en     km
en     km

វិភាគ​៖​ «​ករ​ណី​កម្ពុជា​»​ តើ​មុន​អន្តរជាតិ​អន្តរាគមន៍​លើ​ប្រទេស​ណាមួយ​ ត្រូវ​ឆ្លងកាត់​ដំណោះស្រាយ​ការទូត​អ្វីខ្លះ​?

Share

ភ្នំពេញ៖ ​នៅ​ក្នុង​ទំនាក់ទំនង​ការទូត​ ឬ​ គេ​ហៅ​ម្យ៉ាងទៀត​គឺ​ បទ​អន្តរាគម​ន៍​ការទូត​  គេ​ត្រូវ​ឆ្លងកាត់​ ពាក្យ​ស័ព្ទ​គឺ​បួន​យ៉ាង​គឺ​ អំពាវនាវ​ (Call​  for,on,​ in,​ )​ ទទូច​(​ Urge​ )​ ថ្កោលទោស​ (Condemn​ )​ និង​ ចុង​ក្រោយ​សេចក្ដី​ សម្រេច​ (Resolution)​។​ រៀបរៀងដោយ លោក នួន បូរិន៖

 

analy04ពាក្យ​ស័ព្ទ​ទាំង​៤​នេះ​ មាន​ន័យ​ និង​មាន​ទម្ងន់​ប្រហាក់ប្រហែល​គ្នា​ គឺ​គេ​ចង់បាន​អ្វីមួយ​ ដែល​គេ​ត្រូវការ​ពី​ភាគី​ពាក់ព័ន្ធ​។​

​បើ​តាម​ការ​សង្កេត​ សហគមន៍​អន្តរជាតិ​ មុន​ដើរ​ដល់​ការ​ធ្វើ​សេចក្ដីសម្រេច​ (Resolution)​ គឺ​គេ​ ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​ប្រើ​ពាក្យ​ថា​«​អំពាវនាវ​»​ ហើយ​គេ​ប្រើ​មាន​ជា​ច្រើ​ដង​ ទើប​ចូល​ដល់​ ដំណាក់កាល​ថ្មី​មួយទៀត​ គឺ​ពាក្យ​ថា​ «​ទទូច​»​។​

​ពាក្យ​ស័ព្ទ​នៃ​ការ​ទទូច​នេះ​ត្រូវ​គេ​ប្រើ​ គឺ​អាស្រ័យ​លើ​កាលៈទេសៈ​ ហើយ​គេ​ក៏​ប្រើ​ច្រើន​ដង​ដែរ​ មុន​ចូល​ដំណាក់​ការ​ថ្មី​ គឺ​«​ការ​ថ្កោលទោស​»​ ។​

​តាម​ការ​អង្កេត​ ការ​ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​ប្រើ​ពាក្យ​«​ថ្កោលទោស​»​ ក៏​ត្រូវធ្វើ​ឡើង​ទៅ​ តាម​កាលៈទេសៈ​ ហើយ​មាន​ច្រើន​ដង​ដែរ​ ដូច​ពាក្យ​ថា​ អំពាវនាវ​ និង​ ទទូច​ នេះ​ដែរ​។​

​សរុបសេចក្ដី​ទៅ​ បើ​សហគមន៍​អន្តរជាតិ​ ចេញ​សេចក្ដីថ្លែងការណ៍​ ជា​ច្រើន​ដង​ច្រើន​សា​ ហើយ​ ភាគី​ពាក់ព័ន្ធ​ មិន​មាន​ទ​ង្វើ​វិជ្ជមាន​ឆ្លើយ​តប​ គឺ​គេ​ត្រូវ​រក​ការ​ប្រើ​ពាក្យ​ថ្មី​ទៀត​ ហើយ​មាន​ទម្ងន់​ជា​ផ្លូវច្បាប់​ តែ​ស្របច្បាប់​ការទូត​ និង​សន្ធិសញ្ញា​អន្តរជាតិ​ គឺ​ គេ​ប្រើ​ពាក្យ​«សេចក្ដីសម្រេច​-Resolutuon»​។​

