en     km
en     km

វេណេហ្សូអេឡា៖ ចិនដើរចេញពីរុស្ស៊ី ជួបថ្នាក់ដឹកនាំបក្សប្រឆាំង ខណៈបំណុល​ខ្លួនប្រ​ឈមនឹងគ្រោះថ្នាក់

Share

តំណាងរដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា  ដែល​និរទេសនៅសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍មកថា បានជួបពិភាក្សា គ្នា ដោយផ្ដោតទៅ​លើ បំណុលនិងសុវត្ថិភាព ការវិនិយោគរបស់ចិន នៅវេណេហ្សូ​អេឡា កំពុង​ប្រឈមនឹងគ្រោះ​ថ្នាក់​ខណៈ​របបលោកប្រធានាធិបតីនូកូឡាស់ម៉ាឌូរ៉ូស្ថិតលើផ្លូវទៅ​រកការ​ដួល​រំលំ។

តាមសារព័ត៌មានមរុស្ស៊ី Sputnik និង សារព៏ត៌មានFox Business របស់អាមេរិក ជំនួបនេះ ធ្វើ​ឡើង​នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១២កុម្ភៈនេះ ។  

សារព័ត៌មានទាំងពីរនេះ បានចុះផ្សាយថា ប្រេស៊ិត របស់លោកជួយហ្គាយដូ មេបក្សប្រឆាំង​នៃ​ប្រទេសវេណេហ្សូអេឡា នៅសហរដ្ឋអាមេរិកគឺលោក Carlos Vecchio បាន​ដឹកនាំ ប្រតិភូ​របស់​លោក ជាច្រើន នាក់ ជួប មន្ត្រីការបរទេសចិន។

របបម៉ាឌូរ៉ូ ធ្លាក់ក្នុងបំណុលរបស់ចិននិង រុស្ស៊ី ប្រមាណជា ១០០ពាន់លានដុល្លារ​។ ប៉ុន្ដែបំណុលចិនធំជាងរុស្ស៊ីជាងពីរដង គឺមានប្រមាណជា៧០លានដុល្លារ។ ម្ចាស់បំណុលទាំងពីរនេះ គឺជាខ្នងបង្អែកដ៏រឹងមាំជាច្រើនទសវត្សមកហើយនៃរបបលោកម៉ាឌូរ៉ូ ។

ប្រទេសមហាអំណាចសេដ្ឋកិច្ចធំលេខពីរនេះ មិនត្រឹមតែជាម្ចាស់បំណុលដ៏ធំរបស់របបម៉ាឌូរ៉ូប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាអ្នក ទិញប្រេងឆៅ ពីវេណេហ្សូអេឡា លំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក គឺមួយថ្ងៃ ៣សែនបួនម៉ឺនធុង។ ទំហំពាណិជ្ជកម្មប្រេង ជាមួយវេណេហ្សូអេឡា គឺជាការ ដោះដូរ និង ផ្ទេរសងប្រាក់បំណុល ទៅឱ្យចិន។ នេះបើ​តាមបណ្ដាញផ្សាយព័ត៌មាន CNBC។

ជំហររបស់ចិនចំពោះរបបលោកម៉ាឌូរ៉ូ ត្រូវបានមើលឃើញថា បានទន់ភ្លន់ និងធ្លាក់ការគាំទ្រ គឺបន្ទាប់ពីលោកជួនហ្ហាយដូ ប្រាប់ក្រុងប៉េកាំងអោយដកខ្លួនពីលោកម៉ាឌូរ៉ូ ជាបន្ទាន់បើពុំនោះ នឹងធ្វើអោយមានហានិភ័យដល់ការវិនិយោគនិងបំណុលរបស់ចិនដែលលោកជួយហ្គាដូរថា លោក​ម៉ាឌូរ៉ូជាប្រធានាធិបតីមិនស្របច្បាប់។ ដោយឡែករុស្ស៊ីហាក់ប្រែប្រួល បន្តិចដែរ តែនៅ​គាំទ្រ លោកម៉ាឌូរ៉ូ។ រដ្ឋមន្ត្រីការបរទេសប្រទេសនេះ គឺលោក Sergei Lavrov  បាន​ប្រាប់​អាមេរិក កុំឱ្យធ្វើអន្តរាគមន៍កងទ័ព ហើយថាក្រុងម៉ូស្គូ កំពុងរកដំណោះស្រាយ ដោយ​សន្តិវិធី។ តែអ្នកសង្កេតការណ៍ យល់ថា ចិនកំពុងដើរចេញពីជំហររួមរបស់ខ្លួន​ហើយជាមួយ​រុស្ស៊ី ដោយ​សារ​មិនមានទំនុកចិត្តច្រើន អំពីស្ថិរភាពនៃរបបវេណេហ្សូអេឡា​ក្រោមការ​​ដឹកនាំ​​របស់​លោក​ម៉ាឌូរ៉ូ ដែល​​កំពុងប្រឈមនឹងការបណ្ដេញពីអំណាចយ៉ាងខ្លាំងរបស់ពលរ​ដ្ឋប្រទេសនៅ​អាមេរិក​ខាង​ត្បូងមួយនេះ ៕

Share

Image
Image
Image