en     km
en     km

សមាគមចិនអំពាវនាវសុំឱ្យរំលាយក្រុមចម្រុះជាតិបារីសាន់BNក្នុងបក្សUMNO នៅម៉ាឡេស៊ី

Share

សមាគមចិនដែលមានឥទ្ធិពលជាខ្លាំងនៅក្នុងគណបក្ស UMNO ដែលធ្លាប់កាន់អំណាចជាង ៦០ឆ្នាំ បានអំពាវនាវសុំឱ្យរំលាយក្រុមចម្រុះជាតិបារីសាន់ BN ដែលជាសរសរស្ដម្ភរបស់UMNO។

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ការស្នើសុំរបស់សមាគមចិន បានធ្វើឡើង នៅឯមហាសន្និបាត លើកទី៦៥ របស់គណបក្ស UMNO កាលពីថ្ងៃទី ២ធ្នូ ឆ្នាំ ២០១៨នេះ។

តាមប្រភពដដែល មហាសន្និបាត បានសម្រេចឱ្យគណៈកម្មាធិការកណ្ដាលរបស់បក្ស ធ្វើសេចក្ដីសម្រេចដើម្បីរំលាយក្រុមចម្រុះជាតិបារីសាន់ BNហើយបង្កើតទម្រង់ថ្មី។

សមាជឥណ្ឌា ម៉ាឡេស៊ី(MCA) និងអង្គការជាតិរួបរួម ម៉ាឡេស៊ី(UMNO) បានរួមគ្នាបង្កើតបានជា ក្រុមចម្រុះជាតិបារីសាន់ BN តែក្រុមនេះ បានចាញ់ក្នុងការបោះឆ្នោតសភាកាលពីខែឧសភា ឆ្នាំ២០១៨ ដោយចាញ់គណបក្សប្រឆាំងរបស់នាយករដ្ឋមន្ត្រីមហាធាមហាម៉ាតនិង អតីតអ្នកទោស នយោបាយអាន់វ៉ាអ៊ីប្រាហ៊ិម។

ប្រធានក្រុមសមាជឥណ្ឌា ម៉ាឡេស៊ី លោក Wee Ka Siong និយាយថា ពិតជារងការឈឺចាប់ និងខូចឈ្មោះជាខ្លាំង ដែលចាំបាច់ត្រូវបង្កើតថ្មីឡើងវិញ។

បក្សUMNO បានបែកបាក់ជាខ្លាំងបន្ទាប់ពីចាញ់ឆ្នោត ហើយកាន់តែធ្ងន់ធ្ងរនៅពេល អតីតនាយករដ្ឋមន្ត្រីណាជីព រ៉ាហ្ស៉ាក់ ត្រូវបានចោទជនប្រព្រឹត្តអំពើពុករលួយ​ច្រើនរយលានដុល្លារពេលខ្លួនកំពុងកាន់អំណាច។ ដោយសារករណីនេះ មានអតីតមន្ត្រីជាន់ខ្ពស់បក្ស UMNOច្រើនទៀត ត្រូវបានចោទប្រកាន់៕  

Share

Image
Image
Image