en     km
en     km

សត្វព្រៃ​កំពុង​ចរាចរ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បម្រើ​តម្រូវការ​ផ្នែក​ថ្នាំបុរាណ​

Share

​ភ្នំពេញ​៖​ ការ​ជឿ​លើ​សត្វព្រៃ​ ថា​ជា​ថ្នាំបុរាណ​សក្តិ​សិទ្ធ​ បាន​ជំរុញ​ឲ្យ​មានការ​ប្រមាញ់​សត្វព្រៃ​ ដ៏​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ពិបាក​នឹង​ទប់ស្កាត់​បាន​។​ សត្វ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​មួយ​ចំនួន​ត្រូវ​គេ​យក​មក​លក់​ក្នុង​ទីផ្សារ​ងងឹត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។​ ប៉ុន្តែ​សត្វ​ទាំងនោះ​ត្រូវ​គេ​នាំ​ទៅ​លក់​នៅ​ផ្សារ​នៃ​ប្រទេស​ជិតខាង​ទៀត​ផង​។​

​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​របស់​លោក​ លៀ​ ស៊ី​ណា​ ដែល​ជា​បទ​យកការណ៍​ភាគ​ទី​១​ ដូច​តទៅ​៖

 

សត្វពង្រូលដែលត្រូវបានសម្លាប់ដើម្បីយកឈាម ធ្វើជាឱសថបុរាណ

 

​វា​ទំនងជា​ពិបាក​រក​ ប៉ុន្តែ​ពិតជា​មាន​សត្វព្រៃ​កំពុង​ចរាចរ​ក្នុង​ទីផ្សារ​ងងឹត​ក្នុង​រាជធានី​ភ្នំពេញ​។​ សត្វ​ទាំងនោះ​មាន​ដូច​ជា​សត្វ​ពង្រូល​ អា​ញី​ សត្វតេះ​ គោព្រៃ​ ខ្ទីង​ និង​សត្វ​អណ្តើក​ជាដើម​។​ សត្វ​ភាគច្រើន​ត្រូវ​គេ​សម្លាប់​រួច​ជា​ស្រេច​ទើប​យក​មក​លក់​ ប៉ុន្តែ​សត្វ​មួយ​ចំនួន​តូច​ត្រូវ​គេ​ដាក់​លក់​ទាំង​រស់​ដោយ​លួចលាក់​និង​ដោយ​រក្សា​ការ​សម្ងាត់​បំផុត​។​ ទីផ្សារ​នៃ​សត្វ​ទាំងនោះ​ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ជំនឿ​ថា​សត្វព្រៃ​ទាំងនោះ​គឺជា​ឱសថ​សក្តិ​សិទ្ធ​ដែល​អាច​ព្យាបាល​ជំងឺ​ជា​ច្រើន​ ដែល​ឱសថ​សម័យ​ទំនើប​ ឬ​ ថ្នាំពេទ្យ​មិន​អាច​ព្យាបាល​បាន​។​

​អ្នកស្រី​ ច​ន្ថា​ ឈ្មោះ​ដែល​អ្នកនិពន្ធ​ដាក់​ឲ្យ​។​ អ្នកស្រី​កំពុង​តែ​រអ៊ូរទាំ​ ថា​ដោយសារ​អ្នកស្រី​កំពុង​រង់ចាំ​អតិថិជន​ដែល​បាន​បញ្ជា​ទិញ​សត្វ​ពង្រូល​រស់​មួយ​ក្បាល​ តែ​មិនឃើញ​អតិថិជន​នោះ​មក​យក​។​ អ្នកជំនួញ​ដែល​ពូកែ​វោហា​រូប​នេះ​បាន​រៀបរាប់​ពី​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ក្នុង​ការ​យក​សត្វ​អា​ញី​ជា​ថ្នាំកែរោគ​នេះ​។​ តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ ការ​បរបាញ់​ ឬ​ ការ​ជួញដូរ​សត្វ​កម្រ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​ការ​វិនាស​ផុត​ពូជ​ត្រូវ​ហាមឃាត់​។​ ហើយ​ជនល្មើស​នឹង​ទទួល​រង​ការ​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង​។​

​អ្នកស្រី​ ច​ន្ថា​ បានដឹង​ពី​កត្តា​ច្បាប់​នេះ​។​ ប៉ុន្តែ​អ្នកស្រី​គិត​ថា​ វា​ជា​ជំនួញ​ខុសច្បាប់​ ប៉ុន្តែ​ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​។​ ​ផ្ទះ​របស់​អ្នកស្រី​គឺជា​កន្លែង​លក់​ផង​ និង​ជា​កន្លែង​ពិឃាតសត្វ​ដែល​អ្នកស្រី​លក់​ទាំង​រស់​នោះ​ផង​។​ អតិថិជន​ម្នាក់​កំពុង​ឈរ​មើល​គេ​សម្លាប់សត្វ​ពង្រូល​បន្ទាប់​ពី​អតិថិជន​រូប​នោះ​សម្រេចចិត្ត​ទិញ​សត្វព្រៃ​កម្រ​នេះ​។​

​អ្នកស្រី​ប្រកប​មុខរបរ​នេះ​ អស់​រយៈពេល​ជាង​ដប់​ឆ្នាំ​មក​ហើយ​។​ ការ​ផ្គត់ផ្គង់​សត្វព្រៃ​ដ៏​កម្រ​នេះ​ប្រហែលជា​ត្រូវ​ពឹងផ្អែក​លើ​ការ​រៀបចំ​បណ្តាញ​ច្បាស់លាស់​ និង​ទុកចិត្ត​បាន​ដើម្បី​រក្សា​ការ​សម្ងាត់​ក្នុង​ទីផ្សារ​ខុសច្បាប់​នេះ​។​ អ្នកស្រី​ ច​ន្ថា​ អះអាង​ថា​អ្នកស្រី​អាច​នឹង​ផ្គត់ផ្គង់​ប្រមាត់​ខ្លាឃ្មុំ​តាម​ការ​បញ្ជា​ទិញ​ទៀត​ផង​។​ បើ​តាម​អ្នកស្រី​ ច​ន្ថា​ សត្វព្រៃ​ដែល​គេ​ជឿ​ថា​ ប្រើ​សម្រាប់​ជា​ថ្នាំ​ព្យាបាល​រោគ​ច្រើន​មុខ​នោះ​មិនមែន​សម្រាប់​តែ​បម្រើ​ឲ្យ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។​ ប៉ុន្តែ​មាន​តម្រូវការ​ពី​ប្រទេស​វៀតណាម​យ៉ាងច្រើន​ផង​ដែរ​។​

​យោង​តាម​អង្គការ​មូលនិធិ​សកល​ សម្រាប់​ការពារ​ធនធានធម្មជាតិ​ WWF​ ដោយសារ​ជំនឿ​ថា​ សត្វព្រៃ​ជា​ប្រភព​ឱសថ​ដ៏​ពូកែ​សក្តិ​សិទ្ធ​នោះ​ បាន​ធ្វើ​ឲ្យ​មានការ​ប្រមាញ់​និង​ជួញដូរ​សត្វព្រៃ​យ៉ាង​ហិនហោច​។​ និង​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​វិនាសកម្ម​សត្វព្រៃ​នៅ​កម្ពុជា​៕

Share

Image
Image
Image