en     km
en     km

វៀតណាម-បារាំងប្ដេជ្ញាពង្រឹងចំណងទាក់ទងទ្វេភាគីកាន់តែរឹងមាំ

Share

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង Édouard Philippe និងសមភាគីវៀតណាម Nguyễn Xuân Phúc បានពិភាក្សាគ្នាកាលពីថ្ងៃសុក្រ ទី ២វិច្ឆិកានេះ នៅរដ្ឋធានី ហាណូយ ដោយប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងក្លា ដែលមេដឹកនាំទាំងពីរចាត់ទុកជាយុទ្ធសាស្ត្រដ៏សំខាន់។

តាមសារព័តមានវៀតណាម News  ភាគីទាំងពីរបានព្រមព្រៀងបង្កើនការដោះដូរទស្សនកិច្ចនៃគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរកាន់ តែញឹកញាប់ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្រ វប្បធម៌ ការអប់រំ និងការពារជាតិកាន់តែខ្លាំងក្លា។​ ក្រៅពីនេះ មេដឹកនាំប្រទេសទាំងពីរបានពិភាក្សាជាមួយគ្នាផងដែរ អំពីទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រីបារាំង Édouard Philippe បានបញ្ជាក់ថា បារាំងគាំទ្រវៀតណាម ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។

អ្នកសេដ្ឋកិច្ចវៀតណាមយល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប គឺប្រៀបបាននឹងឱកាសមាស ដែលនឹងជួយធ្វើអោយសេដ្ឋកិច្ចវៀតណាមរីកចម្រើនកាន់តែខ្លាំង៕

Share

Image
Image
Image