en     km
en     km

សកម្មជន ២រូប ជាប់ជាបុគ្គលឆ្នើមក្នុងកម្មវិធីអភិរក្សតំបន់ទន្លេមេគង្គ

Share

 

លោក ស៊ុន វិសាល និងលោក ហុង ចំណាន ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមក្នុងកម្មវិធី «បុគ្គលឆ្នើមក្នុងការអភិរក្សតំបន់ទន្លេមេគង្គ» បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារអស់រយៈពេលជិតពីរទស្សវត្សលើការអភិរក្សសត្វស្លាបនៅបឹងទន្លេសាបសម្រាប់ក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ។

តាមរយៈសកម្មភាពរបស់ពួកគាត់ទាំងពីរ ប្រភេទសត្វស្លាបទឹកជាច្រើនត្រូវបានជួយសង្គ្រោះពីការបរបាញ់អស់ ជាច្រើនទស្សវត្សកន្លងមកជាពិសេសសត្វខ្សឹបដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុត ត្រូវបានការពារយ៉ាង​យកចិត្តទុដាក់។

​នៅលើទំព័រហ្វេសប៊ុករបស់អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានឱ្យដឹងបន្ដថា  បុគ្គលឆ្នើមដែលជាជនជាតិកម្ពុជា ៤រូបផ្សេងទៀតក៏ត្រូវបានជ្រើសរើសចូលក្នុងកម្មវិធីនេះ។

បញ្ជក់ផងដែរថា កម្មវិធីបុគ្គលឆ្នើមក្នុងការអភិរក្សតំបន់ទន្លេមេគង្គជាកម្មវិធីមួយដែលឆ្លុះបញ្ចាំងពីការលើកទឹកចិត្តបុគ្គលក្នុងការសិក្សា ការពារ ឬលើកកម្ពស់ការយល់ដឹងស្តីពីប្រព័ន្ធអេកូទន្លេមេគង្គ៕

 

Share

Image
Image
Image