en     km
en     km

សភា​អនុម័ត​ពិភាក្សា​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​ដ៏​ចម្រូងចម្រាស​

Share

​ភ្នំពេញ​៖​ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​ដ៏​ចម្រូងចម្រាស​ ត្រូវ​បាន​សភា​ពេញអង្គ​​សម្រេច​អនុ​ម័ត​ពិ​ភាក្សា​​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​ ដោយ​សំឡេង​គាំទ្រ​ ៨៥​ លើ​ ១០៤​ សំឡេង​។​

The-Employee02-The-Nation-Cambodia
សភាពេញអង្គប្រជុំពិភាក្សា និង អនុម័តសេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព (រូបភាព ធូ វីរៈ)

ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​សម្រេច​អនុម័តពិភាក្សា​​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​ ដែល​រដ្ឋសភា​បាន​បោះ​​ឆ្នោត​គាំទ្រ​កាលពី​ព្រឹក​មិ​ញ​នេះ​ មានការ​ចូលរួម​អនុម័ត​ពិ​ភា​ក្សា​​ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជា​តិ​​ផង​ដែរ​។​ តំ​ណា​ង​រា​ស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ​ ប៉ុន្តែ​ពួក​គាត់​បាន​ជំ​ទា​ស់​​ និង​ថ្លែង​ការពារ​អត្ថប្រយោជន៍​របស់​កម្ម​ករ​និង​​ស​ហ​ជីព​លើ​មាត្រា​នី​មួយៗ​។​

​ជាមួយ​នេះ​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ ដែល​មាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃនេះ​ បា​ន​​​​អះអាង​ថា​  រដ្ឋាភិបាល​បាន​សម្រេច​កែសម្រួល​សច​ក្ដី​ព្រាង​ច្បាប់​សហជីព​ចំនួន​ ៣៧​ ចំណុច​ ស្មើ​នឹង​ប្រ​មា​ណ​​ ២២​ មាត្រា​។​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​គណបក្សប្រឆាំង​ និង​ក្រុម​សហជីព​ បាន​លើក​ឡើង​ថា​ ច្បាប់​នោះ​មិន​មា​ន​កា​រ​កែប្រែ​អ្វី​ទាំងអស់​។​

​គួរ​បញ្ជាក់​ថា​ ច្បាប់​សហជីព​ដែល​មាន​ ១០០​ មាត្រា​ ១៧​ ជំពូក​នេះ​ ត្រូវ​បាន​អង្គការ​ សមាគម​ និង​សហជីព​ រួម​ទាំង​​គណបក្សប្រឆាំង​ លើក​ឡើង​ថា​ បាន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​កម្មករ​និង​សហជីព​។​ ទោះជា​យ៉ាង​ណា​ រាជរដ្ឋាភិបាល​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ​៕​

Share

Image
Image
Image