en     km
en     km

សភាប្រេស៊ីលមិនអាចរកសំឡេងគ្រប់គ្រាន់បានដាក់ទោសប្រធានាធិបតីខ្លួនឯង

Share

ប្រធានាធិបតីប្រេស៊ីល Michel Temer បានរួចខ្លួនជាថ្មីម្ដងទៀតហើយ ដោយសារសមាជិកសភាមិនអាចរកសំឡេងគ្រប់គ្រាន់ដាក់កំហុសលោកករណីពុករលួយ។ តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសប្រេស៊ីល  សមាជិកសភាអាចដាក់ទោសកំហុស អ្នកនយោបាយ ណាម្នាក់ លុះត្រាតែមានសំឡេង លើសពី២/៣។ តែការបោះឆ្នោតដើម្បីដាក់កំហុស លោក Michel Temerកាលពីថ្ងៃពុធទី២៥តុលានេះ មានសំឡេង២៣៣គាំទ្រ និង ២៥១ជំទាស់។

ការបែកធ្លាយករណីអំពើពុករលួយរបស់ប្រធានាធិបតីវ័យ៧៧ឆ្នាំនេះ បានធ្វើឲ្យសាធារណៈជនបាត់បង់ទំនុកចិត្តនៅក្នុងការបោះឆ្នោតនៅពេលខាងមុខដែលខុសពីការសន្យារបស់លោក ដឹកនាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ លោក Michel Temer គឺជាប្រធានាធិបតីដំបូងនៃប្រទេសនេះ លោកត្រូវបានក្រុមរដ្ឋអាជ្ញាចោទពីបទរារាំងដល់ ដំណើរការយុត្តិធម៌ និងជំនួញខុសច្បាប់របស់លោក។

យ៉ាងណាក៏ដោយលោកMichel Temer បានបដិសេធ រាល់ការចោទប្រកាន់ទាំងអស់។

លោកMichel Temerបានឡើងកាន់អំណាច បន្ទាប់ពីប្រធានាធិបតីចាស់របស់លោកគឺលោកស្រីDilma Rousseffរងការចោទប្រកាន់ករណីពុករលួយ។ គួរបញ្ជាក់ផងដែរថាកាលពីខែសីហា ក៏មានការបោះឆ្នោតរបស់សមាជិកសភាទាក់ទិននឹងការចោទប្រកាន់លោក Temer ដែរតែមិនបានសម្រេច៕BBC

 

Share

Image
Image
Image