en     km
en     km

វេណេហ្សូអេឡា៖ នីកូឡាសម៉ាឌូរ៉ូព្រមានលោកត្រាំកុំបញ្ឆេះសង្គ្រាមវៀតណាមលើទឹកដីខ្លួន

Share

នីកូឡាសម៉ាឌូរ៉ូដែលអះអាងថាខ្លួនជាប្រធានាធិបតីស្របរដ្ឋធម្មនុញ្ញរបស់ប្រទេសវេណេហ្សូអេឡា បាន អំពាវនាវទៅកាន់ប្រជាពលរដ្ឋអាមេរិក ដើម្បីឱ្យពួកគេជំទាស់ទៅនឹងរដ្ឋបាលលោកត្រាំឱ្យដកជើងចេញពីបញ្ហាវេណេហ្សូអេឡា ដោយថែមទាំងព្រមានទៀតថា ការអន្ដរាគមន៍របស់អាមេរិកជាការជ្រៀតជ្រែកអធិបតេយ្យភាព នឹងនាំទៅរកភយន្ដរាយដូចសង្រ្គាមវៀតណាមមិនខាន។

សារសំខាន់ទីមួយរបស់លោកម៉ាឌូរ៉ូគឺប្រាប់ទៅកាន់ប្រជាពលរដ្ឋអាមេរិក ថាសារព័ត៌មានទាំងឡាយច្រើនមានភាពក្លែងក្លាយជាពិសេសសារព័ត៌មានរបស់សហរដ្ឋអាមេរិកកំពុងធ្វើការវាយប្រហាររដ្ឋាភិបាលស្របច្បាប់វេណេហ្សូអេឡាជាខ្លាំងដូច រុញឱ្យមានរដ្ឋប្រហារមួយនៅលើប្រទេសនេះ។

ម៉ាឌូរ៉ូ សុំដាស់តឿនប្រជាពលរដ្ឋអាមេរិកឱ្យមានសតិ ឱ្យមានសាមគ្គីភាព ឱ្យទទួលស្គាល់រឿងពិត និង កុំធ្វើឱ្យសង្គ្រាមវៀតណាមកើតមានឱ្យសោះលើទឹកដីនេះ។

ម៉ាឌូរ៉ូសង្កត់ធ្ងន់ថា បើសិនណាអាមេរិកមានបំណងឈ្លានពានគឺ ប្រហែលនឹងមានវិនាសកម្មធំធេងជាងវៀតណាមទៅទៀត។

គួរបញ្ជាក់ថា ម៉ាឌូរ៉ូកាលពីថ្ងៃពុធកន្លងទៅបានចោទទៅកាន់លោកត្រាំចំៗឈ្មោះថា បានបញ្ជាឱ្យរដ្ឋាភិបាលកូឡុំប៊ី និង ម៉ាហ្វៀធំៗធ្វើឃាតលោក និង បានបដិសេធការទាមទាររបស់សហភាពអឺរ៉ុបថាគ្មានការបោះឆ្នោតណាទេនឹងកើតឡើង។

វេណេហ្សូអេឡាជាប្រទេសដែលសម្បូរធនធានធម្មជាតិ និង ជាពិសេសគឺប្រេងកាត ហើយលោកថាចំណុចនេះជាចក្ខុវិស័យដែលមហាចក្រពត្តអាមេរិកចង់ទន្រ្ទានយកប្រទេសនេះដូចដែលពួកគេធ្វើនៅអឺរ៉ាក់ និង លីប៊ីដូច្នេះដែរ។ តែលោកថាចូរអាមេរិកចាំថាវាជារបស់យើងប៉ុណ្ណោះយើងជាប្រទេសទី១ ដែលអភិរក្សមាសច្រើនជាងគេ និង ជាប់លេខបួនជាប្រទេសធំបំផុតដែលមានធនធានឧស្ម័នធម្មជាតិ។

ម៉ាឌូរ៉ូរំពឹងថាវិបត្តិក្នុងប្រទេសរបស់ខ្លួនគឺពួកគេជាអ្នកដោះស្រាយផ្ទាល់ដោយមិនចាំបាច់មានមជ្ឈត្តិកររូបណាមកអន្ដរាគមន៍នោះ ហើយការណ៍នេះ ជាសារដែលលោកផ្ញើជូនទៅកាន់ពលរដ្ឋសហរដ្ឋអាមេរិកដែលមានវិចារណញ្ញាណដោយបញ្ចាក់ថាអាមេរិកគឺជាប្រទេសដ៏អស្ចារ្យ លើសលុបលើលោកដូណាល់ត្រាំ។

 បើនិយាយទៅលើប្រវត្តិសាស្រ្ដសង្រ្គាមវៀតណាមគឺ ទាហានអាមេរិកប្រមាណជិត៦ម៉ឺននាក់បានស្លាប់ រីឯកងទ័ពវៀតណាមច្រើនសែននាក់ក៏បានបាត់បង់ជីវិត។ដូចកាលពីឆ្នាំ១៩៦៥ អាមេរិកបានបញ្ចូនទ័ពជាដំបូង៣៥០០នាក់តៅកាន់វៀតណាមខាងត្បូងដើម្បីវាយវៀតណាមខាងជើង ដែលខុសពីឆន្ទៈវៀតណាមខាងជើងចង់បង្រួបបង្រួមជាតិ។ មជ្ឈដ្ឋានខ្លះសន្មតថា ទោះមានប្រជាពលរដ្ឋវៀតណាមមិនតិចទេបានបង់ជីវិតតែសង្រ្គាមនេះទីបំផុតវៀតណាមបានជោគជ័យលើអាមេរិក៕

Share

Image
Image
Image