en     km
en     km

វិភាគ​៖​ ហេតុ​អ្វី​បានជា​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​មិន​បាន​ល្អ​ប្រសើរ​? (មានវីដេអូ)

Share

ភ្នំពេញ៖ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​គ្រាប់បែក​នៅ​ក្នុ​សង្កាត់​បឹង​កេងកង​៣​ បាន​កើតឡើង​កាលពី​យប់មិញ​ ដែល​ធ្វើ​អោយ​មនុស្ស​៤​នាក់​រង​របួស​ និង​បង្ក​ការ​ខូចខាត​ដល់​រថយន្ដ​ រួម​ទាំង​សម្ភារ​ របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​រួច​មក​  អ្នកវិភាគ​បាន​ហៅ​ការ​ផ្ទុះ​គ្រាប់បែក​មួយ​នោះ​ ជា​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​មិន​បាន​ល្អ​ប្រសើរ​។​

ហេតុការណ៍ផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃអង្គារទី ០៦ កញ្ញា នៅផ្លូវសំខាន់មួយនៅកណ្ដាលរាជធានីភ្នំពេញ បានបណ្ដាលឱ្យមនុស្ស ៤ នាក់បានរងរបួស។
ហេតុការណ៍ផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃអង្គារទី ០៦ កញ្ញា នៅផ្លូវសំខាន់មួយនៅកណ្ដាលរាជធានីភ្នំពេញ បានបណ្ដាលឱ្យមនុស្ស ៤ នាក់បានរងរបួស។

​តើ​កត្តា​អ្វីខ្លះ​ ដែល​ធ្វើ​អោយ​អ្នកវិភាគ​យល់​ឃើញ​បែប​នេះ​?​ ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​វិភាគ​ដែល​រៀបចំ​ឡើង​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ដូច​តទៅ​៖

 

​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ កាលពី​យប់​ថ្ងៃ​អង្គារ​ទី​ ០៦​ កញ្ញា​ នៅ​ផ្លូវ​សំខាន់​មួយ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ បាន​បណ្ដាល​ឱ្យ​មនុស្ស​ ៤​ នាក់​បាន​រង​របួស​។​

​ភ្លាមៗ​ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ បង្ហោះ​រូបភាព​ព្រោងព្រាត​ហើយ​ក្នុង​នោះ​ គេ​ឃើញ​យុវជន​ ២​ នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ បាន​ទម្លាក់​គ្រាប់បែក​នៅ​កណ្ដាលផ្លូវ​ ជា​ហេតុ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ ដែល​នៅ​ក្បែរ​នោះ​។​

​ជុំវិញ​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នេះ​ អ្នកវិភាគ​បញ្ហា​សង្គម​ បាន​ហៅ​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ពេល​នោះ​ ជា​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​មិន​បាន​ល្អ​ប្រសើរ​និង​គ្មាន​ប្រសិទ្ធភាព​។​

​តើ​កត្តា​អ្វីខ្លះ​ដែល​នាំ​អោយ​អ្នកវិភាគ​ យល់​ឃើញ​បែប​នេះ​?​

លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។
លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។

លោក​សាស្ដ្រាចា​រ្យ​ សូ​ ច​ន្ថា​ អ្នកវិភាគ​ពី​បញ្ហា​សង្គម​ បាន​លើក​ឡើង​ថា​ ការ​ទម្លាក់​គ្រាប់បែក​ចោល​នៅ​កណ្ដាលផ្លូវ​សាធារណៈ​ បែប​នេះ​ ដោយសារ​តែ​ជន​នោះ​ មើល​ស្រាល​ប្រព័ន្ធ​សន្ដិសុខ​ របស់​អាជ្ញាធរ​ ដែល​មាន​ភាព​ធូរ​លុង​។​

​លោក​បញ្ជាក់​បន្ថែម​ថា​ ៖“​មូលហេតុ​ដែល​នាំ​អោយ​មាន​ ការ​គប់​គ្រាប់​នៅ​ទី​សាធារណៈ​ បែប​នេះ​ យើង​មើលទៅ​ ទី​មួយ​ប្រព័ន្ធ​សន្ដិសុខ​ របស់​អាជ្ញាធរ​ ហ្នឹង​ហាក់​នៅ​មានការ​ខ្វះខាត​…​ ”​។​

​ចំណែក​លោក​សាស្ដ្រាចារ្យ​ មាស​ នី​ អ្នកវិភាគ​ពី​បញ្ហា​សង្គម​ម្នាក់​ដែរ​ លោក​ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ដែរ​ថា​ បញ្ហា​នេះ​ គឺ​ កើតឡើង​ដោយសារ​តែ​សមត្ថកិច្ច​ គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ មិន​បាន​ល្អ​។​ លោក​ថា​ បញ្ហា​នេះ​មក​ពី​អាជ្ញាធរ​ធ្វេសប្រហែស​។​

​លោក​ មាស​ នី​៖“​ រឿង​ទី​មួយ​ ទាក់ទិន​និង​កងឯកភាព​ ដែល​មាន​តួនាទី​ក្នុង​ការ​កាន់​អាវុធ​។​ ទី​ពីរ​ ទៀត​វា​អាច​ជា​ការ​ហូរ​ចូល​អាវុធ​ពី​ប្រទេស​ជិតខាង​ ដោយ​ក្រុម​ណាមួយ​ដែល​គេ​រកស៊ី​ជួញដូរ​ អាវុធ​ សម្រាប់​យក​បំរើ​ការងារ​ប្លន់​។​ ហើយ​ទី​បី​ទៀត​ ប្រហែលជា​អាច​ដូច​ជា​កងកម្លាំងប្រដាប់អាវុធ​ខ្លះ​ គាត់​មាន​អាវុធ​ ប៉ុន្ដែ​គាត់​មិន​ទាន់​បាន​មានការ​ប្រយ័ត្នប្រយែង​ពី​អាវុធ​របស់​គាត់​ …​ “​។​

