share

Image
Image
Image