en     km
en     km

សម្ដេច​ ហ៊ុនហ៊ុន​ សែន​ ៖​ គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់​ដែល​បាន​រំដោះប្រទេស​ពី​របប​ប្រល័យ​ពូ​សាសន៍​

Share

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺ ជាគណបក្សតែមួយគត់ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុលពត នៅឆ្នាំ ១៩៧៩ ។

hun-san

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះ គឺ នៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៧នេះ។

ខ្លឹមសារដែលសម្ដេចហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក មានដូចថា៖ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងបាននាំមកនូវសន្តិភាពពេញលេញសម្រាប់កម្ពុជាទាំងមូល និងមានតែ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ដែលទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋទូទាំប្រទេសបោះឆ្នោតជ្រើសតាំងអោយដឹកនាំកម្ពុជា រហូតមានការរីកចម្រើនមកទល់សព្វនឹងថ្ងៃ។

ការលើឡើងរបស់សម្ដេច ហ៊ុន សែនដូចនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេច គឺ ចំពេលសម្ដេច អំពាវនាវអោយពលរដ្ឋ បោះឆ្នោតឱ្យគណបក្សប្រជាជននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែក្រោយនេះ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៧ ។ អ្នកវិភាគពីបញ្ហាសង្គម និងអង្គការសង្គមស៊ីវិល រំពឹងថា ថ្ងៃបោះឆ្នោតខាងមុខ ពលរដ្ឋនឹងប្រើសន្លឹកឆ្នោតរបស់ខ្លួនជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ៕

Share

Image
Image
Image