en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ព្រឹក​នេះ​

Share

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែ​ ធ្នូ​ នេះ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​ នៅ​ប្រទេស​វៀតណាម​ ដែល​មាន​រយៈពេល​ ២​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ២០-២១​ ខែ​ ធ្នូ​ ឆ្នាំ​២០១៦​។​ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃនេះ​។​

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​ នៅ​ប្រទេស​វៀតណាម​
សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​ នៅ​ប្រទេស​វៀតណាម​
​តាម​ហ្វេ​ស​ប៊ុ​ក​ របស់​លោកនាយក​រដ្ឋមន្ដ្រី​ដដែល​ គឺ​ នៅ​ក្នុង​កំឡុង​ពេល​ទស្សនៈកិច្ច​នេះ​ សម្ដេច​ ហ៊ុន​ សែន​ នឹង​ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ ជាមួយ​ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ ង្វៀ​ន​ សួន​ហ្វ៊ុ​ក​ ព្រមទាំង​ចុះហត្ថលេខា​លើស​ន្ឋិ​សញ្ញា​មួយ​ចំនួន​ ជាមួយ​ភាគី​វៀតណាម​ ដូច​ជា​ ស​ន្ឋិ​សញ្ញា​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត​ ស​ន្ឋិ​សញ្ញា​ស្តី​ពី​ជំនួយ​ផ្នែក​ច្បាប់​ទៅ​វិញ​ទៅ​មក​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្រសួង​ធម្មការ​និង​សាសនា​ និង​គណៈកម្មាធិការ​ជនជាតិ​នៃ​ប្រទេស​វៀតណាម​។​

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ក្រៅពី​ការ​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ហើយ​ សម្ដេច​ ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សភា​វៀតណាម​ និង​ ប្រធាន​រដ្ឋ​នៃ​ប្រទេស​វៀតណាម​ ផង​ដែរ​៕

Share

Image
Image
Image