en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ រម្លឹក​ខួបអាពាហ៍ពិពាហ៍​របស់​លោក​ដែល​របប​ខ្មែរក្រហម​រៀបចំ​ឡើង​

Share

​ភ្នំពេញ​៖​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ បាន​សរសេរ​សារ​រម្លឹក​ខួបអាពាហ៍ពិពាហ៍​របស់​លោក​កាលពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​សម្ដេច​ថា​ នៅ​ថ្ងៃ​ទី​០៥​ មក​រា​ នេះ​ ជា​ខួបអាពាហ៍ ពិពាហ៍​ ៤១​ឆ្នាំ​ នៃ​ ភរិយា​របស់​សម្ដេច​។​

sen-wife
សម្ដេច ហ៊ុន សែន និងភរិយា

​សារ​របស់​សម្ដេច​ ហ៊ុន​ សែន​ រៀបរាប់​ថា​ ៖​ “​ថ្ងៃនេះ​គឺជា​ខួបអាពាហ៍ពិពាហ៍​ ៤១​ឆ្នាំ​ របស់ខ្ញុំ​ (៥​ មក​រា​ ១៩៧៦​ -​ ៥​ មក​រា​ ២០១៧)​។​ ខ្ញុំ​តែងតែ​គិត​ថា​ អ្វី​ដែល​ខ្ញុំ​និង​ភរិយា​បាន​ឆ្លងកាត់​ក្នុង​សម័យ​សង្គ្រាម​ គឺ​ពុំគួរ​ឱ្យ​ជឿ​ថា​ ខ្ញុំ​អាច​មានជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ឡើយ​”​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​សរសេរ​បន្ដ​ទៀត​ថា​  ជីវិត​ជា​យុទ្ធ​ជន​ក្នុង​ភ្លើងសង្គ្រាម​ ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ ដែល​ត្រូវ​តស៊ូ​ផ្ដួលរំលំ​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន​ គឺ​មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ ដែល​ជីវិត​ប្តី​ប្រពន្ធ​បន្ទាប់​ពី​រៀប​ការ​ គ្មាន​ទេ​ដែល​ហៅ​ថា​សេចក្តីសុខ​។​

​សារ​របស់​សម្ដេច​រៀបរាប់​បន្ថែម​ថា​ ៖​ “​ខ្ញុំ​បាន​ស្លាប់​កូន​ទី​១​ និង​បែក​គ្នា​ក្នុង​ពេល​កូន​ទី​២​ នៅ​ក្នុង​ផ្ទៃ​ម្តាយ​ ៥​ខែ​ រហូត​ជួប​គ្នា​ជា​ថ្មី​ ដែល​កូនប្រុស​បង​ (​ម៉ា​ណែ​ត​)​ ហៅ​ខ្ញុំ​ថា​ពូ​អស់​រយៈពេល​ ២​ខែ​។​ ទាំងនេះ​គឺ​សុទ្ធ តែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សម្រាប់​ខ្ញុំ​និង​ភរិយា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សំរាប់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ដែល​បាន​ឆ្លងកាត់​ក្នុង​សម័យ​នោះ​ផង​ដែរ​”​។​

​បើ​ជន​ណា​បាន​ឆ្លងកាត់​ របប​កម្ពុជា​ប្រជាធិបតេយ្យ​ ពិតជា​វេទនា​បំផុត​ លើកលែង​ជន​នោះ​ ជា​កម្មា ភិបាល​ ជាន់ខ្ពស់​នៃ​របប​អាវ​ខ្មៅ​នេះ​។​ របប​នេះ​ ពង្រាត់​កូន​ពី​ម្ដាយ​ ប្ដី​ពី​ប្រពន្ធ​ ប្អូន​ពី​បងហើយ​បើ​ព្រាត់​ហើយ​សឹង​គ្មាន​ថ្ងៃ​ជួប​គ្នា​ឡើយ​។​ ត្រងនេះ​ហើយ​ដែល​សម្ដេច​ ហ៊ុន​ សែន​ និយាយ​ពី​ “​ទុក្ខ​ស្រី​ប្តី​ព្រាត់​”​។

hun-sen-family
សម្ដេច ហ៊ុន សែន និងភរិយា រួមនិងកូនចៅប្រុស ស្រី

​សម្ដេច​បន្ដ​ថា​៖​ “​ទុក្ខ​ស្រី​ប្តី​ព្រាត់​”​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​និង​ភរិយា​ស្រក់​ទឹកភ្នែក​រាប់​លាន​ដំណក់​។​ ប៉ុន្តែ​ទឹកភ្នែក​នេះ​គឺ​បាន​នាំ​មក​នូវ​ការ​រស់រាន​មានជីវិត​សម្រាប់​ប្រជាជន​ទូ​ទាំង​ប្រទេស​ រាប់​ទាំង​ក្រុម​គ្រួសារ​ខ្ញុំ​ដែរ​។​ ចាប់ផ្តើម​ពី​ប្តី​ប្រពន្ធ​ដ៏​កំសត់​វ័យក្មេង​២​នាក់​ រហូត​មក​ដល់​ពេល​នេះ​យើង​មានកូន​ និង​ ចៅ​យ៉ាងច្រើន​ ប៉ុន្តែ​នៅ​តែ​ចង​ចាំ​ជា​និច្ច​ចំពោះ​ជីវិត​តស៊ូ​ដ៏​លំបាក​បំផុត​របស់ខ្ញុំ​និង​ភរិយា​ជាទី​ស្រឡាញ់​។​

​គូ​ស្វាមីភរិយា​ទាំង​ពីរ​នេះ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ គឺ​ ជា​គូ​ទី​១៣​ ដែល​ក​ម្មា​ភិល​បាល​ខ្មែរក្រហម​រៀបចំ​អោយ​។​ នេះ​បើ​យោង​តាម​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ កន្លង​មក​។​ សូម​ជម្រាប​ដែរ​ថា​ មុន​នឹង​សម្ដេចរ​ត់ទៅ​តស៊ូ​នៅ​ប្រទេស​វៀតណាម​ដើម្បី​រំដោះ ប្រជាជន​ពី​របប​ខ្មែរក្រហម​សម្ដេច​ គឺជា​មេបញ្ជាការ​កងទ័ព​នៅ​ភាគ​ខាងកើត​ប្រទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ​ ៕

Share

Image
Image
Image