en     km
en     km

សមាគមសារព័ត៌មានមួយប្រាប់CNN និងABCថាការចុះផ្សាយរឿងក្មេងស្រីលក់ខ្លួនគឺរឿងក្លែងក្លាយ

Share

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃសុក្រទី២៨កក្កដានេះបានធ្វើសន្និសីសារព័ទ៌មាន ជុំវិញការចុះផ្សាយព័ត៌មាន របស់បណ្ដាញផ្សាយព័ត៌មានCNN និង ABC ជុំវិញរឿងសច្ចាកម្មក្នុងប្រទេសកម្ពុជាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា។ទាក់ទិនរឿងនេះមន្រ្តីក្រសួងមហាផ្ទៃម្នាក់ថាក្រសួងចាប់ផ្ដើមត្រួតពិនិត្យការងារអង្គការ AIM ផងដែរ ដែលសង្ស័យថាបានសហការផលិតព័ត៌មាននេះ។

ក្នុងសនិ្នសីទសារព័ត៌មាននេះ លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជាបានលើកឡើងថា ចំណងជើងរបស់អត្ថបទរឿង ចុះផ្សាយ បណ្ដាញផ្សាយព័ត៌មាន អន្តរជាតិ CNN និង ABC « ក្មេងស្រីកម្ពុជាត្រូវបានម្តាយលក់ឲ្យបម្រើផ្លូវភេទ »គឺ ជារូបភាពនិយាយអំពីជីវិតស្រ្តីក្នុងតំបន់ស្វាយប៉ាកក្រុងភ្នំពេញគឺមិនពិតនោះទេ។

លោកហ៊ុយ វណ្ណៈណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា
លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា(កណ្ដាល)

លោកហ៊ុយ វណ្ណៈ មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយរបស់ស្ថាប័ន ធ្វើប៉ះពាល់ដល់កិត្តិយសកម្ពុជា។ លោកបញ្ជាក់ថា ម្តាយនៅក្នុងប្រទេសកម្ពុជា មិនមានទឹកចិត្តលក់កូនខ្លួននោះទេហើយក៏គ្មានវប្បធម៌ដូចនេះដែរ។

បន្ថែមពីលើនេះ លោកថា ចំណងជើងព័ត៌មានក្បត់ខ្លឹមសារព្រោះប្រភពដែលព័ត៌មានសម្ភាសន៍ មិនមែនជាជនជាតិខ្មែរនោះទេ។លោកហ៊ុយ វណ្ណៈ៖«ការផ្សាយរបស់ CNN និង ABC ការផ្សាយព័ត៌មាននេះខុស៦ចំនុន សុខបច្ចេកទេស និងវិជ្ជាជីវអ្នកសារព៍ត៌មានផង ដែរវាគឺជារឿងដ៏គួរឲ្យអាម៉ាស់។»

ក្រោយ ស្ថាប័នសារព័ត៌មានអន្តរជាតិទាំងពីនេះបានផ្សព្វផ្សាយព័ត៌មាន សហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជាបានផ្ញើលិខិតទៅកាន់ស្ថាបន័ទាំងពីដោយលើកឡើងអំពីចំណុចខ្វះខាតនិងមិនត្រឹមត្រូវតាមស្ថានភាពពិតក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។លោកហ៊ុយវណ្ណៈ ក៏ស្នើឲ្យមានការត្រួតពិនិត្យ ទៅលើអង្គការ AIM ដែលមានទីតាំងនៅក្នុងតំបន់ស្វាប៉ាក  ដោយសហការក្នុងការផលិតព័ត៌មាននេះ។

លោកឧត្តមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ
លោកឧត្តមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ

ចូលរួមក្នុងកម្មវិធីនេះដែរលោកឧត្តមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សារព័ត៌មានទាំង ពីរនេះ មិនមានការសហការជាមួយក្រសួងពាក់ព័ន្ធនោះទេ។ លោកបន្តថា ក្រសួងនឹងត្រួតពិនិត្យ ដើម្បីស្វែងរកការពិត ថាមានជនរងគ្រោះនៅទីនោះឬទេ។លោក ជីវ ផល្លី៖«យើងស្វែងរកការពិតថាតើមានជនរងគ្រោះនៅក្នុងតំបន់នោះឬក្រោមការគ្រប់គ្រងរបស់ មណ្ឌលAIMឬទេ តើមានជនរងគ្រោះប៉ុន្មាននាក់? តើវាមានជនជាតិខ្មែរទេ ព្រោះកន្លងមកមានតែ ជនវៀតណាម។»

នៅថ្ងៃនេះវិទ្យុស្រ្តីមិនអាចសុំការឆ្លើយតបពី អង្គការ AIMបានទេនៅថ្ងៃនេះ ដោយគ្មានប្រភពទាក់ទង។

យ៉ាងណារាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃក៏ដាក់ចេញនូវផែនការ ប្រឆាំងការជួញដូរមនុស្ស ក្នុង ទម្រង់ ជួញដូរផ្លូវភេទ ជាគោលនយោបាយថ្នាក់ជាតិផងដែរដោយបានខិតខំលុបបំបាត់ បានយ៉ាងច្រើនករណីហើយ៕

Share

Image
Image
Image