en     km
en     km

សង្គម​ស៊ី​វិល​៖​សិស្ស​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ធ្លាក់​ច្រើន​មក​ពី​កត្តា​មួយ​ចំនួន​ ដែល​គួរ​កែទម្រង់​បន្ថែម​

Share

ភ្នំពេញ​៖​ រយៈពេល​ចុង​ក្រោយ​នៃ​ការ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ គេ​សង្កេត​ឃើញ​ភាគច្រើន​សិស្ស​ដែល​សិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​ពិត​ ច្រើន​ជាង​សិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​សង្គម​ ហើយ​សិស្ស​ផ្នែក​វិទ្យាសាស្ដ្រ​ពិត​ ពួក​គេ​ងាយ​ប្រឡង​ជាប់​ជាង​ ផ្នែក​សង្ក​សង្គម​។​សិស្សានុសិស្សសប្បាយចិត្តពេលដឹងលទ្ធប្រឡងជាប់។ [/caption]ប្រការ​នេះ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​សង្គម​ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ ផ្នែក​វិទ្យាសាស្ដ្រ​សង្គម​ធ្លាក់​ច្រើន​គឺ​អាច​បណ្ដាល​មក​ពី​អ្នក​សិក្សា​ទាំងនោះ​ភាគច្រើន​គឺជា​សិស្ស​ស្វៃរិន​ ដែល​គេ​ហៅ​ថា​ ជា​សិស្ស​បំពេញវិជ្ជា​។​ តែ​យ៉ាងណា​ ពួក​គាត់​ថា​ អាច​មក​ពី​សិស្ស​មិន​យកចិត្តទុកដាក់​ ការ​សិក្សា​ផ្នែក​នេះ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​ កម្ពុជា​ឯករាជ្យ​លោកស្រី​ អុក​ ឆាយ​យ៉ា​វី​ បាន​ផ្ដល់​បទ​សម្ភាសន៍​ នឹង​ វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ១០​ កញ្ញា​ នេះ​ថា​ បើ​តាម​ការ​អង្កេត​របស់​លោកស្រី​ទាំង​ក្នុង​ពេល​កំពុង​ប្រឡង​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ សីហា​ ឆ្នាំ​ ២០១៦​ លោកស្រី​យល់​ថា​ មូលហេតុ​ដែល​សិស្ស​ សិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​សង្គម​សម្រាប់​ថ្នាក់​ទី​ ១២​ ធ្លាក់​មាន​ចំនួន​ច្រើន​ជាង​សិស្ស​ ដែល​សិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​ពិត​ ក៏​ព្រោះតែ​សិស្ស​ ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ភាគច្រើន​ពួក​គាត់​គឺជា​សិស្ស​ដែល​មានការ​ងារ​ធ្វើ​ ហើយ​មិនសូវ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​មក​សិក្សា​ បាន​ច្រើន​ដូច​សិស្ស​ដែល​សិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​ពិត​ ។​

​បន្ថែម​ពី​នេះ​អ្នកស្រី​បន្ដ​ថា​ នេះ​ក៏​ជា​ចេតនា​ របស់​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ ដែល​បើកឱកាស​ ឲ្យ​មាន​ចំនួន​សិស្ស​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​ជាប់​បាន​ច្រើន​។​ លោកស្រី​ពន្យល់​ថា​ ការ​បើកដៃ​របស់​ក្រសួង​ឲ្យ​សិស្ស​ប្រឡង​ជាប់​ច្រើន​ ក៏​ព្រោះតែ​ក្រសួង​អប់រំ​ ខ្លាច​បាក់មុខ​ប្រសិនជា​សិស្ស​ប្រឡង​ធ្លាក់​ មាន​ចំនួន​ច្រើន​ស្ទើរ​ រៀង​រាល់​ឆ្នាំ​នោះ​ គឺ​ប្រាកដជា​មានការ​ស្ដីបន្ទោស​ពី​ គុណភាព​អប់រំ​។​

​លោកស្រី​ អុក​ ឆាយ​យ៉ា​វី​ បញ្ជាក់​ថា​ ប្រសិនជា​ក្រសួង​អប់រំ​ប្រកាស​ ពី​ការ​ពង្រឹងគុណភាព​ ប៉ុន្ដែ​បែរជា​នៅ​តែ​ចង់បាន​បរិមាណ​ដោយ​មិន​ព្យាយាម​ ពង្រឹង​ការ​អប់រំ​សិស្ស​ពី​ថ្នាក់​ក្រោម​មក​ទេ​ លោកស្រី​ជឿជាក់​ថា​ គ្មាន​ថ្ងៃ​ដែល​ការ​អប់រំ​នៅ​កម្ពុជា​ នឹង​អាច​ពង្រឹង​ឲ្យ​កាន់តែ​ខ្លាំង​បាន​ឡើយ​។​

​អ្នកស្រី​ អុក​ ឆា​យ៉ា​វី​៖«​តាម​ពិត​ទៅ​បើ​យើង​គិត​មិន​ខុស​ទេ​ ចង់បាន​គុណភាព​ត្រូវ​គិត​ ពី​ខាងក្រោម​ទៅ​ជា​ពិសេស​ បើ​យើង​មើល​ថា​ផ្ទះថ្ម​ បើ​ចង់​ឲ្យ​រឹង​មាំ​ទាល់តែ​យើង​ បុក​គ្រិះ​ឲ្យ​រឹង​មាំ​ដែរ​ បានជា​អត់​រលំ​ ហើយ​បើ​ខាងក្រោម​យើង​គ្រាន់តែ​ធ្វើ​សើៗ​លំៗ​ទេ​ មិន​មានគុណ​ភាព​ រហូត​ ទោះ​កែទម្រង់​យ៉ាងណា​ក៏​គ្មាន​គុណភាព​ទេ​»​។​