​សេចក្ដីសម្រេច​ ឬ​ Resolution​ នេះ​ គេ​អាច​ប្រើ​វា​ មិន​លើស​២​ដង​ទេ​ គឺ​គេ​ត្រូវ​ រក​មធ្យោបាយ​ ជា​ច្រើន​ ទៀត​ ដើម្បី​អនុវត្ត​សេចក្ដីសម្រេច​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។​

​ពាក្យ​ថា​ សេចក្ដីសម្រេច​ វា​ក្លាយជា​ ការ​ដាក់​កំហិត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ ទទួលយក​ ប្រការ​ដែល​គេ​បាន​ ចែង​ ព្រោះ​គេ​សំអាង​លើ​ ហេតុផល​នៃ​ ច្បាប់​អន្តរជាតិ​ និង​ កិច្ចព្រមព្រៀង​ ទ្វេភាគី​ ។​

​តែ​យ៉ាងណា​ក៏​ដោយ​ មុន​ ចូល​ដល់​ដំណាក់​ការ​ថ្មី​ទៀត​ឬ​គេ​ហៅ​ការ​ចាត់វិធានការ​ គឺ​ត្រូវ​ ប​ញ្ចូ​ន​ ប្រេសិត​ ឬ​ បេសកជន​ ជាន់ខ្ពស់​ ឬ​ក្រុម​ស្វែងរក​ការ​ពិត​ មក​កាន់​ប្រទេស​នោះ​ ដើម្បី​សិក្សា​បន្ថែម​ ឬ​ ក៏​បញ្ចុះបញ្ចូល​ភាគី​ ពាក់ព័ន្ធ​ឱ្យ​ យល់​ពី​ផល​លំបាក​ ពី​ការ​ជំទាស់​ ចំពោះ​សេចក្ដីសម្រេច​នេះ​ -Resolution​។​ សេចក្ដីសម្រេច​របស់​ សហគមន៍​អន្តរជាតិ​ -​សហរដ្ឋអាមេរិក​ និង​សហភាព​ អឺរ៉ុប​ មាន​ទម្ងន់​និង​ មាន​ឥទ្ធិពល​ប្រហាក់ប្រហែល​គ្នា​ ទៅ​នឹង​សេចក្ដីសម្រេច​ របស់​ ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​ អង្គការសហប្រជាជាតិ​។​ ប៉ុន្តែ​ភាព​ខុស​គ្នា​ ទៅ​តាម​កាលៈទេសៈ​។​

​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​ អង្គការសហប្រជាជាតិ​ ចេញ​សេចក្ដីសម្រេច​ ដោយ​ត្រូវការ​សំឡេង​ ច្រើន​សម​ល្មម​ពី​ប្រតិភូ​ចូលរួម​ ទើប​អាច​យក​ទៅ​សុំ​ការ​អនុម័ត​ ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ដើម្បី​ចាត់ការ​លើ​ប្រទេស​ណាមួយ​ ឬ​មេដឹកនាំ​ប្រទេស​មួយ​ ដែល​គេ​ចង្អុលបង្ហាញ​ថា​ ប្រទេស​នោះ​ឬ​មេដឹកនាំ​ បាន​រំលោភ​ធ្ងន់ធ្ងរ​ចំពោះ​ សិទ្ធិ​មនុស្ស​។​

​យ៉ាងណា​ ក៏​ដោយ​ ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​ ក៏​អាច​ទទូច​សុំ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ បញ្ជូន​ កំណត់ហេតុ​សិទ្ធិ​មនុស្ស​ របស់​ប្រទេស​នោះ​ ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC​ បាន​ដែរ​ បើ​ស្ថិត​ក្នុង​ស្ថានភាព​ប្រឆាំង​មនុស្សជាតិ​ដ៏​ធ្ងន់ធ្ងរ​ ដូច​ជា​ករណី​ប្រទេស​កូរ៉េ​ខាងជើង​ និង​មេដឹកនាំ​គឹ​ម​ជុង​អ៊ុ​ន​ ប្រធានាធិបតី​ ស៊ី​រី​ បាល​សា​ដ​អាល់​អាសា​ដ​ និង​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីបអាហ្វ្រិក​។​

