en     km
en     km

សម្ដេចហ៊ុនសែន ៖ត្រូវលើកទឹកចិត្តនិស្សិតស្រីរៀនចប់ថ្នាក់អនុបណ្ឌិតនិងបណ្ឌិតកាន់តែមានចំនួនច្រើន

Share

ការអប់រំគឺជាវិស័យមួយដ៏ចម្បងដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការអប់រំនិងបណ្ដុះធនធានមនុស្សសម្រាប់បម្រើដល់ការអភិវឌ្ឈសង្គម។

សព្វថ្ងៃនេះក្រសួងអប់រំយុវជននិងកីឡាបានខិតខំពង្រឹងប្រព្ធន័អប់រំនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត ជាពិសេសគឺការបើកឱកាសសម្រាប់ សិស្សស្រី។ បើតាមរបាការណ៍របស់ធនាគារពិភពលោក​ប្រចាំនៅកម្ពុជាដែលបានចេញកាលពីឆ្នាំ២០១០​ បានបង្ហាញថាការចុះឈ្មោះចូលរៀនរបស់សិស្សស្រីមានការកើនឡើងស្ទើរគ្រប់កម្រិត គឺ៩៤.៦%នៅបឋមសិក្សា ៣៤.៦%នៅអនុវិទ្យាល័យ នៅវិទ្យាល័យនឹងឧត្តមសិក្សាកើនឡើង​៣៥.៤%។ តែយ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រី ចង់ឃើញនិសិ្សតស្រី បានរៀន​ចំ​ថ្នាក់​អនុបណ្ឌិត ឬបណ្ឌិត មានការឡើង ឱ្យដូចថ្នាក់បរិញ្ញ។

កញ្ញា ហេង នីទីជូនសេចក្ដីរាយការណ៍៖

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៃសកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩  សម្ដេចនាយករដ្ឋមន្រ្ដីកម្ពុជាបាន​លើកសរសើររបាយការណ៍មួយនៅក្នុងវិស័យអប់រំមាន អំពីការកើនឡើងនិស្សិតស្រីហាក់ច្រើនជាងបុរស ថ្វីបើការកើនឡើងនោះនៅមិនទាន់ដល់ចំណុច ដែលចង់បានក៏ដោយ។

ក្នុងនោះដែរ សម្ដេចបានកត់សម្គាល់ ចំនួននិសិ្សតចំនួន២២៨៨នាក់ដែលបានបញ្ចប់ការសិក្សា ហើយទទួលសញ្ញាប័ត្រ តែចំនួនស្រ្ដីមានរហូតទៅដល់១១៩៤នាក់ស្មើ៥២.៤១% ដែលចំនួននេះមានច្រើនជាងបុរសនៅក្នុង​សកលវិ​ទ្យាល័យនេះ។

ដោយឡែកនិស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាប័ត្រកំរិតបរិញ្ញាប័ត្រមាន ចំនួនប្រមាណ១៩១៩នាក់ ដែលក្នុងនោះមាននិស្សិតដែលជាស្រ្ដីរហូតដល់ទៅ១០៨២នាក់ស្មើ៥៦.៣៨%។ បើនិយាយពីការប្រលងមធ្យមសិក្សាទុតិយភូមិវិញក្នុងនោះសម្ដេចក៏បានមើលឃើញថាចំនួនសិស្សដែលបានប្រលងជាប់នោះក៏ស្រីច្រើនជាងបុរសផងដែរ ហើយបើនិយាយសិស្សដែលទទួលបាននិទ្ទេសA វិញក៏សិស្សស្រីទទួលបានច្រើនជាងដែរ។ តែបើងាកមកមើលនៅកម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់វិញឃើញថាចំនួននិស្សិតស្រ្ដីមានការធ្លាក់ចុះ ពោល គឺមានចំនួននិសិត្សសរុបប្រមាណ៣៥៥នាក់ និងក្នុងនោះមាននិស្សិតជាស្រ្ដីត្រឹមតែ១១២នាក់ ដែល ស្មើ៣១.៥៥% តែប៉ុណ្ណោះ​។ចំពោះថ្នាក់បណ្ឌិតវិញគឺមាននិស្សិតត្រឹមតែ៤នាក់តែប៉ុណ្ណោះដែលនៅក្នុងកម្រិតនេះគឺគ្មានទាល់តែសោះនូវចំនួនស្រ្ដី។

