ព្រះតេជគុណ ប៊ុត ប៊ុនតិញ សមាជិកគណៈកម្មការបុណ្យ បានឲ្យដឹងថា សពលោកបណ្ឌិត កែម ឡី នឹងរៀបចំដាក់បញ្ចុះក្នុងមឈូសឈើ ក្នុងភូមិគេហដ្ឋានរបស់លោក នៅព្រឹកថ្ងៃទី២៥កក្កដានេះ។
បើតាមព្រះតេជគុណ ប៊ុត ប៊ុនទិញ ដដែលសពលោកបណ្ឌិត កែម ឡី នឹងត្រូវបញ្ចុះនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៥កក្កដានេះ។
សូមបញ្ជាក់ថា សពលោកបណ្ឌិត កែម ឡី ត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋដង្ហែរចេញពីវត្តពោធិយារាម ហៅវត្តចាស់ ឆ្ពោះទៅកាន់ស្រុកកំណើតរបស់លោក ដែលស្ថិតនៅ ភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៤កក្កដា ម្សិលមិញនេះ ជាមួយនិងការអមដំណើរពីប្រជាពលរដ្ឋជិត២លានាក់។
លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម ដ៏មានប្រជាប្រិយភាពត្រូវបានខ្មាន់កាំភ្លើងបាញ់ ប្រហារ នៅថ្ងៃទី១០កក្កដា នៅកណ្ដាលរាជធានីភ្នំពេញ។
ពលរដ្ឋដែលចូលរួមហែសពលោក កាលពីថ្ងៃម្សិល ម្នាក់ៗមានការស្ដាយលោកបណ្ឌិតយ៉ាងខ្លាំង។ ពួកគាត់ចាត់ទុក លោកបណ្ឌិតជា វីរៈជនរបស់ពួកគេ៕