en     km
en     km

សង្គម​ស៊ី​វិល​ថា​ ពលរដ្ឋ​ខ្មែរ​មិន​គួរ​ប្រារព្ធ​បុណ្យចូលឆ្នាំ​ចិន​ ដែល​ពុំ​មែន​ជា​ប្រពៃណី​ខ្មែរ​នោះ​ទេ​

Share

រូបតំណាង
រូបតំណាង

អ្នកវិភាគ​ និង​សង្គម​ស៊ី​វិល​លើក​ឡើង​ថា​ ការ​ប្រារព្ធ​ពិធី​ប្រពៃណី​ជាតិ​ដទៃ​ ដូច​ជា​ ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ ដែល​មិនមែន​ជា​ប្រពៃណី​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ អាច​បណ្ដាល​ឱ្យ​បាត់បង់​វប្បធម៌​ប្រពៃណី​ខ្មែរ​នា​ពេល​អនាគត​។​

​ចំណែក​សម្ដេច​ ហ៊ុន​ សែន​ ក៏​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​នាំ​គ្នា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន​ស្ទើរ​គ្រប់ៗ​គ្នា​។​ ការ​ថ្លែង​បែប​នេះ​ទំនងជា​សម្ដេច​ចង់​សំដៅ​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​មិន​កាត់​សែស្រឡាយ​ចិន​ មិន​គួរ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន​ឡើយ​។​

លោក សន ជ័យ
លោក សន ជ័យ

លោក​ សន​ ជ័យ​   នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​   បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន​ដូច​សព្វ​ថ្ងៃនេះ​ ដោយសារ​កត្ដា​ប្រវត្ដិសាស្ដ្រ​ដែល​ជំពាក់ជំពិន​មក​ជា​យួរ​មក​ហើយ​ ជា​ពិសេស​នោះ​ គឺ​ពិបាក​ក្នុង​ការ​ដោះស្រាយ​ណាស់​សម្រាប់​ការងារ​រាជការ​ និង​សិស្ស​ដែល​ហាម​មិន​ឱ្យ​ឈប់​សម្រាក​ទោះបីជា​មិនមែន​បុណ្យ​ជាតិ​ក៏​ដោយ​។​

​លោក​បន្ថែម​ថា​៖​ «​អ្នក​ដែល​ត្រូវ​បង្ហាញ​ភាព​ជា​គំរូ​ គឺជា​មន្ដ្រី​ថ្នាក់​ជាតិ​ តាម​កម្រិត​អ្នក​ដែល​ធ្វើការ​ក្នុង​ការិយាល័យ​ ក្នុង​ក្រសួង​ ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ​បង្ហាញ​ភាព​ជា​គំរូ​មាន​ទាំងអស់​គ្នា​ទៅ​ ខ្ញុំ​គិត​ថា​តាម​សាលារៀន​អ្វី​ទាំងអស់​ហ្នឹង​គឹ​ចាំតែ​ដើរ​តាម​ពីក្រោយ​ទេ​ ប៉ុន្ដែ​បើ​តាម​អ្វី​ខ្ញុំ​សង្ស័យ​តាម​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ហ្នឹង​ចាប់ផ្ដើម​ឈប់​បណ្ដើរៗ​អស់ហើយ​»​។​

ចំណែក​ លោក​ រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ ប្រសិនបើជា​រាជរដ្ឋាភិបាល​នៅ​តែ​ព្រងើយកន្ដើយ​មិន​ចាត់វិធានការ​ទប់ស្កាត់​ ការ​ឈប់​សម្រាក​ថ្ងៃ​ បុណ្យ​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ ទាំង​ដែល​មិនមែន​ជា​បុណ្យ​ជាតិ​ទេ​ បញ្ញា​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​វប្ប​ធ​ម៍​ខ្មែរ​ជាក់​ជា​ពុំខាន​។

លោក​បណ្ឌិត​ រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ / រូបភាពពី RFA
លោក​បណ្ឌិត​ រស់​ រ៉ា​វុ​ធ​

​​លោក​បន្ថែម​ថា​៖​ «​អ​ញ្ចឹ​ង​គួរតែ​ស្ថាប័ន​ពាក់ព័ន្ធ​អំពាវនាវ​ ឬ​ក៏​ទប់​ស្ដា​ត់​យ៉ាងណា​ដើម្បី​ចៀសវៀង​ការ​រីក​រាលដាល​នៅ​វប្ប​ធ​ម៍​ប្រពៃណី​ចិន​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់​វប្បធម៌​របស់​ខ្លួន​ជា​គោល​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ ពលរដ្ឋ​ខ្មែរ​ ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ ហើយ​គ្រូ​និង​សិស្ស​ភាគ​ច្រើ​មិន​ទៅ​សាលា​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖​ «​ខាង​ក្រសួង​អប់រំ​បាន​អំពាវនាវ​ឱ្យ​សិស្ស​មក​រៀន​ ព្រោះ​រៀង​រាល់​ឆ្នាំ​តាម​សាលា​ ជួនកាល​គ្រួ​កាត់​ចិន​មិន​មក​បង្រៀន​ ជួនកាល​គ្រួ​មក​បង្រៀន​អត់​សិស្ស​ អ​ញ្ចឹ​ង​ក្រសួង​បន្ដ​អំពាវនាវ​ទៀត​ទៅ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ កន្លង​មក​ លោក​ រស់​ សាលី​ន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ណែនាំ​ទៅ​គ្រប់​គ្រឹះស្ថាន​អប់រំ​ក្រោម​ឱវាទ​របស់​រដ្ឋ​ទាំងអស់​ ឱ្យ​រឹត​បន្តឹង​ការ​ធ្វើ​បញ្ជី​វត្តមាន​ សិស្សានុសិស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ចិន​-​វៀតណាម​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ក្នុង​ រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ​។​ ការ​បង្កើន​ការ​គ្រប់គ្រង​បញ្ជី​វត្តមាន​នេះ​ ដើម្បី​កុំឱ្យ​សិស្សានុសិស្ស​ឈប់​ច្រើន​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​លើ​វិស័យ​អប់រំ​៕

Share

Image
Image
Image