en     km
en     km

សម្ដេចហ៊ុន សែនបង្កើតក្រុមមេធាវីដើម្បីស្ត្រីក្រីក្រ តែអ្នកជំនាញថាគួរពង្រឹងប្រព័ន្ធយុត្តិធម៌ទូទៅ

Share

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសថា ក្រុមមេធាវីរបស់សម្ដេចដើម្បីជួយស្ត្រី​ក្នុង​ជំលោះ​ណា​មួយជាពិសេសជួយស្រ្តីក្រីក្រ ដែលមានជម្លោះទៅតុលាការ នឹងចេញរូបរាងឆាប់ៗនេះ។​សម្ដេចនេះជាគោលនយោបាយថ្មីមួយទៀតរបស់សម្ដេចដែលដាក់ចុះដើម្បី ដើម្បីស្ត្រី។

តែយ៉ាងណា អ្នកជំនាញច្បាប់ម្នាក់នៃសមាគមសិទ្ធិមនុស្សអាដហុក ស្វាគមន៍គំនិតផ្ដួច​ផ្ដើមនេះតែថា គេគួរធ្វើឱ្យប្រព័ន្ធយុត្តិធម៌មានទំនុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។

កញ្ញា ឆោម ពៅនិកា រាយការណ៍៖

 

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅរោងចក្រ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសដែលអំពាវនាវអោយកម្មការិនី ណាមានរឿងក្ដី ត្រូវពឹងពាក់មេធាវីរបស់សម្ដេច គឺនាយករដ្ឋមន្ត្រី ក៏បញ្ជាក់ថា រឿងឈ្នះឬចាញ់ស្ថិតនៅលើចៅក្រម។ តែសម្ដេចថា ការពឹងពាក់ក្ដីនេះ មិនមានការបង់សេវាអ្វីឡើយ។

តុលាការកម្ពុជា ត្រូវបានវាយតម្លៃថា នៅតែស្ថិតនៅមិនភាពឯករាជ្យនិងអព្យាក្រឹត្យ ដោយ មានលំអៀងនយោបាយ និងឥទ្ធិពលហិរញ្ញវត្ថុរបស់អ្នកបំពានច្បាប់។

លោកសឹងសែនករុណាអ្នកពាក្យសមាគមសិទិ្ធមនុស្សអាដហុក សាទរនឹង សម្ដេចហ៊ុនសែន តែយ៉ាងណា លោក ថា គួរមានការពង្រឹងប្រព័ន្ធយុត្តិធម៌មួយមានការបំពេញវិជ្ជាជីវៈរបស់ខ្លួន ដោយ ត្រឹមត្រូវនិងឯករាជ្យដែលលោកថាបើធ្វើបានគឺស្ត្រីនឹងបា​នយុត្តិធម៌​ពេលមាន​រឿងក្ដីក្ដាំង។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេច ហ៊ុនសែន បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ ជនរងគ្រោះជាស្ត្រីក្រីក្រ៕

Share

Image
Image
Image