en     km
en     km

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

Share

វៀតណាមកំពុងតែរៀបចំទទួលប្រមុខដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ដែលនឹងធ្វើដំណើរមកដល់ទីក្រុងហាណូយដោយរថភ្លើង​ សម្រាប់កិច្ចប្រជុំកំពូលនៅ នៅសប្ដាហក្រោយជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាលត្រាំ។​ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៌ត័មាន Reuters​ កាលពីថ្ងៃពុធទី២០កុម្ភៈម្សិលមិញនេះ។

លោក គីមជុងអ៊ុន អាចនឹងចំណាយពេលពីរថ្ងៃកន្លះក្នុងការធ្វើដំណើរនៅក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រឆ្លងកាត់តាមប្រទេសចិនដោយរថភ្លើង គឺចេញដំណើរមកពីរដ្ឋធានីព្យុងយ៉ាងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែល នឹងធ្វើដំណើរមកដល់វៀតណាមនៅចុងសប្ដាហ៍នេះ។

លោកគីម នឹងមកដល់វៀតណាមនៅថ្ងៃ២៥នេះ។ រដ្ឋភ្លើងរបស់ លោកគីមនឹងឈប់នៅស្ថានីយ៍រថភ្លើងដុងដាង ជាព្រំដែនប្រទេសវៀតណាម គឺជាកន្លែងដែល លោកគីមនឹងចុះចតហើយធ្វើដំណើរទៅកាន់ទីក្រុងហាណូយដោយរថយន្ដដែលមានចម្ងាយ១៧០គីឡួម៉ែត្របន្ដទៀត។

លោក ត្រាំ និងលោក គីម នឹងមានជំនួបជាមួយគ្នានៅលើទឹកដីវៀតណាមគឺនៅថ្ងៃ២៧ និង២៨ខែកុម្ភៈនេះ គឺមានន័យថា៨ខែបន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្រ្ដនៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅនេះ។

គួររំលឹកឡើងវិញថាជំនួបកំពូលជាលើកដំបូងរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង ពួកគេបានសន្យាថា បំផ្លាញ់កម្មវិធីអាវុធនុយក្លេអ៊ែរនៅឧបទ្វីកូរ៉េ។

ការចរចាដំបូងបាននាំមកនូវការលទ្ធផលតិចតួច  តែមានការរំពឹងថានឹងកាន់តែមានការរីកចម្រើនបន្ថែមទៀត នៅក្នុងជំនួបលើកទីពីរនេះ គឺមេដឹកនាំទាំងពីរត្រូវតែឈានទៅដល់កិច្ចព្រមព្រៀង ដែលមានលក្ខណៈជាក់លាក់ជាច្រើនជាមួយគ្នាថែមទៀត។

តាមទីភ្នាក់ងារសារព៌ត័មាន Reuters ការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរនេះនឹងធ្វើឡើងនៅវិមាន រដ្ឋាភិបាល គឺជាអាគារដ្ឋាភិបាលនៅក្នុងសម័យអាណានិគម ដែលវាស្ថិតនៅចំកណ្ដាលទីក្រុងហូណូយ។

នាយករដ្ឋមន្រ្ដីវៀតណាម លោក Nguyen Xuan Phuc បានណែនាំគណៈកម្មាធិការ ចាត់ចែងជំនួប​កាល​ពីថ្ងៃអង្គារិ៍  ថា អំឡុងពេលកិច្ចប្រជុំកំពូលនេះគឺសន្តិសុខមានការរឹតបន្តឹងយ៉ាងខ្លាំង។  

គួរជម្រាបផងដែរថាការធ្ចើដំណើរដោយរថភ្លើងគឺជាចំណូលចិត្តរបស់ គីមជុងអ៊ិល« Kim Jong Il ដែលជាឪពុក និងលោក Kim Il Sung ត្រូវជាជីតារបស់លោកជុងអ៊ុន ៕

Share

Image
Image
Image