en     km
en     km

សមាជិកសភាថៃ៖បក្សត្រូវបាន​រំលាយបង្កើតបក្សថ្មីខ្លួនឯងបានហើយ

Share

សមាជិកសភានៃគណបក្សអនាគតថ្មីដឹកនាំដោយសេដ្ឋីវ័យក្មេងថាណាថន បានសម្រេចបង្កើតបក្សនយោបាយថ្មីរបស់ខ្លួនតាមច្បាប់របស់រាជាណាចក្រនេះដែលតម្រូវឱ្យមានសិទ្ធិបង្កើតបក្សថ្មីក្រោយពីបក្សរបស់ខ្លួនត្រូវបានរំលាយក្នុងអំឡុង៦០ថ្ងៃ។បក្សថ្មីនេះមានឈ្មោះថាចលនាអនាគតMFP។តាមសេចក្ដីរាយការណ៍របស់កាសែតបាងកកប៉ុស្ដិ៍សមាជិកសភាដែលពុំជាប់ពិរុទ្ធភាពនៃសាលក្រមតុលាការកំពូលចំនួន៥៤រូបក្នុងចំណោម៨០រូបបានសម្រេចបង្កើតគណបក្សថ្មីនេះឡើងដើម្បីឱ្យខ្លួនមានសិទ្ធិក្នុងនាមជាសមាជិកសភាជាប់ឆ្នោតធ្វើការងារតំណាងឱ្យឆន្ទៈរបស់ម្ចាស់ឆ្នោត។តាមសេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថាក្នុងចំណោមសមាជិកសភាផ្សេងទៀតគឺចំនួន៩រូបមិនបានចូលរួមបង្កើតគណបក្សថ្មីនេះទេ។ពួកគាត់សម្រេចទៅចូលរួមនឹងគណបក្សផ្សេងៗទៀត គណបក្សអនាគតថ្មីត្រូវបានតុលាការធម្មនុញ្ញរបស់រាជាណាចក្រថៃកាលពីថ្ងៃ២១កុម្ភៈបានរំលាយបក្សនេះក្រោមហេតុផលប្ដឹងដោយគណៈកម្មាការបោះឆ្នោតដោយរកកំហុសឃើញបក្សនេះធ្ងន់ធ្ងរគឺការប្រើប្រាស់មូលនិធិរបស់ខ្លួននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរំលោភលើច្បាប់បោះឆ្នោតដែលតម្រូវឱ្យបក្សនីមួយៗប្រើប្រាស់មូលនិធិរបស់ខ្លួនត្រឹមតែ១០លានបាទប៉ុណ្ណោះហើយចំណែកឯគណបក្សអនាគតថ្មីនេះត្រូវបានរកឃើញថាប្រើប្រាស់មូលនិធិដល់តៅ១៩១លានបាតស្មើនឹង៦លានដុល្លារអាមេរិក។សាលក្រមរបស់តុលាការធម្មនុញ្ញបានបង្គាប់ឱ្យអាជ្ញាធររំលាយបក្សនេះចោលប៉ុន្ដែមិនបានបង្គាប់ឱ្យរឹបអសូអសាសនៈសមាជិកសភាបក្សនេះទេ។ត្រង់នេះហើយដែលអ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនថ្វីត្បិតសម្ដែងការសោកស្ដាយក៏ពិតមែនប៉ុន្ដែពួកគាត់មើលឃើញជ្រុងមួយដេលតុលាការរបស់រាជាណាចក្រនេះមិនបានប៉ះពាល់ធ្ងន់ធ្ងរទេលើឆន្ទៈរបស់ម្ចាស់ឆ្នោតដែលបានបងោះឆ្នោតឱ្យបក្សអនាគតថ្មីនេះបានរហូតដល់ទៅ៨០អាសនៈតំណាងឱ្យម្ចាស់ឆ្នោតជាង៦លាននាក់នៅទូទាំងប្រទេស។សមាជិកសភានៃចលនាអនាគតនេះបានធ្វើសន្និសីទសារព័ត៌មានដោយប្រាប់អ្នកសារព័ត៌មានថាពួកគេមានការសោកស្ដាយណាស់ចំពោះការបាត់បង់ឈ្មោះដើមរបស់ខ្លួនប៉ុន្ដែយើងបានវិលត្រលប់មកវិញជាមួយនឹងបក្សថ្មីដេលបុព្វសិទ្ធិរបស់យើងជាសមាជិកសភានៅមានដដែលហើយើងនឹងចាប់ដៃគ្នាជាមួយនឹងក្រុមសម្ព័ន្ធភាពរបស់យើងនៅក្នុរដ្ឋសភាដេលមានគណបក្សប្រឆាំងធំជាងគេមួយគឺគណបក្សភឿថៃដើម្បីបង្រឹងអំណាចរបស់រដ្ឋសភាធ្វើឱ្យមានតុល្យភាពជាមួយនឹងបក្សកាន់អំណាច។នៅក្នុងរាជាណាចក្រថៃបច្ចុប្បន្នមានក្រុមនយោបាយពីរប៉ុណ្ណោះដែលមានតុល្យភាពនឹងគ្នានៅក្នុងរដ្ឋសភាគឺក្រុមរណសិរ្សប្រជាធិបតេយ្យមាន៧គណបក្សនយោបាយក្នុងនោះមានគណបក្សភឿថៃនិងគណបក្សចលនាថ្មីនេះ។ចំណែកឯក្រុមបក្សកាន់អំណាចវិញដែលគេហៅថារដ្ឋាភិបាលចម្រុះនោះមាន១៩គណបក្សដឹកនាំដោយកណបក្សកម្លាំងប្រចារ៉ាត់ដែលលោកប្រាយុទ្ធធចាន់អ៊ូចាជានាយករដ្ឋមន្រ្ដី។ប៉ុន្ដែប៉ូលនយោបាយពីរនេះមានអាសនៈនៅក្នុងរដ្ឋសភាប្រហាក់ប្រហែលគ្នាក្នុងចំណោមអាសនៈសរុប៥០០។ការរំលាយគណបក្សអនាគតថ្មីដែលមានអាយុទើបជាង១ឆ្នាំក្រោមកំហុសរំលោភច្បាប់បោះឆ្នោតបាននាំឱ្យមានការថ្កោលទោសពីសហគមន៍អន្ដរជាតិមួយចំនួនប៉ុន្ដែអាសនៈបក្សនេះទាំង៨០ដែលតុលការកំពូលមិនបញ្ជាឱ្យរឹបអូសបាននាំឱ្យមជ្ឈដ្ឋានខ្លះមើលឃើញថាកម្លាំងនយោបាយបក្សប្រឆាំងនៅក្នុងសភានៅតែតំណាងឱ្យឆន្ទៈម្ចាស់ឆ្នោត។សាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញបានហាមឃាត់តែគណៈកម្មការនាយក១៦រូបប៉ុណ្ណោះហាមធ្វើនយោបាយ១០ឆ្នាំ។តែយ៉ាងណាក៏ដោយប្រធាននៃអតីតគណបក្សនេះគឺលោកថាន់ណាថនបានប្រាប់ម្ចាស់ឆ្នោតរបស់លោកថាលោកនឹងធ្វើនយោបាយនៅខាងក្រៅរដ្ឋសភាដើម្បីពង្រឹងអំណាចរបស់គណបក្សថ្មីដែលទើបបង្កើតនេះ។តែនៅជាមួយគ្នានេះក្រុមនិស្សិតនិងប្រជាជនដែលមានស្វាមីភក្ដិនឹងបក្សដែលត្រូវបានរំលាយនោះពួកគេតែងតែជួបជុំគ្នាមួយសប្ដាហ៍ម្ដងដើម្បីបង្ហាញការឈឹចាប់ដែលបក្សអនាគតថ្មីនេះត្រូវបានរំលាយ។សូមជម្រាបថារាជាណាចក្រថៃរំលាយគណបក្សនយោបាយដែលមានងសាសនៈនៅក្នុងរដ្ឋសភាគឺរយៈ២០ឆ្នាំមកនេះមានបក្សនយោបាយចំនួន៤ហើយ។គោលការណ៍ច្បាប់របស់រាជាណាចក្រនេះគឺមិនរឹបអូសអាសនៈរបស់បក្សដែលត្រូវបានរំលាយនោះទេប៉ុន្ដែផ្ទុយទៅវិញបើសភាជាប់គាំងធ្ងន់ធ្ងរមិនអាចមានកូរ៉ុមប្រជុំបានគឺត្រូវរំលាយរដ្ឋសភាក្រោមអំណាចរបស់តុលាការរដ្ឋធម្មនុញ្ញ។ក្រោយពីរំលាយរដ្ឋសភាភ្លាមតុលាការនេះនិងបង្គាប់ឱ្យគណៈកម្មាការបោះឆ្នោតរៀបចំំំដាក់កាលបរិច្ឆេទជាក់លាក់ដើម្បីបោះឆ្នោតសភាឡើងវិញ ៕ពៅនិកា

Share

Image
Image
Image