en     km
en     km

សម្ដេច​នាយក​រដ្ឋមន្ត្រី​ផ្ដល់​ឱវាទ​ដល់​ជនរួមជាតិ​ក្នុង​រយៈពេល​ ៤​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​

Share

​ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ផ្ដល់​ឱវាទ​ដល់​ជនរួមជាតិ​កុំឱ្យ​ប្រព្រឹត្ត​ នូវ​អំពើ​ដែល​មិន​គប្បី​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​ ០៤​ ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ដែល​នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ។​

HUN-SEN-WMC
សម្តេច ហ៊ុន សែន ក្នុង​ពិធី​សម្ពោ​ធ​​​មហា​កុដិ​តេ​ជោ​រ៉ា​នី​រតន​:​ វត្ត​ប្រជុំ​នទី​ ហៅ​វត្ត​ក្រពើ​ហា​ ក្រុង​តា​ខ្មៅ​

​ឱវាទ​របស់​សម្ដេច​ ហ៊ុន​ សែន​ មាន​ដូចនេះ​៖

១.​ សូម​យុវជន​លេងល្បែង​ប្រជា​ប្រី​យ៍​ដោយ​ថ្លៃថ្នូរ​។​ កុំ​លេង​ជះ​ទឺ​ក​ ឬ​ គប់​ទឹក​ ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​ ជិះ​កង់​បណ្តា​ល​​ឱ្យ​ដួល​គ្រោះថ្នាក់​ និង​មួយទៀត​គឺ​កុំ​លេង​ ប៉ាត​ម្សៅ​ ដែល​មាន​ជនខិលខូច​មួយ​ចំនួន​បន្លំ​លួច​ដោះ​ក្រ​វឹល​ ខ្សែ​ក​…​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​និង​បញ្ហា​សង្គម​កើតឡើង​។​

២.​ សូម​ម្ចាស់​ឡាន​ឈ្នួល​ ឡាន​តាក់ស៊ី​កុំ​ដំឡើង​ថ្លៃ​នៅ​ក្នុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ នៅ​ពេល​ដែល​តម្លៃ​ប្រេងសាំង​ចុះ​​ថ្លៃ​។​ សូម​រក្សា​តម្លៃ​ធម្មតា​ ។​

៣. សូម​រំឭក​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ទូ​ទាំង​ប្រទេស​ ថែរក្សា​សុខ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​ជូន​បង​ប្អូន​​​ប្រជាពលរដ្ឋ​ឱ្យ​បាន​កំសាន្ត​សប្បាយ​រីករាយ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​។​

៤. សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ត្រូវ​យកចិត្តទុកដាក់​ លើ​បញ្ហា​មិន​គួរ​កើតឡើង​ ដូច​ជា​ ភ្លើង​ឆេះ​ផ្ទះ​ នៅ​ពេល​រៀប​ពិធី​អុជ​ធូប​ទៀន​ទទួល​ទេវតា​ជាដើម​ សូមកុំ​អោយ​កើត​មាន​ឡើង​អោយ​សោះ​។​

​សម្ដេច​ហ៊ុន​សែន​មាន​ប្រសាសន៍​ដូចនេះ​នៅ​ក្នុង​ពិធី​មួយ​កាលពី​ព្រឹក​ម៉ិ​ញ​នេះ​ ខណៈ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោ​ធ​​​មហា​កុដិ​តេ​ជោ​រ៉ា​នី​រតន​:​ វត្ត​ប្រជុំ​នទី​ ហៅ​វត្ត​ក្រពើ​ហា​ ក្រុង​តា​ខ្មៅ​៕

Share

Image
Image
Image