en     km
en     km

វីរុសCorona៖WHOប្រកាសអាសន្នកម្រិតពិភពលោកខណៈព្រមានប្រទេសទន់ខ្សោយផ្នែកប្រព័ន្ធសុខាភិបាល

Share

អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិនៅទីបំផុតបានសម្រេចប្រកាសអាសន្នកម្រិតពិភពលោកនៃការរីករាលដាលការឆ្លងវីរុសរលាកទងសួតប្រភេទថ្មីកូរូណា។យោងតាមបណ្ដាញផ្សាយព័ត៌មានAljazeera ការប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោកធ្វើឡើងចំពេលដែលកំណើនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះបានស្ទុះឡើងរហូត២១៣គឺហក់ពីតួលេខ១៧០នាក់ហើយករណីឆ្លងកើនជិត១ម៉ឺននាក់គឺ ៩៦៩២ករណី។ភាគច្រើននៃការឆ្លងនិងស្លាប់នេះកើតនៅប្រទេសចិនហើយជាពិសេសនៅក្រុងអ៊ូហានដែលជាប្រភពនៃការផ្ទុះវីរុសកូរូណា។យោងតាមសារព័ត៌មានChannel news asiaវីរុសcoronaបានរីករាលដាលពាសពេញប្រទេសចិនទៅហើយ។

តាមរយៈAljazeeraមនុស្ស១០២០០០នាក់កំពុងស្ថិតនៅក្រោមការតាមដានអាការៈ សុខភាពរបស់ពួកគេ។ភ្នាក់ងារអង្គការសុខភាពនេះចាត់ទុកស្ថានភាពបែបនេះជាកម្រិតអាសន្នពិភពលោកដែលជាព្រឹត្តិការណ៍មិនធម្មតាហើយវានឹងធ្វើប៉ះពាល់ដល់ប្រទេសជាច្រើនដែលចាំបាច់តម្រូវឱ្យមានការឆ្លើយតបសហប្រតិបត្តិការអន្ដរជាតិ។ក្នុងន័យនេះទៀតអ្នកជំនាញអង្គការពិភពលោកនេះបានព្រមានប្រទេសទន់ខ្សោយផ្នែកសុខភាពឱ្យខិតខំសហការជាមួយនឹងភ្នាក់ងារសុខភាពធំៗ។អ្នកជំនាញបានលើកឡើងដូចនេះសំអាងលើភស្ដុតាងដែលវីរុសនេះរីករាលដាលពាសពេញចិនហើយឆ្លងដល់ប្រទេសធំៗនិងប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ីដែលសរុបគឺ២០ប្រទេសទៅហើយ។

ប្រធានអង្គការសុខភាពពិភពលោកលោកTedro Adhanom Ghebreyesusបានថ្លែងយ៉ាងសង្ខេបនៅក្រុងសឺណេវថាអាសន្ននេះជាការព្រួយបារម្ភដ៏ខ្លាំងក្លា គឺលោកថា៖ ការព្រួយបារម្ភជាចំបងរបស់យើងគឺទាក់ទិននឹងសក្ដានុពលរបស់វីរុសនេះវារីករាលដាលដល់ប្រទេសដែលខ្សោយផ្នែកសុខាភិបាលដែលត្រូវតែត្រៀមលក្ខណៈក្នុងការប្រយុទ្ធនឹងជំងឺនេះឱ្យបានច្បាស់លាស់។យ៉ាងណាក៏ដោយWHOបញ្ជាក់ថាសេចក្ដីថ្លែងការណ៍នេះមិនមែនជាការបោះឆ្នោតមិនសេចក្ដីទុកចិត្តពីចិននោះទេ តែផ្ទុយទៅវិញអង្គការពិភពលោកបានរួមគ្នាប្ដេជ្ញាចិត្តបន្ដជឿជាក់ក្នុងសមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រងការរីករាលដាលនេះ។

ក្នុងរបៀបវារៈជាមួយនឹងប្រធានអង្គការពិភពលោក អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងប្រាប់ពីដំណើរកិច្ចប្រជុំថារដ្ឋាភិបាលទីក្រុងប៉េកាំងមានទំនុកចិត្តនិងសមត្ថភាពក្នុងការយកឈ្នះសង្គ្រាមប្រឆាំងនឹងការផ្ទុះឡើងមេរោគកូរូណានេះ។
 
