en     km
en     km

វេ​ណេ​ហ្សូ​អេ​ឡា​ ៖​ បក្ស​កាន់​អំណាច​ និង​ បក្ស​ប្រឆាំង​ ដើរទៅ​រក​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ឡើង​វិញ​

Share

​អ្នក​សង្កេតការណ៍​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​គណៈប្រតិភូ​ គណបក្សកាន់អំណាច​ របស់​លោក​ប្រធានាធិបតី​ នី​កូ​ឡាក់​ ម៉ា​ឌូ​រ៉ូ​ និង​ក្រុម​គណបក្សប្រឆាំង​ បាន​បង្ហើប​ព័ត៌មាន​ឲ្យ​ដឹង​ថា​ លទ្ធិ​ផល​នៃ​ការ​ប្រជុំ​នៅ​សាធារណរដ្ឋ​ ដូ​មី​និក​ កាលពី​ថ្ងៃ​ម្សិលមិញ​ បើ​ទោះបីជា​មិន​ទាន់​មានការ​ព្រមព្រាង​ជា​ផ្លូវការ​ណាមួយ​ក៏​ដោយ​ ប៉ុន្ដែ​ភាគី​ទាំង​ពីរ​ បាន​ព្រមព្រាង​គ្នា​ក្រៅផ្លូវការ​ ថា​ នឹង​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ឆ្នាំ​២០១៨​ គឺ​បោះ​ឆ្នោត​តំណាងរាស្ដ្រ​ ដែល​មានការ​ចូលរួម​ឃ្លាំមើល​ពី​អន្ដរជាតិ​ ដែល​ការ​បោះ​ឆ្នោត​នោះ​ នឹង​មាន​យុត្ដិធម៌​ និង​ តម្លាភាព​ត្រឹមត្រូវ​។​

​តាម​ទីភ្នាក់ងារ​សារព័ត៌​ រ៉​យ​ទ័​រ​ បាន​ចុះ​ផ្សាយ​ថា​ ភាគី​ទាំង​ពីរ​បាន​ព្រមព្រាង​ចរចា​គ្នា​ម្ដងទៀត​នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ហើយ​រំពឹង​ថា​ នឹង​មាន​លទ្ធិ​ផល​ជា​ផ្លូវការ​នៅ​ពេល​នោះ​។​ គណបក្សកាន់អំណាច​របស់​លោក​ប្រធានាធិបតី​ ម៉ា​ឌូ​រ៉ូ​ ដែល​បាន​យល់ព្រម​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ឡើង​វិញ​នេះ​ គឺ​ដោយសារ​តែ​ការ​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើងៗ​ ពី​អន្ដរជាតិ​ ពិសេស​គឺ​ អា​មេ​រិ​ក​ និង​ សហភាព​អឺរ៉ុប​ ដែល​បាន​ដាក់​ទណ្ឌកម្ម​ជំហាន​ដំបូង​លើ​ប្រទេស​នេះ​រួច​ទៅ​ហើយ​។​

​លោក​ ម៉ា​ឌូ​រ៉ូ​ បាន​បោះ​ឆ្នោត​សភាធម្មនុញ្ញ​ កាលពី​ខែសីហា​ ដែល​នាំ​ឲ្យ​មានការ​រំលាយ​រដ្ឋសភា​ ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង​ ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​វិបត្ដិ​នយោបាយ​យ៉ាងធ្ងន់ធ្ងរ​ ហើយ​នៅ​ទីបំផុត​អា​មេ​រិ​ក​ និង​ សហភាព​អឺរ៉ុប​ បាន​ដាក់​គំនាប​ជា​ខ្លាំង​ ដោយ​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​ជា​បន្ទាន់​ និង​ទាមទារ​ឲ្យ​ដោះ​លែង​ក្រុម​គណបក្សប្រឆាំង​ទាំងអស់​វិញ​ផង​ដែរ​៕

Share

Image
Image
Image