en     km
en     km

វេណេស៊ុយអេឡា បើក​ច្រកព្រំដែន​ជា​ថ្មី​ឱ្យ​ពលរដ្ឋ​ខ្លួន​ចូល​ទិញ​ទំនិញ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​

Share

វេណេស៊ុយអេឡា៖ Venezuela​ បាន​បើក​ច្រកព្រំដែន​របស់​ខ្លួន​ជា​លើក​ទី​ពីរ​ ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី​ ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​ ដើម្បី​ឱ្យ​ប្រជាជន​ខ្លួន​អាច​ឆ្លង​ចូល​ប្រទេស​កូ​ឡំ​ប៊ី​ ដើម្បី​អាច​ទិញ​អាហារ​ សម្ភារៈ​ និង​ឱសថ​ប្រើប្រាស់​បាន​ផង​ដែរ​។​

venasuala-thum
ពលរដ្ឋវេណេស៊ុយអេឡា ចូលទិញទំនិញនៅក្នុងផ្សារកូឡុំប៊ី។រូបភាពពីBBC

​កាលពី​ស​ប្តា​ហ៍​មុន​ មាន​មនុស្ស​ជាង​ ៣៥០០០​ បាន​ឆ្លងកាត់​ចូល​ព្រំដែន​ជា​លើក​ដំបូង​ ចាប់តាំងពី​ព្រំដែន​នេះ​ត្រូវ​បាន​បិទ​ រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​ ដោយសារ​បទបញ្ជា​ពី​ប្រធានាធិបតី​លោក​ Nicolas​ Maduro​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​

​មន្ត្រី​ប៉ូ​សីល​បាន​និយាយ​ថា​ មនុស្ស​ជា​ច្រើន​បាន​ចូល​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​។​

​ទំនិញ​បាន​ក្លាយជា​មូលដ្ឋាន​គ្រឹះ​សំខាន់​ ក្នុង​ការ​ផ្គត់ផ្គង់​រយៈពេល​ខ្លី​នៅ​ Venezuela​ ព្រោះ​ប្រទេស​នេះ​បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​។​

​ប្រទេស​ Venezuela​ បាន​ទទួល​រង​នូវ​កង្វះខាត​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​គ្រឿង​ឧបភោគបរិភោគ​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ប៉ុន្មាន​ខែ​នេះ​។​ ប្រការ​នេះ​ គឺ​កើត​ចេញពី​លទ្ធផល​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ ដែល​ជា​ប្រភព​ចម្បង​នៃ​ចំណូល​របស់​ប្រទេស​នេះ​។​

​ផ្សារ​ទំនើប​ជា​ច្រើន​គឺ​មាន​តែ​ធ្នើរ​ទទេ​ប៉ុណ្ណោះ​។​ ហើយ​ប្រជាជន​ Venezuela​ ជា​ច្រើន​បាន​ចំណាយពេល​ឈរ​តម្រង់​ជួរ​ដើម្បី​ទិញ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​។​

​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ Maduro​ ត្រូវ​បាន​អ្នក​រិះគន់​ ស្តីបន្ទោស​ខ្លាំងៗ​ចំពោះ​អសមត្ថភាព​លើ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ប្រទេស​។​ ​លោក​ ម៉ា​ឌូ​រ៉ូ​ ក៏​ត្រូវ​បាន​សហគមន៍​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​ ធ្វើការ​ស្តីបន្ទោស​ផង​ដែរ​ ចំពោះ​ប្រសិទ្ធិ​ភាព​ដឹកនាំ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជួប​ការ​ខ្វះខាត​បែប​នេះ​។​

​សូម​បញ្ជាក់​ថា​ លោក​ម៉ា​ឌូ​រ៉ូ​ បាន​បញ្ជា​ឱ្យ​បិទ​ច្រក​តាម​បណ្តោយ​ព្រំដែន​ កាលពី​ខែសីហា​ឆ្នាំ​ ២០១៥​ បន្ទាប់​ពី​មានការ​វាយ ប្រហារ​មក​លើ​យោធា​ល្បាត​ និង​ទាហាន​ Venezuelan​ បី​នាក់​បាន​រង​របួស​ នៅ​បណ្តោយ​ព្រំដែន​ កូ​ឡុំ​ប៊ី​ នោះ​៕

​ប្រភព​៖​ BBC

Share

Image
Image
Image