en     km
en     km

វិភាគ៖តើការរំលាយគណបក្សនយោបាយនៅថៃសំអាងលើអ្វីខ្លះ?

Share

ក្រោយពីរដ្ឋប្រហារផ្ទុះឡើងជាញឹកញាប់ដោយសារវិបត្តិនយោបាយដែលនាំអោយមានចលាចលសង្គមនោះ  រាជាណាចក្រថៃបានកែទម្រង់ការគ្រប់គ្រងប្រទេសឱ្យមានសុខសន្តិភាពក្រោមអំណាចរបស់ រាជវាំង និងពួកយោធា ដោយតម្រូវអោយមានច្បាប់ពិសេសមួយគឺ ការគ្រប់គ្រងបក្សនយោបាយ។ តាមរយៈនេះគឺតុលាការរដ្ឋធម្មនុញ្ញតែមួយគត់ជាស្ថាប័នប្រើយុត្តាធិការរបស់ខ្លួនដ៏ទូលំទូលាយ អាចរំលាយបក្សនយោបាយមួយបានក្រោម ហេតុផលច្រើនករណី។

សូមស្ដាប់ ការធ្វើអត្ថាធិប្បាយ របស់លោកនួន បូរិន ដូចតទៅ៖

រាជាណាចក្រថៃដែលគេដឹងថាក្រុមប្រឹក្សារាជវាំង ជាអ្នកកំណត់គោលនយោបាយគ្រប់គ្រងប្រទេសបានណែនាំឱ្យមានច្បាប់ពិសេសមួយគ្រប់គ្រងបក្សនយោបាយដោយសំដៅរំលាយ បក្សណា ដែលមានកំហុស៣យ៉ាងធំៗ។

កំហុសទាំង៣យ៉ាងនេះ៖

1/កំហុសក្នុងអំឡុងពេលបោះឆ្នោត -ដូចជាការទិញសន្លឹកឆ្នោត ការបន្លំសន្លឹកឆ្នោត ជាដើម។

2-ធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិដ៏ធ្ងន់ធ្ងរនិង ប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេស។

បើកអោយជនបរទេសជាសមាជិកបក្សរបស់ខ្លួន និង ការទទួលយកប្រភពថវិកាដែលមិន ស្របច្បាប។

3-គណបក្សនេះ ត្រូវបានរំលាយដោយខ្លួនឯងដើម្បីចូលរួមបក្សមួយទៀតឬ ខ្លួនគេលែងធ្វើសកម្មភាពនយោបាយ។

ដើមបណ្ដឹង

ស្ថាប័នដែលមានសិទ្ធិកសាងសំណុំរឿង ប្ដឹងអោយរំលាយបក្សនយោបាយ មានច្រើនស្ថាប័ន តែស្ថានប័នសំខាន់ជាងគេ គឺគណៈកម្មារៀបចំការបោះឆ្នោត ដែលក្នុងនោះពាក្យបណ្ដឹងទាក់ទិនការបោះឆ្នោត ដូចជាការទិញសន្លឹកឆ្នោត ជាដើម។ ក្រៅពីនេះ មានគណៈកម្មាការប្រឆាំងអំពើពុករលួយ និងបក្សនយោបាយ ខ្លួនគេផ្ទាល់។

ការប្ដឹងសុំរំលាយគណប ក្សថៃ រ៉ាក់ថៃ

តាមសាវតាររឿងដែលនាំអោយមានការរំលាយគណបក្សថៃរ៉ាក់ថៃ (TRT)របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវាត្រាគឺដើមចមកើតពីកំហុសមួយ ដែលបក្សនេះត្រូវបានចោទពីការប្រព្រឹត្តការទិញសន្លឹកឆ្នោត និងការធ្វើមានការបន្លំសន្លឹកឆ្នោត។ អ្នកផ្ដើមបណ្ដឹងមុនគេ ដោយ គណបក្សប្រឆាំង គឺណបក្សប្រធាធិបតេយ្យរបស់ លោកអាប់ភិស៊ីតវេចាជីវ៉ា តែ ក្រោយមក តុលាការរដ្ឋធម្មនុញ្ញមិនបាន ចាត់ការតាមបណ្ដឹងរបស់បក្សនេះទេ។ តែប៉ុន្មានខែក្រោយមក មានភស្តុតាងកាន់តែច្រើនថាបក្សនេះ បានប្រើប្រាស់លុយជាច្រើនពានលានបាតទិញអ្នកបោះឆ្នោត ទើបគណៈកម្មាការរៀបចំការបោះឆ្នោត ដើរតួជាដើមបណ្ដឹងដោយ ប្ដឹងទៅតុលាការរដ្ឋធម្មនុញ្ញហើយទីបំផុតគណបក្សថៃរ៉ាក់ថៃដ៏មានប្រជាប្រិយភាព របស់អតីតនាយករដ្ឋថាក់ស៊ីនក៏ត្រូវបានរំលាយ។ ក្រុមគណបក្សនេះ ចាត់ទុកថាជារឿងសងសឹកខាងនយោបាយ របស់ ក្រុមគណបក្សប្រឆាំងដឹកនាំដោយលោកអាភិស៊ីត។ តែគណបក្សថៃរ៉ាក់ថៃពេលនោះ គឺជាបក្សកាន់អំណាច នៅថៃ។ នេះ ជាលើកដំបូងនៅរាជាណាចក្រថៃដែល បក្សកាន់អំណាចត្រូវរំលាយក្រោមច្បាប់ គណបក្សនយោបាយដោយតុលាការរដ្ឋធម្មនុញ្ញ។ សាលដីការបស់តុលាការកំពូលនេះ នាំឱ្យថ្នាក់ដឹកនាំបក្សនេះ ជាច្រើនសិបនាក់ត្រូវដកហូតសិទ្ធិបោះឆ្នោត របស់រយៈពេល៥ឆ្នាំ។

ការំលាយបក្សធំមួយនាំឱ្យមានការបោះឆ្នោតភ្លាមៗ

នៅរាជាណាចក្រថៃខុសពីប្រទេសផ្សេងទៀតគឺអោយតែបក្សធំមួយត្រូវបានរំលាយហើយ គឺ គណៈកម្មាការរៀបចំការបោះឆ្នោតរបស់ប្រទេសនោះ ត្រូវតែប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតឡើងវិញដោយមិនអោយលើសរយៈពេល៦០ថ្ងៃឡើយ។ ការប្រកាសត្រូវដាក់ទូលថ្វាយសុំ ព្រះរាជប្រកាសពីព្រះមហាក្សត្រ។ ករណីរំលាយបក្សថៃរ៉ាក់ថៃ បាននាំឱ្យរាជាណាចក្រនេះ ចលាចយ៉ាងខ្លាំង ហើយឈានដល់ការដំណ្ដើមអំណាចគ្នាយ៉ាងផុយស្រួយពីបក្សប្រឆាំងរបស់ លោកអាប់ភិស៊ីត។ បក្សប្រឆាំងបានឡើងកាន់អំណាច បានមួយរយៈដោយអំណាច របស់សភានៅឆ្នាំ២០០៨-២០១១គឺបន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញដកហូតនាយករដ្ឋមន្ត្រីពីសុំ ឆៃវង្សសាវាតគឺគ្រានោះហើយដែលលោកអាប់ភិស៊ីតបានក្លាយជានាយករដ្ឋមន្ត្រី។

កំដៅនយោបាយកាន់តែឆេះដោយក្រុមអាវ ក្រហមគាំទ្រ បក្សថៃរ៉ាក់ថៃធ្វើការសងសឹង។ ក្រុមបាតុករ បានបះបោរឱ្យទម្លាក់អាភីស៊ីតពីតំណែង។តែមិនឈ្នះមិនចាញ់ ក្រុមយោធាក៏ចូលមកបង្រ្កាបយ៉ាងខ្លាំងទើបស្ថានការណ៍ស្ងប់ស្ងាត់ ធ្វើអោយមានការបោះឆ្នោតនៅ ឆ្នាំ២០១១ ដែលទីបំផុតគណបក្សភឿថៃ របស់ប្អូនស្រីលោកថាក់ស៊ីនបានឈ្នះការបោះឆ្នោត ដោយសំឡេងភាគច្រើននៅរដ្ឋសភា។ តែក្នុងអំឡុងពេលនោះ ជម្លោះនយោបាយនៅតែបន្តដដែលដោយធ្វើឱ្យរាណាចក្រថៃ មិនមានការចុះសម្រុងគ្នារវាងបក្សនយោបាយប៉ូលពីខុសគ្នា មួយមាននិន្នាការក្រហម និងមួយទៀតមាននិន្នាការលឿងហើយ និយមរាជវាំង។

