en     km
en     km

វៀតណាមរឹបអូសភ្លុកដំរីជាង១តោនពីអាហ្រ្វិក

Share

ក្រុងហាណូយ៖ អាជ្ញាធរវៀតណាមបានរឹបអូស ភ្លុកដំរីជាង ១តោន នៅកំពង់ផែសមុទ្រ ដែលកាលពីឆ្នាំទៅវៀតណាមបានរឹបអូស ៦តោនម្តងរួចមកហើយ។

មន្ត្រីប៉ូលិសនៃទីក្រុងហូជីមិញ លោក Le Dinh Loi  បាននិយាយថា ការរឹបអូសភ្លុកដំរី គឺនៅកំពង់ផែ Cat Lai ហើយភ្លុកដំរីនេះត្រូវបានវិចខ្ចប់ដោយ លាក់យ៉ាងជិតនៅក្នុងថង់កៅស៊ូ។

មន្រ្តីប៉ូលិសដដែលបាននិយាយថា នៅក្នុងកុងតៃនឺ​នោះ មានភ្លុកដំរី ជាង ១៣៥៦ គីឡូក្រាម ឬ ជាង១ តោន ដែលនាំចេញពីទ្វីបអាហ្វ្រិកក្នុងគោលបំណងដឹកជញ្ជូនមកកាន់វៀតណាមហើយបម្រុងដឹកជញ្ជូនមកកាន់កម្ពុជា។

ប្រទេសវៀតណាមបានហាមឃាត់ ការដឹកជញ្ជួនភ្លុកដំរី នឹង ស្នែងរមាសមកកាន់ប្រទេសនេះ ប៉ុន្តែវានៅតែជាបញ្ហាចម្បង ព្រោះភ្លុកដំរី ស្នែងរមាសគឺជាគ្រឿងអលង្ការយ៉ាងពេញនិយមលើពិភពលោក៕

 

 

Share

Image
Image
Image