en     km
en     km

សត្វកម្រជិតផុតពូជ រមាសខ្មៅ ងាប់នៅឧទ្យានជាតិកេនយ៉ា

Share

សត្វរមាសខ្មៅកម្រជិតផុតពូជ ចំនួន ៧ក្បាល បានងាប់នៅអំឡុងពេល ដឹកជញ្ជូនទៅតំបន់ អភិរក្សសត្វព្រៃថ្មីនៅប្រទេស Kenya។ នេះតាមបណ្តាញផ្សាយព័ត៌មានBBC ។

                                           សត្វរមាសខ្មៅកម្រជិតផុតពូជ។ រូបភាព៖ AFP/BBC

បើតាមបណ្តាញផ្សាយព័ត៌មានBBC បញ្ជាក់ថា មន្រ្តីនៃអង្គការសត្វព្រៃនៅតែព្យាយាមស្វែងរក មូលហេតុអ្វីបានជាសត្វកម្រជិតផុតពូជត្រូវបានងាប់នៅអំឡុកពេលដឹកជញ្ជូនទៅទីជម្រកថ្មីនោះទេ។

សត្វរមាស កម្រជិតផុតពូជ ដែលងាប់ទំាងអស់នោះ ស្ថិតនៅក្នុងចំណោមរមាសខ្មៅចំនួន ១៤ ក្បាល ដែលត្រូវបានដឹកយកទៅទីជម្រកថ្មី នៅក្នុងឧទ្យានជាតិដ៏ធំបំផុតរបស់ប្រទេសកេនយ៉ា។ នេះបើតាម ទីភ្នាក់ងារសារព័ត៌មាន AFP។

គេប៉ាន់ប្រមាណថា បច្ចុប្បន្នមានសត្វរមាសខ្មៅ តិចជាង ៥៥០០ ក្បាលរស់នៅលើពិភពលោក ហើយ រមាសខ្មៅស្ទើរទំាងអស់មានវត្តមាននៅទ្វីបអាហ្វ្រិក និងប្រហែល ៧៥០ក្បាល មាន វត្ត មាន នៅ ប្រទេសកេនយ៉ា។

រមាសងាប់ ទំាងនោះនៅអំឡុងផ្លាស់ប្តូរទីជម្រក ត្រូវបានបញ្ជាក់ដោយមន្រ្តីមិនបញ្ជេញឈ្មោះប្រាប់ទីភ្នាក់ ងារសារព័ត៌មាន AFP។ មូលហេតុនៃការស្លាប់នេះមិនទាន់បានបញ្ជាក់នៅឡើយ៕

Share

Image
Image
Image