en     km
en     km

វៀតណាម​ រឹបអូស​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ចិន​

Share

អាជ្ញាធរ​ឆ្មាំ​សមុទ្រ​នៃ​ប្រទេស​វៀតណាម​ បាន​រឹបអូស​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ចិន​ បន្ទាប់​ពី​រក​ឃើ​ញ​​​ថា​បាន​ចូល​មក​ដែនទឹក​របស់​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​។​

Vitnam-China-CNA-WMC
​ឆ្មាំ​សមុទ្រ​នៃ​ប្រទេស​វៀតណាម​ បាន​រឹបអូស​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ចិន

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​វៀតណាម​ បាន​ឲ្យ​ដឹង​ថា​នាវា​មួយ​គ្រឿង​របស់​ចិន​នេះ​ដឹក​ប្រេង​ ១០០,០០០​ លី​ត្រ​ហើយ​​ត្រូវ​បាន​រឹបអូស​នៅ​ពេល​វា​ចូល​មក​ដល់​ដែនទឹក​របស់​វៀត​ណ​ម​កាលពី​ស​ប្ដា​ហ៍​មុន​។​

​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា​ នា​វឹក​បាន​សារភាព​ថា​ពួក​គេ​ពិតជា​បាន​បើក​ចូល​ដែនទឹក​របស់​វៀតណាម​មែន​ ប៉ុន្ដែ​បាន​និយាយ​ថា​ ប្រេង​ដែល​ផ្ទុក​លើ​នាវា​នោះ​គឺ​ដើម្បី​ទៅ​ផ្គត់ផ្គង់​ទូក​នេសាទ​ចិន​នៅ​តំបន់​នោះ​។​ តាម​សេចក្ដី​រាយ​ការណ៍​ដដែល​នេះ​អ្នក​បើក​នា​វឹក​បី​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​រដ្ឋាភិបាល​ចិន​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ប្រទេស​វៀតណាម​នេះ​ទេ​។​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អាជ្ញាធរ​ឆ្មាំ​សមុទ្រ​ប្រទេស​វៀតណាម​ បាន​រឹបអូស​នាវា​របស់​ប្រទេស​ចិន​ដែល​ចូល​ដែនទឹក​របស់​ខ្លួន​ ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​នេះ​មាន​ជំ​លោះ​នឹង​គ្នា​ ក្នុង​ករណី​ជំ​លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​កើ់តឡើង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​៕

​ប្រភព​:CNA

Share

Image
Image
Image