en     km
en     km

សភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មសម្ដេច ហ៊ុន សែន តែមន្ត្រីCPPថា គ្មានប្រសិទ្ធភាពទេ

Share

ភ្នំពេញ ៖ សភាសហរដ្ឋអាមេរិកបានសម្រេចអនុម័តច្បាប់ដាក់ទណ្ឌកម្ពុជាលើមន្ត្រីជាន់ខ្ពស់កម្ពុជា ១៧ រូប ក្នុងនោះមាន សម្ដេចនាយករដ្ឋមន្ត្រីផងដែរ ដោយហាមចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិ ។ យោងតាមច្បាប់នេះ ការបង្កកទ្រព្យសម្បត្តិ ដោយសំអាងលើបញ្ហារំលោភសិទ្ធិ មនុស្ស និងបញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជា ។ តែបែបនេះក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានហៅថា ការអនុម័ត្រច្បាប់របស់សភា       អាមេរិកថា គ្មានវិសាលភាពមកលើកម្ពុជានោះ ទេ ។

                                    សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ រូបភាព៖  Facebook 

ទីបំផុត សភាអាមេរិ កសម្រេចអនុម័តច្បាប់ « ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨» ដើម្បីដាក់ទណ្ឌកម្មប្រមុខរាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និង សមាជិកគណបក្សកាន់អំណាច ដោយបង្កក ទ្រព្យសម្បត្តិ និងហាមចូលទឹកដីអាមេរិ ក ។ ការអនុម័តច្បាប់ បង្កក ទ្រព្យសម្បត្តិ ដោយសំអាងហេតុ អំពីបញ្ហាធ្លាក់ចុះ លទ្ធិប្រជាធិបតេយ្យ និងបញ្ហាការរំលោភសិទ្ធិមនុស្ស ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិកចេញផ្សាយនៅថ្ងៃទី ២៥ កក្កដា ម្សិលមិញ បញ្ជាក់ ថា សភា អាមេរិកបានអនុម័តច្បាប់ « ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ២០១៨» ដើម្បីជំរុញការបោះ ឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងសេរីភាព ផ្នែក នយោបាយ និងសិទ្ធិមនុស្ស ដោយសម្រេចដាក់ទណ្ឌកម្ម បង្កក ទ្រព្យសម្បត្តិ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល ១៦ រូបផ្សេទៀត ។

ជុំវិញការបង្កកទ្រព្យសម្បត្តិ និងហាមចូលទឹកដីអាមេរិ ក លោក  សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មាន ប្រសាសន៍ ថា ការ អនុម័តច្បាប់សភាអាមេរិកដាក់ទណ្ឌកម្មកម្ពុជាគ្មានវិសាលភាពគ្របដណ្តប់មកលើអធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជានោះ ទេ ។ លោក អះអាងថា ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គ្មានទ្រព្យសម្បត្តិ និងលុយ ដើម្បីឱ្យអាមេរិ កបង្កកនោះ ទេ ។

លោក សុខ ឥ សាន ៖« អឺមានអី អាហ្នឹងជាសិទ្ធិរបស់គាត់ ធ្វើលើទឹកដីគាត់ ក៏ប៉ុន្តែ ខ្ញុំយល់ថា វាអត់មានវិសាលភាពអ្វីមកគ្របដណ្តប់លើឯករាជ្យ ភាព និងអធិបតេយ្យភាពកម្ពុជាទេ ។ គាត់ដាក់ តែគាត់ ទៅបើចង់បង្កក ទ្រព្យសម្បត្តិទី ១ ទ្រព្យសម្បត្តិអត់ឱ្យបង្កក ទី ២ លុយអត់មាននៅ ធនាគារបានអ្វីបង្កក » ។

គណបក្សប្រឆាំងដ៏ធំជាងគេ ត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំមុន ហើយលោក កឹម សុខា អតីតប្រធានសង្គ្រោះជាតិត្រូវចាប់ និងឃុំខ្លួន ដាក់ពន្ធនាគារ រងការចោទប្រកាន់ពីបទក្បត់ជាតិ ។

សេចកក្តីប្រកាសព័ត៌មានបញ្ជាក់ថា ជាក់ស្តែងច្បាប់ « ប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០១៨» បានដាក់ទណ្ឌកម្ម លើសមាជិក មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលដែលបានប្រើប្រាស់តួនាទី ធ្វើឱ្យប៉ះពាល់ លទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិ មនុស្ស នៅកម្ពុជា ។ ពិសេសការរារាំង មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលចូលទៅទឹកដី អាមេរិក និងបង្កទ្រព្យសម្បត្តិ ។ បញ្ជីឈ្មោះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរួមមាន ៖

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជា

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាសមាជិកគណបក្ស ប្រជាជនកម្ពុជា

លោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌

លោក ស៊ុន ចាន់ថុ ល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន

លោក ប្រាក់ សុ ខុន រដ្ឋមន្ត្រីក្រសួងការបរទេស

លោក ឱម យិ នទៀង  ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

លោកឧត្តមសេនីយ៍ផ្កាយបួន ប៉ុ ល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា

ឧត្តមសេនីយ៍ លោក គន់ គីម មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិ និងអគ្គមេបញ្ជាការកងរាជអាវុធហត្ថ

លោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិ

លោក ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងអគ្គស្នងការនគរបាល រាជធានីភ្នំពេញ

លោក ហ៊ុន ម៉ាណែត អនុប្រធានបុគ្គលិកទូទៅនៃកងយោធពលខេមរភូមិន្ទ

លោក សុខ ពុទ្ធីវុធ នាយកប្រតិបត្តិនៃក្រុមហ៊ុនសូម៉ា គ្រុប (SOMA Group)

លោកស្រី ហ៊ុន ម៉ាណា ជាប្រធាន ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍បាយ័ន ។

ទោះជា យ៉ាងណា មិនទាន់ មាន ប្រតិកម្ម ជា ផ្លូវការ ពី ក្រសួងការបរទេស កម្ពុជា ជុំវិញ វិធានការ របស់ សភា អា មេ រិ ក នេះ នៅឡើយ ទេ ។

តែកាលពីថ្មីនេះ បន្ទាប់អាមេរិកបានអនុម័តបង្ក ទ្រព្យសម្បត្តិ ឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ប្រធានអង្គរក្ស សម្ដេច ហ៊ុន សែន គឺ សម្ដេចនាយក រដ្ឋមន្ត្រីបានប្រតិកម្មផ្ទាល់មាត់ដោយវាយប្រហារចំអកថា បើអាមេរិ កដាក់ទណ្ឌកម្ម ឬ បង្កក ទ្រព្យសម្បតិ្តសូមធ្វើចុះគ្មានបញ្ហាឡើយ ។ សម្ដេចថា យកល្អ គឺដាក់លើកងទ័ពកម្ពុជាទាំងអស់តែម្ដង ។ សម្ដេច ហ៊ុន សែន ក៏បានវាយប្រហារអាមេរិកថា បានទំលាក់គ្រាប់បែកលើកម្ពុជា ហើយបែរជា ទាមទាររកគុណសម្បតិ្តពីកម្ពុជាទៀត ៕

Share

Image
Image
Image