​លោក​សាស្ដ្រាចារ្យ​ មាស​ នី​ បាន​បន្ដ​ថា​ តាម​ការ​កត់សម្គាល់​របស់​លោក​ ការ​សម្លាប់​គ្នា​ដោយ​ ការ​ប្រើ​អាវុធ​ គឺ​ភាគច្រើន​កើតឡើង​ស្រប​ពេល​ រដ្ឋាភិបាល​ បញ្ចេញ​កម្លាំង​ទ័ព​ដើម្បី​ធ្វើ​អ្វីមួយ​។​

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គម
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គម

​លោក​ មាស​ នី​ ៖“​ក្នុង​នាម​ពលរដ្ឋ​ យើង​សង្កេត​ឃើញ​ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ម៉េច​ថា​ យើង​ច្រើន​តែ​ឃើញ​ការ​កើតឡើង​នូវ​ការ​សម្លាប់​គ្នា​ តាម​ប្រដាប់​អាវុធ​នោះ​ គឺ​ច្រើន​តែ​កើតឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ បញ្ចេញ​កងកម្លាំង​ទ័ព​មក​សម្រាប់​ វិធានការ​អី​ណាមួយ​ ប្លន់​ បាញ់​ សម្លាប់​ និង​ច្រើន​តែ​កើត​មាន​”​។​

​ជុំវិញ​រឿង​នេះ​ដែរ​ វិទ្យុ​ស្ដ្រី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​នោះ​ទេ​។​ តែ​យ៉ាងណា​ក៏​ដោយ​បើ​តាម​ សេចក្ដីថ្លែងការណ៍​របស់​ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​ថា​កម្លាំង​មាន​សមត្ថកិច្ច​បាន​ នឹង​កំពុង​បន្ដ​ចាត់វិធានការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ ដើម្បី​ស្វែងរក​ជនល្មើស​ បញ្ជូន​ទៅ​តុលាការ​ធ្វើការ​ផ្ដន្ទាទោស​ ។​

​អ្វី​ដែល​ចាប់អារម្មណ៍​គឺ​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​។​

​តែ​យ៉ាងណា​ លោក​ សូ​ ច​ន្ថា​ យល់​ឃើញ​មួយ​ជ្រុង​ទៀត​។​ លោក​ ពិនិត្យ​ឃើញ​ថា​ ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ កាលពី​យប់​ថ្ងៃ​អង្គារ​ គឺជា​រឿង​ដែល​ អ្នក​បង្ករ​ មាន​ចេតនា​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ មានការ​ភ័យ​ខ្លាច​។​

​លោក​ សូ​ ច​ន្ថា​៖“​ចឹ​ង​បើ​យើង​មើលទៅ​ហាក់ដូចជា​គ្រាន់តែ​ ជា​ការ​បង្កើត​នូវ​ព្រឹត្តិការណ៍​ ឬ​ក៏​ធ្វើ​អោយ​អសន្ដិសុខ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ឬ​ដែល​យើង​ហៅ​ថា​ ជា​ព្រឹត្តិការណ៍​មួយ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ មានការ​ភ័យ​ខ្លាច​ ហើយ​មួយទៀត​អាច​ជា​ការ​បំភ័យ​ ដល់​ពលរដ្ឋ​ដែល​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ដែល​គ្រោង​មក​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ខាង​មុខ​ ជា​ពិសេស​ថ្ងៃ​ទី​៩​ ដែល​បក្ស​ប្រឆាំង​ គ្រោង​នឹង​អញ្ជើញ​ពលរដ្ឋ​ឡើង​មក​នោះ​”​។​

​នេះ​ជា​ឧបទ្ទវហេតុ​ ដ៏​ភ្ញាក់ផ្អើល​ខ្លាំង​មួយទៀត​ បន្ទាប់​ពី​ករណី​បាញ់​សម្លាប់​អ្នកវិភាគ​ដ៏​ល្បីល្បាញ​មួយ​រូប​គឺ លោក​បណ្ឌិត កែម​ ឡី​ កាលពី​ថ្ងៃ​ទី​១០​ កក្កដា​។​

​អ្នកវិភាគ​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា​ ស្ថានការណ៍​នយោបាយ​ នៅ​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​ ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​យ៉ាង​ខ្លាំង​ ដោយ​ពួក​គាត់​ទទូច​ឱ្យ​អ្នកនយោបាយ​បក្ស​កាន់​អំណាច​ និង​គណបក្សប្រឆាំង​ ត្រូវ​សម្របសម្រួល​គ្នា​ឡើង​វិញ​ ទើប​ស្ថានការណ៍​ដ៏​ភ័យ​ខ្លាច​ដូច​ការ​ផ្ទុះ​គ្រាប់បែក​ កាលពី​យប់​ថ្ងៃ​អង្គារនេះ​ មិន​អាច​កើតឡើង​បាន៕

Share

Image
Image
Image