en     km
en     km

សម្ដេច​ ហ៊ុន​សែន​ បន្ត​វាយប្រហារ​នយោបាយ​លើ​បក្ស​ប្រឆាំង​និង​អ្នកវិភាគ​(​មាន​សំឡេង​)

Share

ភ្នំពេញ៖ ​ខណៈ​អ្នកវិភាគ​ម្នាក់​ និយាយ​ឥត​សំចៃ​ ត្រូវ​បាន​ចាប់ខ្លួន​ យក​ទៅ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ​ពី​បទ​បរិហារកេរ្តិ៍​បក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​ទី​២២​កុម្ភៈ​នេះ​ សម្ដេច​ នាយក​រដ្ឋមន្ត្រី​ បន្ត​ សម្ដែង​មតិ​ វាយប្រហារ​លើ​បក្សនយោបាយ​ និង​អ្នកវិភាគ​រូប​នេះ​។​


សម្ដេចហ៊ុន​សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៥ កុម្ភៈ នេះ ។

​អ្នកវិភាគ​ រូប​នេះ​ គឺ ​លោក​ គឹ​ម​ សុខ​ ។​ លោក​ ត្រូវ​បាន​ មើលឃើញ​ថា​ ជា​អ្នកវិភាគ​ជំនាន់​ថ្មី​ ។​ លោក​ទើបត្រូវ​បាន​ ល្បីឈ្មោះ​ ក្រោយ​ពី​ លោក​កែម​ឡី​។​ មុន​ លោក​ ត្រូវ​បាន​ នាំ​ខ្លួន​ ទៅ​ឃុំ​នៅ​ពន្ធនាគារ​  លោក​គឹ​ម​ សុខ​ បាន​វិភាគ​ព្រឹត្តិការណ៍​នយោបាយ​សង្គម​។

ក្នុង​វេទិកា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លោក​ វិភាគ​ បែប​អប់រំ​ផង​ វាយប្រហារ​ផង​។​ ពេល​ខ្លះ​លោក​ថា​ ពលរដ្ឋ​ គឺជា​ចលនា​នៃ​ការ​ផ្លាស់​ប្ដូរ​មួយ​ ដ៏​សំខាន់​ ។​ តែ​លោក​ថា​ ការ​ផ្លាស់​ប្ដូរ​ ដ៏​ប្រសើរ​គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​។​ ចុង​ក្រោយ​ដែល​នាំ​ឱ្យ​អ្នកវិភាគ​រូប​នេះ​ ត្រូវ​ចាប់ខ្លួន​គឺ​និយាយ​ពាក្យ​ មួយ​ឃ្លា​ ដែល​គេ​ថា​ ប៉ះពាល់​កេរ្តិ៍ឈ្មោះ គណបក្ស​ប្រជាជន​កម្ពុជា​ ករណី​លោក​ កែម​ ឡី ​។​ 

ទំនង​និយាយដល់​លោក​គឹ​ម​សុខ​ និង​បក្ស​ប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា​ គឺ​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ ភ្នំពេញ​អន្តរជាតិ​ (PPIU)​ នៅ​ព្រឹក​មិ​ញ​នេះ​ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​និយាយ​ថា​ សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​អ្នក​ណា​ក៏​ដោយ​ គឺ​ មាន​កម្រិត​។​ ​សម្ដេច​ថា​ លោក​ចូល​ចិត្តការ​វិភាគ​បញ្ហា​នយោបាយ​ ឬ​ បញ្ហា​ផ្សេងៗ​ តែ​ គេ​ វិភាគ​ មានការ​ប្រុង​ប្រយ័ត្ន​ ដោយ​ មិន​ត្រូវ​និយាយ​ពាស​ណា​ពាស​ណី​ ហើយ​ ប៉ះពាល់​កិត្តិយស​ អ្នក​ដទៃ​នោះ​ទេ​ ។​ 

​សូម​ស្ដាប់​ ប្រសាសន៍​ សម្ដេច​នាយក​រដ្ឋមន្ត្រី៖

 

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដែល​ទំនង​និយាយ​ស​ម្ដៅ​លើ​ អ្នកវិភាគ​ គឹ​ម​ សុខ​ ដដែល​នោះ​  បាន​និយាយ​ថា​ មិន​ទាន់​ដល់​ពេល​បោះ​ឆ្នោត​ ផង​ ដឹង​ឈ្នះ​ ហើយ​ គឺ​មិន​ ត្រឹមត្រូវ​ ។​ សម្ដេច​ថា​ បើ​និយាយ​ដូចនេះ​ ត្រូវ​ដេក​គុក​។​ 

​សូម​ស្ដាប់​ ប្រសាសន៍​ សម្ដេច​នាយក​រដ្ឋមន្ត្រី៖

ស្តាប់សំឡេង៖

 

 

​ទំនង​និយាយ​ ចំអក​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ ប្រឆាំង​ ដែល​ នៅ​ក្រៅប្រទេស​  សម្ដេច​នាយក​រដ្ឋ​ មន្ត្រី​ថា​ មិន​ត្រូវ​និយាយ​មុន​ការ​បោះ​ឆ្នោត​ មក​ដល់​ថា​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត​ទេ​ គឺ ​រង់ចាំ​បោះ​ឆ្នោត​សិន​។​ សម្ដេច​ថា​ មិន​ទាន់​ឈ្នះ​ផង​ គេ​គំរាម​បង្ក្រាប​ គឺ​ប្រថុយ​ហើយ ​ព្រោះ​ទ័ព​ក្នុង​ដៃសម្ដេច​ទេ​ពេល​នេះ​ ។​

​សូម​ស្ដាប់​ ប្រសាសន៍​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បន្ត៖

 

ស្តាប់សំឡេង៖

 

 

​ក្រៅពី​នេះ​ ទៀត​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ ប្រដៅបក្សនយោបាយ​ណា​ដើរ​ឃោសនា​លុប​បំណុល​ពលរដ្ឋ​ ដែល​លោក​ថា​ បើ​លុប​បំណុលគឺ​ត្រូវធ្វើ​រដ្ឋប្រហារ​របប​ជា​មុន​សិន​។​

 

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត៖

ស្តាប់សំឡេង៖

 

 

​តែ​យ៉ាងណា​ នៅ​ក្នុង​ឱកាស​នោះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​មិន​បាន​លើក​ឡើង​អំពី​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ សង្គម​ស៊ី​វិល​ និង​បក្សនយោបាយ​ ដែល​សម្ដែង​មតិ​រិះគន់​កម្ពុជា ​បង្កើត​មាត្រា​ថ្មី​ច្បាប់​ ស្ដី​ពី ​គណបក្ស​នយោបាយ​ដែល​ឈាន​ដល់​ការ​រំលាយ​បក្ស​នយោបាយ​នោះ​ទេ​ ៕

 

 

 

Share

Image
Image
Image