លោកស្រីហួឈុនយីងអ្នកនាំពាក្យក្រសួងបាននិយាយថាប្រទេសចិននឹងបន្តធ្វើការជាមួយអង្គការសុខភាពពិភពលោកនិងប្រទេសដទៃទៀតដើម្បីថែរក្សាសន្តិសុខសាធារណៈសាធារណៈនិងតំបន់។
WHOណែនាំក្នុងស្ថានការណ៍ពេលនេះឱ្យមានការរឹតត្បិតការធ្វើដំណើរនិងពាណិជ្ជកម្មទៅប្រទេសដែលរងផលប៉ះពាល់ជាពិសេសគឺប្រទេសចិនហើយសេចក្តីប្រកាសអង្គការនេះក៏តម្រូវឱ្យប្រទេសនានាត្រូវរាយការណ៍ពីស្ថានភាពជំងឺនេះឱ្យមានតម្លាភាពផងដែរ។
ទន្ទឹមនឹងនេះដែរប្រទេសរុស្ស៊ីបានប្រកាសថាខ្លួនបានបិទព្រំដែនរបស់ខ្លួនដែលមានចម្ងាយ ២៦០០ ម៉ាយល៍ជាមួយប្រទេសចិនដោយចូលរួមជាមួយម៉ុងហ្គោលីនិងកូរ៉េខាងជើងក្នុងការរារាំងការឆ្លងកាត់ដើម្បីការពារប្រឆាំងនឹងការសុះសាយជំងឺរលាកសួតមេរោគកូរូណាវីរុសនេះ។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ធំ ៗ ដែលបានផ្អាកឬកាត់បន្ថយសេវាកម្មដល់ប្រទេសចិនរួមមានក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសអ៊ែរវ៉េ, ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa, ក្រុមហ៊ុនអាកាសចរណ៍អាមេរិក, KLM និង United ។ដោយឡែកប្រទេសចិនដើម្បីបញ្ឈប់វីរុសនេះបានសម្រេចបិទសាលា និង កន្លែងសាធារណៈជាច្រើនក្នុងប្រទេស។មិនតែប៉ុណ្ណោះក្រុមហ៊ុន Toyota, volkswagen, IKEA, Starbucks, Tesla, ក្រុមហ៊ុន McDonald’s និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn ស្ថិតក្នុងចំណោមក្រុមហ៊ុនយក្សសាជីវកម្មផលិតកម្ម បានបិទហាងជាបណ្ដោះអាសន្ននៅចិន។

រួមជាមួយគ្នានេះអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី កូរ៉េខាងត្បូង សិង្ហបុរី អាស្ប៉ាញ កាណាដា រុស្ស៊ី ម៉ូណាកូ តួគី នូវែលសេឡង់ និងហូ​ឡង់​ជាដើម បានចាប់ផ្តើមជម្លៀសពលរដ្ឋខ្លួនមុនគេ ហើយកំពុងរង់ចាំទទួលអ្នកនៅសេសសល់បន្ថែម ឯអូ​ស្រ្តាលី អង់គ្លេស ឥណ្ឌា មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ កំពុងចរចាជាមួយភាគីចិន ឬត្រៀមខ្លួនធ្វើកិច្ចការនេះ។

សូមជម្រាបថាមកទល់ពេលនេះ២០ប្រទេសក្នុងពិភពលោកកំពុងតែមានផ្ទុកវិជ្ចមានវីរុសCoronaដែលក្នុងនោះរួមមាន

China 9,692 213 Asia
Thailand 14 0 Asia
Japan 14 0 Asia
Singapore 13 0 Asia
Hong Kong 12 0 Asia
Taiwan 9 0 Asia
Australia 9 0 Oceania
Malaysia 8 0 Asia
Macau 7 0 Asia
United States 6 0 America
South Korea 6 0 Asia
France 6 0 Europe
Germany 5 0 Europe
Vietnam 5 0 Asia
United Arab Emirates 4 0 Middle East
Canada 3 0 America
Italy 2 0 Europe
Cambodia 1 0 Asia
Nepal 1 0 Asia
Finland 1 0 Europe
Philippines 1 0 Asia
India 1 0 Asia
Sri Lanka 1 0 Asia

ប្រែសម្រួល៖ពៅនិកា

Share

Image
Image
Image