​នៅ​ពេល​ខ្លះ​គេ​សង្កេត​ឃើញ​ ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ​ ក៏​ចេញ​សេចក្ដីសម្រេច​ ដោយ​មិន​ រង់ចាំ​ការ​ស្នើ​សុំ​ ពី​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​ ដោយ​ធ្វើ​ឡើង​តាម​ ការ​ស្នើ​សុំ​ពី​មេដឹកនាំ​ អា​មេ​រិ​ក​ ឬ​ ប្រទេស​ណាមួយ​ ដែល​មាន​ឥទ្ធិពល​ ដូច​ជា​ប្រទេស​នៅ​ប្លុក​សហភាព​អឺរ៉ុប​ជាដើម​។​

​ប្រទេស​ណា​ដែល​ ចូល​ដល់​ដំណាក់កាល​នៃ​ចេញ​សេចក្ដីសម្រេច​ -Resolution-​ គឺ​មាន​ន័យ​ថា​ កំណត់ហេតុ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នោះ​ ពិត​ធ្ងន់ធ្ងរ​។​ ប្រទេស​នោះ​នឹង​ត្រូវ​គេ​ចាត់វិធានការ​ ទៀត​ផង​។​

​សេចក្ដីសម្រេច​ -Resolution-​ នេះ​ ត្រូវ​គេ​បែង​ចែង​ជា​បី​ដំណាក់កាល​ទៀត​ គឺ​ ការ​ហុំ​ព័ទ្ធ​សេដ្ឋកិច្ច​ (Embargo),​ការ​ដាក់​ទណ្ឌកម្ម​ (Sanction​ )​និង​ទី​៣​ អន្តរាគមន៍​ (Intervention)​។​

​តាម​ការ​អង្កេត​ ចំនុច​ ទី​មួយ​ ត្រូវ​បាន​អនុវត្ត​ ជា​ជំហាន​ដំបូង​ ហើយ​ ក្រោយមក​ចូល​ដល់​ ចំនុច​ទី​ពីរ​ តែ​ចំនុច​ ទី​បី​ កម្រ​នឹង​ចាត់ការ​ណាស់​ លើកលែង​ ប្រទេស​នេះ​ រំលោភ​សិ​ទិ្ធ​មនុស្ស​ ដោយ​ យក​កងទ័ព​ធ្វើ​ ជា​ឧបករណ៍​របស់​ខ្លួន​។​ ចំនុច​នេះ​គេ​សង្កេត​ឃើញ​មាននៅ​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីប​អា​ហ្វ្រី​ក​ដែល​ សហគមន៍​អន្តរជាតិ​ បាន​អនុវត្ត​មក​ហើយ​។​

​តើ​ប្រទេស​កម្ពុជា​បាន​ដើរ​ដល់​ចំនុច​ណា​ ឬ​ចំនុច​ សេចក្ដីសម្រេច​ -Resolution​ហើយ​ឬ​នៅ​?​

​ជា​ការ​ពិត​ សហភាព​ អឺរ៉ុប​ ដែល​មាន​ សមាជិក​ ២៨​ ប្រទេស​ បាន​ចេញ​សេចក្ដីសម្រេច​ យ៉ាងតិច​២​លើក​មក​ហើយ​ ទាក់ទិន​ ករណី​ប្រទេស​កម្ពុជា​។​ សេចក្ដីសម្រេច​ បាន​ទទួល​ការ​អនុម័ត​ ពី​សភា​ជិ​ក​សភា​ មាន​ចំនួន​ច្រើន​លើស​ពី​២/៣​។​

​សេចក្ដីសម្រេច​ទី​មួយ​ ប្រាប់​កម្ពុជា​ឱ្យ​ ទម្លាក់​ចោល​ បណ្ដឹង​ប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ ហើយ​អនុញ្ញាត​ ឱ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ វិល​ចូល​កម្ពុជា​វិញ​។​ ចំពោះ​សេចក្ដីសម្រេច​ទី​២​ បាន​ប្រាប់​កម្ពុជា​ឱ្យ​វិល​មក​ស្ថានភាព​ធម្មតា​វិញ​ ដែល​សម្រេច​នេះ​ ថា​កម្ពុជា​ កំពុង​ដើរ​ដល់​ចំនុច​គ្រោះថ្នាក់​ដល់​សិ​ទិ្ធ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។​    