សម្ដេចក៏បានបន្ដថាការដែលគ្មានចំនួនស្រ្ដីបន្តការសិក្សាដល់កម្រិតខ្ពស់បែបនេះគឺមកពីកត្តាទំនៀមទម្លាប់ប្រពៃណី ទំនៀមទម្លាប់ដែលដល់វ័យគឺតម្រូវឲ្យស្រ្ដីត្រូវតែរៀបការមានគ្រួសារ ឬក៏រៀបការហើយ គ្រួសារមិនអនុញ្ញាតឲ្យរៀនបន្ដ ឬមកពីមានកូនច្រើន​។

ក្នុងនោះសម្ដេចក៏បានធ្វើការផ្ដាំផ្ញើទៅកាន់ក្រសួងកិច្ចការនារីផងដែរ គឺធ្វើយ៉ាងណាឲ្យស្រ្ដីមាន​ចំនួនច្រើននៅក្នុងក្របខណ្ឌមន្រ្ដីនានា។​

ដោយឡែក លោកស្រី ជា​ វណ្ណនី គឺជាស្រី្ដឆ្នើមម្នាក់ ។លោកស្រីបានបញ្ចប់ថ្នាក់បណ្ឌិតអក្សរសាស្រ្ដខ្មែរហើយធ្វើការនៅរាជបណ្ឌិតសភា ។លោកស្រីមានការយល់ឃើញថាកត្តាបណ្ដាលឲ្យស្រ្ដីមិនអាចបន្ដការសិក្សាបានខ្ពស់គឺមកពីដល់វ័យ ស្រ្ដីត្រូវរៀបការ  ឆន្ទៈមនសិការរបស់ស្រីខ្លួនឯងផ្ទាល់ និងសមភាពយេនឌ័រ។

លោកស្រីក៏បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីជំរុញឲ្យស្រ្ដីអាចមានឱកាសបានសិក្សាបានខ្ពស់នោះ គឺទីមួយការឲ្យតម្លៃ និងផ្ដល់ឱកាសដល់ស្រ្ដីពីសំណាក់បុរស​ និងកត្តាទី២នោះគឺស្រ្ដីខ្លួនឯងត្រូវតែមាន ការផ្ដាច់ជ្ញាចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ។ លោកស្រីថា​ជាពិសេសនោះគឺការយកចិត្តទុកដាក់ និងផ្ដល់ឱកាសការងារឲ្យស្រ្ដីដូចគ្នានឹងបុរស នៅក្នុងសង្គមពីសំណាក់រាជរដ្ឋាភិបាល។

ចំពោះវិស័យស្ត្រីក្នុងវិស័យ ការងាររដ្ឋវិញ សម្ដេចនាយករដ្ឋមន្រ្ដីកម្ពុជា តែងផ្ងើសារនយោ​បាយថា ស្រ្ដីជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ។ ជាមួយគ្នានេះ សម្ដេចក៏​បាន អំពាវនាវ ដល់បុរសជាស្វាមី គួរមានការអធ្យាស្រ័យដល់ភរិយា អោយបានរៀន​សូត្រ​ខ្ពង់ខ្ពស់ ហើយសង្ឃឹមថា និស្សិត្រស្រីនឹងមានចំនួនច្រើន បានរៀនដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដែលសម្ដេចថាស្ត្រីគឺជា ធនធានមនុស្ស នៃសង្គម មិនអាចខ្វះបាន៕

 

 

 

 

 

 

 

 

Share

Image
Image
Image