បក្សកាន់អំណាចភឿថៃប្ដឹងឱ្យរំលាយបក្សប្រឆាំងតែមិនបានសម្រេច

អំឡុងជម្លោះនយោបាយ កាន់តែខ្លាំង គណបក្សភឿថៃបានដាក់ពាក្យបណ្ដឹងទៅតុលាការរដ្ឋធម្មនុញ្ញឱ្យរំលាយ គណបក្សប្រជាធិបតេយ្យរបស់លោកអាប់ភិស៊ីត ដោយចោទពីបទ ឧក្រិដ្ឋកម្មមួយចំនួនពេលបក្សនេះកាន់អំណាច តែតុលាការ នៅស្ងប់ស្ងាត់ដោយ បង្វិលសំណុំរឿងនេះទៅតុលាការព្រហ្មទណ្ឌ។ តុលាការក៏បានកោះហៅអាប់ភិស៊ីតនិងគណៈរដ្ឋមន្ត្រីរបស់លោកមកឆ្លើយបំភ្លឹ។ តែទំបំផុតតុលាការនេះ មិនបានចាប់កំហុសអាភិស៊ីតបានឡើយដោយសារ ជាការបង្ក្រាកបាតុករធ្វើឡើងដោយពួកយោធា។ ដើម្បីអោយមានការបោះឆ្នោត ឡើងវិញ ក្រុមបក្សប្រឆាំងបានបោះបង់អាសនៈសភារបស់ខ្លួន ធ្វើឱ្យសភារលាយតែម្ដងព្រោះសំឡេងក្រុមបក្សកាន់អំណាចមាននៅក្នុងរដ្ឋសភា មិនគ្រប់ចំនួន ធ្វើឱ្យសភាមិនស្របច្បាប់ទើបតុលាការរដ្ឋធម្មនុញ្ញរំលាយសភា។  តែយ៉ាងណាក៏ដោយកំដៅនយោបាយកាន់តែខ្លំាងព្រោះលោកស្រី យីង ទ្បាក់ រងការប្តឹងដោយគណៈកម្មការប្រឆំាងអំពើពុករលួយពីបទ បង្កឱ្យមានរឿងអាស្រូវពុករលួយក្នុងគម្រោងទិញស្រូវរបស់រដ្ឋខាតបង់ទឹកប្រាក់រាប់ពាន់លានបាត។

ក្នុងសំណុំរឿងនេះលោកស្រីយីង ទ្បាក់ ត្រូវបានស្ថាប័នតុលាការកំពូលផ្តន្ទាទោសឱ្យមានទោស ៥ ឆ្នំា និងហាមធ្វើនយោបាយរយៈពេល ៥ ឆ្នំាដែរ តែតុលាការនេះមិនបានរំលាយគណបក្សភឿ ថៃ របស់លោកស្រី យីង ទ្បាក់ នោះទេ ដោយផ្តល់ឱកាសឱ្យបក្សនេះ ប្រកួតយកតំណែងសភា និងនាយករដ្ឋមន្រ្តីទ្បើងវិញ នៅចុងឆ្នំា២០១៨។ បច្ចុប្បន្នរដ្ឋាភិបាលថៃដឹកនំាពួកយោធា ដែលកើតចេញពីរដ្ឋប្រហារ ខែឧសភា ឆ្នំា២០១៤ ទម្លាក់គណៈរដ្ឋមន្រ្តីនៃគណបក្សភឿ ថៃ។ ជារួមទៅ ការរំលាយបក្សនយោបាយនៅថៃមិនផ្អែកលើទោសព្រហ្មទណ្ឌ ឬ កំហុសរបស់ មេដឹកនាំបក្សនោះទេ ដូចជាករណីលោកស្រី យីងឡាក់ជាដើម ដែលលោកស្រីរងការផ្ដនា្ទទោសមែនតែ តុលាការ កំពូលប្រទេសនេះមិនបានចេញសាលដីការំលាយគណបក្សភឿថៃរបស់លោកស្រីនោះទេ លើកលែងបក្សនេះរងបទចោទករណីទិញសន្លឹកឆ្នោតនិង បន្លំសន្លឹកឆ្នោតដូចបទចោទប្រឆាំងគណបក្សថៃរ៉ាក់ថៃ ដែលត្រូវបានតុលារដ្ឋធម្មនុញ្ញរំលាយនៅឆ្នាំ២០០៧៕

 

Share

Image
Image
Image