en     km
en     km

វេណេហ្សូអេឡា៖ កងទ័ពប្រហែលជាលែងស្មោះត្រង់នឹងម៉ាឌូរ៉ូទៀតហើយ

Share

ប្រទេសវេណេហ្សូអេឡា ទំនងនឹងធ្លាក់ក្នុងចលាចលម្ដងទៀតចាប់ពីយប់ថ្ងទី២៣មករានេះតទៅដោយសារតែប្រជាជនប្រទេសនេះភាគច្រើនបានប្ដេជ្ញាចិត្តជាមួយនឹងមេដឹកនាំបក្សប្រឆាំងម្នាក់ជាប្រធានរដ្ឋសភា គឺ​លោកជួន ហ្គៃដូ ដើម្បីដើរតាមដងផ្លូវនានា​នៅទីក្រុងការាកាស ប្រកាសមិនទទួលស្គាល់លោកនីកូឡាម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់ហើយពួកគេនឹងទាមទារឱ្យមានការបោះឆ្នោតឡើងវិញ។ យ៉ាងណាក៏ដោយ ពួកកងទ័ពត្រូវបានរាយការណ៍មកថា ក៏ចូលរួមក្នុងការតវ់ានេះដែរ។

សូមស្ដាប់ការប្រែសម្រួលអត្ថបទរៀបរៀងដោយ លោក នួន បូរិន អត្ថាធិប្បាយដោយ កញ្ញា ឆោម ពៅនិកា៖

 

លោក ជួនហ្គៃដូ ប្រធានរដ្ឋសភាដែលមានអាយុទើបតែ៣៥ឆ្នាំ បានក្លាយជាមេដឹកនាំបក្សប្រឆាំងរួបរួមនៃប្រទេស វេណេហ្សូអេឡា ខណៈដែលមេបក្សប្រឆាំងដ៏ធំមួយរបស់ប្រទេសនេះកំពុងស្ថិតនៅក្នុងការឃុំខ្លួន និង មេបក្សប្រឆាំងដទៃទៀតបាននិរទេសខ្លួដោយសារតែការវាយបង្ក្រាបរបស់លោកប្រធានាធិបតី នីកូឡាម៉ាឌូរ៉ូ បន្ទាប់ពីមេដឹកនាំរូបនេះប្រកាសរំលាយសមាជិកសភាគណបក្សប្រឆាំង។​លោក ជួន ហ្គៃដូ កាលពីថ្ងៃអង្គារ​បានថ្លែង ទៅកាន់កងទ័ពរបស់ប្រទេសលោក ឱ្យចូលរយមជាមួយនឹងលោកដើម្បី គាបសង្កត់លោក ម៉ាំឌូរ៉ូ ឱ្យចាកចេញពីតំណែង ហើយ យល់ព្រមបោះឆ្នោតឡើងវិញ។

​នៅក្នុងឆ្នាំ២០១៩នេះ ដែលលោកថា​លោកម៉ាឌូរ៉ូគឺជាប្រធានាធិបតីខុសច្បាប់ ព្រោះរំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេស។ លោកបានអះអាងថា ពេលនេះ លោកឋានៈជា ប្រធានរដ្ឋសភា ដែលតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសគឺលោកគឺជាប្រមុខរដ្ឋស្ដីទី។ លោកបានថ្លែងទៅកាន់ជនរួមជាតិរបស់លោកថា ដើម្បីគាបសង្កត់លោក​ម៉ាឌូរ៉ូឱ្យយល់ព្រមបោះឆ្នោតឡើងវិញគឺមានតែកងទ័ពទេត្រូវចូលរួមជាមួយនឹងលោក។

លោកបានបញ្ជាក់ន័យដើមដូចនេះថា៖ យើង មិនត្រូវធ្វើរដ្ឋប្រហារដាច់ខាត ប៉ុន្ដែអស់លោកជាកងទ័ព ជាឧត្តមសេនីយ៍របស់កងទ័ពត្រូវឈរជាមួយនឹងប្រជាជន ហើយត្រូវគោរពរដ្ឋធម្មនុញ្ញគឺរួមគ្នាគាបសង្កត់ឱ្យលោកម៉ាឌូរ៉ូយល់ព្រមឱ្យមានការបោះឆ្នោតឡើងវិញ។