​ជុំវិញ​ការ​យល់​ឃើញ​របស់​ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ដូចនេះ​ វិទ្យុ​ស្ដ្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្ដែ​គ្មាន​អ្នក​ទទួល​។​

​ចំណែក​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ បង្ហាញ​ការ​យល់​ឃើញ​ថា​ ចំនួន​សិស្ស​ដែល​សិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​សង្គម​ មាន​ចំនួន​ប្រឡង​ធ្លាក់​ច្រើន​ អាច​បណ្ដាល​មក​ពី​សិស្ស​ផ្នែក​នេះ​ ពុំ​សូវ​បាន​សិក្សា​ច្រើន​ ដូច​សិស្ស​សិក្សា​ ផ្នែក​វិទ្យាសាស្ដ្រ​ពិត​ ព្រោះ​ផ្នែក​វិទ្យាសាស្ដ្រ​ពិត​គឺ​មានការ​គិត​ច្រើន​ មានការ​សិក្សា​បន្ថែម​ច្រើន​ ដែល​អាច​ជា​ហេតុ​នាំ​ឲ្យ​សិស្ស​ដែល​សិក្សា​ផ្នែក​នេះ​ មាន​ចំនួន​អ្នក​ប្រឡង​ជាប់​ច្រើន​ជាង​ផ្នែក​វិទ្យាសាស្ដ្រ​សង្គម​។

bac2-thum-07ត្រង់​ប្រការ​នេះ​លោក​មាន​ប្រសាសន៍​ថា​ សិស្ស​ផ្នែក​សង្គម​ធ្លាក់​ច្រើន​អាច​មាន​កត្ដា​ពីរ​យ៉ាង​ គឺ​ទី​មួយ​បណ្ដាល​មក​ពី​កត្ដា​សិស្ស​ខ្លួនឯង​ ដែល​មិន​ប្រឹង​សិក្សា​ និង​ ទី​ពីរ​ អាច​បណ្ដាល​មក​ពី​កត្ដា​គ្រូ​ដែល​ពុំ​សូវ​យកចិត្ដទុកដាក់​ ក្នុង​ការ​បង្រៀន​ដល់​សិស្ស​របស់​ខ្លួន​។​

​បន្ថែម​ពី​នេះ​លោក​ សន​ ជ័យ​ យល់​ថា​ក្រសួង​អប់រំ​ គួ​តែ​ព្យាយាម​ពង្រឹងគុណភាព​អប់រំ​ របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​ ដោយ​ផ្ដល់​អាទិភាព​ដល់​តំបន់​ដាច់​ស្រយាល​ ឲ្យ​ទទួល​បានការ​អប់រំ​ ល្អ​ប្រសើរ​ដូច​នៅ​តំបន់​ទីប្រជុំជន​ដែរ​ ដើម្បី​ឲ្យ​សិស្ស​រស់នៅ​ទី​ជនបទ​ អាច​មានចំណេះ​ដឹង​ និង​ សមត្ថភាព​ដូច​អ្នក​នៅ​ទីប្រជុំជន​ដែរ​។​

​លោក​ សន​ ជ័យ​៖«​យើង​ក៏​ចង់​ពិនិត្យ​មើលទៅ​លើ​ ពី​ការ​ ឲ្យ​ពិន្ទុ​ដែរ​ ហ្នឹង​ជា​ចំណុច​មួយ​ ហើយ​ចំណុច​មួយទៀត​ក៏​ត្រូវ​ស្វែង​យល់​ដែរ​ថា​ ការ​សិក្សា​នៅ​កម្រិត​សាលារៀន​ហ្នឹង​ ទិដ្ឋភាព​នៃ​ការ​យកចិត្ដទុកដាក់​នៃ​អ្នករៀន​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម​ថា​តើ​មានការ​យកចិត្ដទុកដាក់​បាន​ដិត​ដល់​ដែរ​ទេ​ ប្រព័ន្ធ​នៃ​ការ​ឲ្យ​ពិន្ទុ​ ដែល​ហៅ​ថា​ប្រព័ន្ធ​នៃ​ការ​វាយតម្លៃ​ ការ​រៀនសូត្រ​តាម​រយៈ​ការ​ដាក់​ពិន្ទុ​អីហ្នឹង​ តើ​វា​មាន​តុល្យភាព​ដែរ​ឬទេ​»​។​

​សូម​ជម្រាប​ថា​ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​ A​ មាន​ចំនួន​ ៤០៥​នាក់​ និទ្ទេស​ B​ ចំនួន​ ២​ ៨០១​នាក់​ និទ្ទេស​ C​ ចំនួន​ ៥​ ៥៩៥​ នាក់​ និទ្ទេស​ D​ ចំនួន​ ៨​ ៨៣៥​ នាក់​និង​ និទ្ទេស​ E​ មាន​ចំនួន​ ៣៨​ ១១៧​ នាក់​ ស្មើ​និង​ ៦២.,១៨​ ភាគរយ​នៃ​ចំនួន​សិស្ស​ប្រឡង​ជាប់​នៅ​ឆ្នាំ​ ២០១៦​នេះ​ដែល​មាន​ចំនួន​សរុប​ ៨៩៦៦១​នាក់​ ៕

Share

Image
Image
Image