en     km
en     km

សភា​ ម៉ា​ឡេ​ស៊ី​ នឹង​ត្រូវ​រំលាយ​នៅ​ចុងខែ​មីនា​នេះ​ មុន​ការ​បោះ​ឆ្នោត​នា​ខែសីហា​

Share

​សារព័ត៌មាន​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ចុះ​ផ្សាយ​ថា​ សភា​ម៉ា​ឡេ​ស៊ី​ នឹង​ត្រូវ​បាន​រំលាយ​ នៅ​ថ្ងៃ​ទី​២៩​ ខែមីនា​នេះ​ ដែល​ជា​ដំណើរការ​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​១៤​ ក្រោម​ក្រសែភ្នែក​ របស់​សហគមន៍​អន្តរជាតិ​ ខណៈ​គណបក្សប្រឆាំង​រួបរួម​ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ អតីត​នាយក​រដ្ឋមន្ត្រី​ មហា​ធា​ មហា​មា​ដ​។​

​សារព័ត៌មាន​ ម៉ា​ឡេ​ស៊ី​ The​ Star​ Daily​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​ អាណត្តិ​របស់​រដ្ឋាភិបាល​ ក៏​នឹង​ត្រូវ​អស់​នៅ​ថ្ងៃ​ទី​២៤​ ខែ​មី​ថុ​នា​ ឆ្នាំ​២០១៨​នេះ​។​ តែ​មាន​សមត្ថភាព​ ត្រឹមតែ​ជា​រដ្ឋាភិបាលចាំផ្ទះ​តែ​ប៉ុណ្ណោះ​។​ ក្រុម​អ្នកវិភាគ​ ចាត់​ទុក​ការ​បោះ​ឆ្នោត​លើក​នេះ​ ថា​ មាន​រូបភាព​ប្លែង​ជាង​កាល​អាណត្តិ​មុន​ ដោយសារ​តែ​អ្នកនយោបាយ​ ដ៏​មាន​ប្រជាប្រិយភាព​ គឺ​អតីត​នាយក​រដ្ឋមន្ត្រី​ មហា​ធា​ មហា​មា​ដ​ បាន​ចាប់ដៃ​ ជាមួយ​ មេ​បក្ស​ប្រ​ប្រឆាំង​ អាន់​វ៉ា​អ៊ី​ប្រា​ហ៊ិ​ម​ ដឹកនាំ​បក្ស​ប្រឆាំង​រួប​រូ​ម​ ប្រកួត​ការ​បោះ​ឆ្នោត​នេះ​។​

​តែបើ​ទោះជា​បែប​នេះ​ក្ដី​ គណបក្សកាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ ណា​ជីព​រ៉ា​ហ្សា​ក់​ នៅ​តែ​ស​ង្ឃឺ​ម​ថា​ បក្ស​ UMNO​ របស់​លោក​ នឹង​បន្ដ​ឈ្នះ​ឆ្នោត​ មួយ​អាណត្តិ​ទៀត​ ទោះបីជា​រូប​លោក​ កំពុង​ជាប់​វគ្គ​វិ​ន​ នឹង​រឿងអាស្រូវ​ពុក​រលួយ​ក៏​ដោយ​។​

​គួរ​ជម្រាប​ បើ​សភា​ត្រូវ​បាន​រំលាយ​នៅ​ចុងខែ​មីនា​ មែន​ គឺ​ការ​បោះ​ឆ្នោត​ អាច​ចាប់ផ្ដើម​នៅ​មុន​ខែសីហា​ឆ្នាំ​នេះ​។​ យ៉ាងណា​សូម​រំ​ឮ​កថា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ កាលពី​អាណត្តិ​មុន​ គណបក្ស​ UMNO​ បាន​របូត​អាសនៈ​ជា​ច្រើន​ ទៅ​គណបក្សប្រឆាំង​ ដែល​នាំ​ឱ្យ​មានការ​ព្រមាន​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ទំនងជា​ ដំណាក់កាល​ចុង​ក្រោយ​ របស់​គណបក្ស​ UMNO​ ដែល​បានការ​ពារ​ តំណែង​ជា​ក្បាល​ម៉ា​ស៊ិ​ន​ ដឹកនាំ​ប្រទេស​ តាំង​តែ​ពី​ប្រទេស​នេះ​ បាន​ចាប់ផ្ដើម​រៀបចំ​ព្រឹត្ដិការណ៍​ បោះ​ឆ្នោត​លើក​ដំបូង​ ក្រោយ​ទទួល​បាន​ឯករាជ្យ​ ពី​អាណានិគម​អង់គ្លេស​៕

Share

Image
Image
Image