en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ថា​ ខេត្ដ​ព្រះ​​សីហ​​​នុ​​ជា​​ខេត្ដ​​យុទ្ធសា​​ស្ដ្រ​ពា​ណិជ្ជ​កម្ម​

Share

ភ្នំពេញ​៖​ នៅ​ថ្ងៃ​សៅរ៍​ ទី​ ០៩​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​សម្ដេច​ ហ៊ុន​ សែន​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា​​ ខេត្ដ​ព្រះ​សីហ​នុ​ បាន​​ប្រែ​ក្លាយ​ទៅជា​ខេត្ដ​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​កម្ពុជា​ ដែ​ល​បាន​នឹង​កំពុង​តែ​ទាក់ទាញ​ទេសចរណ៍​ជា​តិ​ និង​ អន្ដរជាតិ​យ៉ាងច្រើន​ឲ្យ​ទៅ​ទស្សនា​ពេល​បច្ចុប្បន្ន​។​ ជាង​នេះ​ទៅ​ទៀត​ នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​ ក៏​បាន​ភ្ជាប់​ជាមួ​យ​​នូវ​ខ្សែរ​វី​ដេ​អូ​ខ្លី​មួយ​ផង​ដែរ​ ដែ​ល​​ជា​ប្រសាសន៍​របស់​លោក​ យន្ដ​ មីន​ អភិបាល​នៃ​ខេត្ដ​ព្រះ​សីហ​នុ​ ដោយ​វី​ដេ​អូ​នោះ​បាន​រៀបរាប់​ពី​​ការ​ជឿនលឿន​នៃ​ការ​អភិវឌ្ឍន៍​។

SIHANOUK-PROVINCE-WMC
ទេសភាពនៅទីក្រុងព្រះសីហនុ (រូបភាព៖ វិគីភីឌា)

​ក្នុង​វី​ដេ​អូ​ខ្លី​ដែល​សម្ដេច​ ហ៊ុន​ សែន​ បាន​បង្ហោះ​នោះ​ លោក​ យន្ដ​ ម៉ី​ន​ អភិបាលខេត្ដ​ព្រះ​សីហ​នុ​ បាន​មាន​ប្រសាសន៍​ថា​ វិស័យ​ទេសចរណ៍​ខេត្ដ​ព្រះ​សីហ​នុ​ គឺជា​វិស័យ​ដែល​មាន​សក្ដានុពល​ធំ​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​ខេត្ដ​ព្រះ​សីហ​នុ​ និង​ ស្ទួយ​សេដ្ឋកិច្ច​ប្រ​ទេ​ស​ជាតិ​ឲ្យ​មាន​កំនើន​កើន​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។​ អភិបាលខេត្ដ​ព្រះ​សីហ​នុប​ន្ថែ​ម​ថា​ ប្រសិនជា​ចង់​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេ​ត្ដ​នេះ​ បន្ដ​រីក​ចម្រើន​ទៅ​មុខ​កាន់តែ​ល្អ​ទៀត​ លុះណាតែ​មន្ដ្រី​ទេសចរណ៍​ និង​ពលរដ្ឋ​ទាំងអស់​រួម​គ្នា​គាំទ្រ​ដល់​វិស័យ​នេះ​។​

​បើ​តាម​ប្រសាសន៍​លោក​ យន្ដ​ ម៉ី​ន​ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ដ​ថា​ នឹង​បង្កើន​ការ​ខិតខំ​បន្ថែម​ទៀត​ឲ្យ​មានការ​វិនិយោគទុន​បង្កើត​រោង​ចក្រ​ សហគ្រាស​ ឧស្សាហកម្ម​ឲ្យ​កាន់តែ​ច្រើន​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ដ​ និង​ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ជា​បន្ដ​ទៀត​។​

​លោក​បន្ថែម​ថា​៖​ «​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ ដែល​គេ​ចាប់អារម្មណ៍​ចង់​បណ្ដាក់ទុន​វិនិយោគ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​យើង​ហើ​យ​​​យើង​ក៏​ខិតខំ​ធ្វើ​យ៉ាងណា​ ឲ្យ​ឈ្មោះ​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើរទៅ​មុខ​ គឺ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទាំងអស់​ហ្នឹង​ គេ​មក​ចុះ​ទុ​ន​រក​ទទួលទាន​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ ។​ យើង​បង្កើត​ជា​រោងចក្រ​ បង្កើត​ជា​សហគ្រាស​ឲ្យ​ច្រើន​ផ្សេងៗ​ទៀត​ដើម្បី​លើកកម្ពស់​ជីវ​ភា​ព​បងប្អូន​យើង​ ទី​មួយ​គឺ​អាច​ចំណេញ​កំលាំង​ពលកម្ម​ដែល​ធ្វើ​ឲ្យ​បងប្អូន​យើង​ មិនបាច់​ធ្វើ​ចំណាកស្រុក​ បើ​ទោះបី​តម្លៃ​កំលាំង​ព​ល​កម្ម​ខុស​គ្នា​តិច​តូច​ក៏​វា​ល្អ​ជាង​ការ​ធ្វើ​ចំណាកស្រុក​ក្រៅប្រទេស​ដែរ​»​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៦​ នា​ពេល​កន្លង​ទៅ​ មាន​នាវា​យក្ស​មួយ​គ្រឿង​ដែល​មានឈ្មោះ​ថា​ Queen​ Mary​ II​ បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​ ៤០០០​នាក់​ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

Share

Image
Image
Image