en     km
en     km

សម្ដេចហ៊ុនសែនចំអកលោកសមរង្ស៊ីថាបើក្លាហានត្រូវជិះយន្តហោះផ្ទាល់ពីបារាំងចូលកម្ពុជា

Share

សម្ដេចហ៊ុន សែន បានចំអកអោយ ឱ្យលោក សម រង្ស៊ីហ៊ាន ជិះយន្តហោះពីប្រទេស បារាំងចូលទឹកដីកម្ពុជាដោយផ្ទាល់ ដោយមិនបាច់ត្រូវឆ្លងកាត់ប្រទេសថៃ ដែលសម្ដេច បើថៃគេមិនអោយ ចូលផងនោះ។

នៅក្នុងកម្មវិធីមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧វិច្ឆិកានេះ សម្ដេច ហ៊ុន សែន ថ្លែងថា លោក សម រង្ស៊ី បានពន្យារពេលនៃការចេញដំណើរពីប្រទេសបារាំងដោយលើកពីថ្ងៃទី៧ ទៅថ្ងៃទី៩វិញហើយបន្ទាប់មកសម្ដេចថា លោក សម រង្ស៊ី នឹងប្រាប់អ្នកគាំទ្រថា មិនអាចចូលកម្ពុជាបានទេ ដោយសារតែរដ្ឋាភិបាលថៃមិនឱ្យឆ្លងកាត់ ។

សម្ដេចនាយករដ្ឋមន្ត្រី បន្តថាបើលោក សម រង្ស៊ី ពិតជាចង់ចាប់រូបលោកមែនគួរធ្វើដំណើរតាមយន្តហោះដោយផ្ទាល់ចូលកម្ពុជា ។

រដ្ឋាភិបាលកម្ពុជាបានស្នើសុំ ទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ អោយចាប់ខ្លួនមេដឹកនាំនៃ​អតីត គណបក្សប្រឆាំងដែលចោទថា ប៉ុនប៉ងចូលកម្ពុជាផ្តួលរំលំរដ្ឋាភិបាលហើយ ចាប់ខ្លួនមកអោយ​អាជ្ញា​ធរកម្ពុជា។​​

ស្របពេលដែល ថ្នាក់ដឹកនាំគណបក្សប្រឆាំង កំពុងកញ្ច្រោលចូលកម្ពុជា វិញ រដ្ឋាភិបាលកម្ពុជាក៏បានហាមក្រុមហ៊ុនដឹកអ្នកដំណើរតាមយន្តហោះទាំងអស់ ដែលមានផ្លូវហោះហើរជាមួយកម្ពុជា គឺចំនួន​៤៧ ក្រុមហ៊ុន មិនឱ្យដឹកលោក សម រង្ស៊ី ចូលកម្ពុជា ដោយព្រមានថា បើក្រុមហ៊ុនណាហ៊ានល្មើស បំរាមនេះ នឹងត្រូវមានទោសពីបទ«រួមគំនិតក្បត់ជាតិ»។

សម្ដេចហ៊ុនសែនក៏បានសម្ដែងការអរគុណចំពោះប្រទេសជាសមាជិកអាស៊ានដែលរួមមានឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ជាពិសេសចំពោះរាជាណាចក្រថៃដែលបានសហការ ហើយមានការថ្លែងចំពោះមុខសន្និសីទសារព័ត៌មានពីសំណាក់លោកនាយករដ្ឋមន្រ្ដីថៃប្រាយុទ្ធចាន់អ៊ូចា។

កាលពីថ្ងៃពុធទី៦វិច្ឆិកាម្សិលមិញនេះ  នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអោយដឹង ថា នឹងមិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ប្រើប្រាស់ទឹកដីថៃដើម្បីប្រឆាំង រាជរដ្ឋាភិបាលកម្ពុជានោះទេ ដែល លោកបា្រយុទ្ធលើកហេតុផលថា ដោយសារតែផ្អែកលើការទំនាក់ទំនងជាមួយកម្ពុជា និងគោលការណ៍របស់អាស៊ានហាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិក។ យ៉ាងណា បើតាមព័ត៌មាន ថ្នាក់ដឹក​នាំ ភាគច្រើន បានដល់តំបន់អាស៊ាន និងខ្លះទៀតនៅប្រទេសថៃដើម្បីរង់ចាំទទួលលោកសមរង្ស៊ីមកពី​ប្រទេស​បារាំង ដែលនឹងមកដល់ថៃនៅម៉ោង៦ព្រឹកថ្ងៃទី៨ វិច្ឆិកា ។

ទោះបែបនេះក្ដីសម្ដេចហ៊ុនសែនជឿជាក់ថាលោកសមរង្ស៊ីខ្លាំងតែក្នុងហ្វេសប៊ុកមិនហ៊ានចូលស្រុកវិញទេ ព្រោះម្ដងថាផ្លូវគោក​ផ្លូវទឹក ហើយលោកចំអកថាអាចជិះក្របីទៀតផង។ពោលគឺសម្ដេចថាមិនដឹងថាជិះអ្វីមកកម្ពុជាឱ្យប្រាកដ។សម្ដេចពន្យុះថាបើក្លាហានគឺគួរតែជិះយន្ដហោះផ្ទាល់មកកម្ពុជាមក៕

Share

Image
Image
Image