ភ្លាមៗបន្ទាប់ពីលោកជួនហ្គៃដូ បានថ្លែងដូចនេះ ស្រាប់តែកងទ័ពដែលមានឋានន្ដរស័ក្ដទាំងឧត្តមសេនីយ៍ថ្នាក់ទាបបានផ្ញើសារគាំទ្រ លោកជួនហ្គៃដូ ហើយបានសន្យា ពួកគេនឹងមកចូលរួមដើរតវ៉ាប្រឆាំងលោកម៉ាឌូរ៉ូ នៅថ្ងៃ២៣មករានេះ។ លោកជួនហ្គៃដូ ឥលូវនេះត្រូវបានសហរដ្ឋអាមេរិក ជាពិសេសអនុប្រធានាធិ​បតីម ម៉ៃភេន បានប្រកាសទទួលស្គាល់លោកជាប្រមុខរដ្ឋស្ដីទីវេណេហ្សូអេឡា ហើយស្របពេលជាមួយគ្នានេះ មេដឹកនាំនៃក្រុមប្រទេសលីម៉ា ភាគច្រើនមានទាំងប្រទេសប្រេស៊ីល កូឡំប៊ី អាហ្សង់ទីន ឈីលីក៏បានប្រកាសទទួលស្គាល់លោកជួនហ្គៃដូជាប្រមុខរដ្ឋស្ដីទីផងដែរ។ លោកជួនហ្គៃដូ បានដាក់ផែនការរបស់លោកឱ្យមានមហាបាតុកម្មទូទាំងប្រទេស នៅថ្ងៃនេះដើម្បីបង្ហាញពីកម្លាំង សាមគ្គីភាពរបស់ប្រជាជនវេណេហ្សូអេឡា ប្រឆាំងនឹងលោកនីកូឡាម៉ាឌូរ៉ូ ដែលចាត់ទុកថា ម៉ាឌូរ៉ូមិនមែនជាប្រធានាធិបតីរបស់ខ្លួនឡើយ ព្រោះតែមេដឹកនាំរូបនេះចេញពីការបោះឆ្នោតដោយមិនស្របច្បាប់ និងមិនឆ្លុះបញ្ចាំងឆន្ទៈពិតរបស់ប្រជាជន គឺដោយបានរំលាយសភារបស់ក្រុមប្រឆាំង ហើយការបោះឆ្នោតគ្មានគូប្រកួតជាក់ស្ដែង។ លោក ជួនហ្គៃដូ បានទទូចទៀតថា បាតុកម្មរបស់ប្រជាជន ដែលផ្ទុះឡើងនៅទូទាំងប្រទេសនេះ គឺជាកម្លាំងឆន្ទៈនៃការសាមគ្គីជាតិ ប៉ុន្ដែ ទន្ទឹមនឹងនេះ លោកបានទទូចឱ្យលោកម៉ាឌូរ៉ូស្ថិតក្នុងស្ថានភាពអត់ធ្មត់បំផុត។

អ្នកវិភាគម្នាក់ គឺលោក ឈីវហ្វឺ ដែលជាអ្នកវិភាគឱ្យបណ្ដាញផ្សាយព័ត៌មានអាមេរិក ស៊ីអិនអិន នៃក្រុមអ្នកវិភាគ បានព្យាករណ៍ថា ប្រទេសវេណេហ្សូអេឡាអាចនឹងដោះដូរអំណាចលោកម៉ាឌូរ៉ូបាននៅឆ្នាំ២០១៩។

អ្នកវិភាគរូបនេះបានពន្យល់ទៀតថា ប្រជាជនវេណេហ្សូអេឡា ភាគច្រើនលែងចាត់ទុកលោកម៉ាឌូរ៉ូជាមេដឹកនាំរបស់ខ្លួនទៀតហើយ គឺដោយសារតែប្រទេសនេះ ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច យ៉ាងធ្ងនធ្ងរ ស្របពេលដែរពលរដ្ឋរស់នៅក្រោមលោកម៉ាឌូរ៉ូជិតបីលាននាក់បានក្លាយជាជនភៀសខ្លួនទៅនឹងប្រទេសជិតខាង។

ស្របពេលនេះដែរ មេដឹកនាំនៃប្រទេសជិតខាងទាំងនោះបានសន្យាថា នឹងបញ្ចប់របបលោកម៉ាឌូរ៉ូក្នុងឆ្នាំ២០១៩នេះឱ្យបាន។យ៉ាងណាក៏ដោយ លោកម៉ាឌូរ៉ូនៅថ្ងៃនេះបានប្រកាសថ្កោលទោសមេដឹកនាំប្រទេសទាំងនោះ ជាពិសេសទៅលើសហរដ្ឋអាមេរិក ដែលលោកបានបញ្ជាឱ្យក្រសួងការបរទេស វេណេហ្សូអេឡាពិនិត្យឡើងវិញទំនាក់ទំនងការទូតជាមួយនឹងសេតវិមាន។ ប្រតិកម្មរបស់លោកម៉ាឌូរ៉ូ ធ្វើឡើងជាការឆ្លើយតប នឹងអនុប្រធានាធិបតីអាមេរិក ម៉ៃប៉េម ប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំង ជួនហ្គៃដូជាប្រមុខរដ្ឋស្ដីទីរបស់ប្រជាជន វេណេហ្សូអេឡា៕

Share

Image
Image
Image