​ចំណែក​សហរដ្ឋអាមេរិក​ មុន​ចេញ​សេចក្ដីសម្រេច​ គឺ​គណៈ​ក​ម្មា​ការ​កិច្ចការបរទេស​សភា​ ប្រទេស​មហាអំណាច​មួយ​នេះ​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ កម្ពុជា​ករណី​ហិង្សា​នយោបាយ​ផង​ដែរ​។​

​នៅ​ចុង​ក្រោយ​ សមាជិក​សភា​ ប្រទេស​នេះ​ បាន​ចេញ​សេចក្ដីសម្រេច​ លេខ​ ៧២៨​ ដោយ​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​មួយ​ដើរ​ដល់​ចំនុច​គ្រោះថ្នាក់​ ចំពោះ​ការ​គោរព​សិ​ទិ្ធ​មនុស្ស​ និង​ លទ្ធិប្រជាធិបតេយ្យ​។​

​ស្រប​ពេល​ សហភាព​ អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ចេញ​ សេចក្ដីសម្រេច​ Resolution​  ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ ក៍បាន​ចេញ​សម្រេច​មួយ​ ដោយ​កត់​សម្គាល់ថា​ ប្រទេស​កម្ពុជា​ កំពុង​ដើរ​លើ​គន្លង​ផ្លូវ​ ហានិភ័យ​ ក្នុង​ករណី​ចោទ​ថា​រំលោភ​សិ​ទិ្ធ​មនុស្ស​។​

​ការ​ចេញ​សេច​ម្រេច​នេះ​ហើយ​ មើលទៅ​នាំ​ឱ្យ​ ប្រទេស​ជិត​៤០​ ក្នុង​នោះ​មាន​អា​មេ​រិ​ក​ សហភាព​ អឺរ៉ុប​ និង​ជប៉ុន​បាន​ប្រកាស​គាំទ្រ​សេចក្ដីសម្រេច​នេះ​ ហើយ​ទាមទារ​ឱ្យ​កម្ពុជា​ដើរ​ត្រឡប់​ ក្រោយ​វិញ​។​  

​យ៉ាងណា​ក៏​ដោយ​ បក្ស​កាន់​អំណាច​ ដែល​ដឹកនាំ​ដោយ​ នាយក​រដ្ឋមន្ត្រី​ សម្ដេច​ ហ៊ុន​ សែន​នឹង​មិន​ឱ្យ​កម្ពុជា​ ជួប​ ផល​លំបាក​ត្រូវ​គេ​អូស​ធ្លាក់​ចូល​ក្នុង​ ប្រការ​នៃ​ការ​ហុំ​ព័ន្ធ​សេដ្ឋកិច្ច​ -Embargo​ ឡើយ​។​

​ដោយ​ជៀសវាង​ប្រការ​នេះ​ ហើយ​មើលទៅ​ បានជា​សម្ដេច​ ហ៊ុន​ សែន​ បោះ​សំឡេង​ ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​ បើ​ចង់​និយាយ​ពី​ការ​ដោះស្រាយ​នយោបាយ​។​

​ដូច​ការ​រំពឹង​ទុក​បក្ស​ប្រឆាំង​ក៏​សម្រេច​ចូល​សភា​វិញ​ ហើយ​ផ្ដើម​ឱ្យ​ស្ថានភាព​នយោបាយ​ធូរស្រាល​វិញ​ភ្លាម​។​  

​ប្រសិនបើ​កម្ពុជា​ មាន​ដំណោះស្រាយ​ខ្លួនឯង​ ហើយ​ទូលំទូលាយ​ទៀត​នោះ​ គឺ​កម្ពុជា​ នឹង​ជៀស​ផុត​យ៉ាង​ពិតប្រាកដ​ ពី​គំនាប​ របស់​សហគមន៍​អន្តរជាតិ​ ជា​ពិសេស​ គេច​ផុត​ពី​ការ​អនុវត្ត​ សេចក្ដីសម្រេច​ -Resolution​ ៕​

Share

Image
Image
Image