en     km
en     km

វត្តមានសម្ដេចហ៊ុនសែនក្នុងពិធីសាទរការឡើងគ្រងរាជ្យមហាក្សត្រប្រ៊ុយណេជាការរឹតចំណងទ្វេភាគី

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី ៥០នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ​ប្រទេសប្រ៊ុយណេដែលជា បង្ហាញពី ការរឹតចំណងសាមគ្គីភាពកាន់តែរឹងមាំរវាងប្រទេសទាំង២ ។

តាមហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន គឺសម្ដេចបានទៅដល់ប្រទេសប្រ៊ុយណេហើយ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៥ ខែតុលា ២០១៧ នេះ។

ពិធីរម្លឹកការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រប្រ៊ុយណេនេះគឺជាពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះចៅ ស៊ុលតង់ ហាជី ​ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH)  ។

ពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ នឹងចាប់ផ្ដើមផ្លូវការនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នេះ។

ការអញ្ជើញទៅប្រទេសប្រ៊ុយណេរបស់សម្តេច ហ៊ុន សែន នៅពេលនេះគឺ មានរយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧​ តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ​ហាជី​ ហាសាណាល់​ បុលគីយ៉ាស់​ ។

តាមហ្វេសប៊ុករបស់សម្ដេច កម្ពុជា និងប្រ៊ុយណេ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ហើយការអញ្ជើញរបស់សម្តេច ហ៊ុន សែន​ ចូលរួម​ក្នុង​​ពិធី​​ខួប​អនុស្សាវរីយ៍​នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំ​របស់​ថ្នាក់ដឹក​នាំ​កំពូល​នៃ​ប្រទេសទាំងពីរ​ ដើម្បី​ពង្រឹងថែមទៀតនូវ​កិច្ចសហប្រតិបត្តិការទ្វេភាគី​ និងពហុភាគី រវាងកម្ពុជា និងប្រ៊ុយណេ។

ស្ដេចស៊ុលតង់ត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។

ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិកំពូលរបស់ស្តេចស៊ុលតង់មានចំនួន ២០ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៨។  បន្ទាប់ពីការសោយទិវង្គតនៃស្តេចថៃ Bhumibol Adulyadej នៅក្នុងឆ្នាំ ២០១៦ ស្តេចស៊ុលតង់ គឺជាមហាក្សត្រដែលមានជាងគេបំផុតនៅលើពិភពលោក៕

Share

Image
Image
Image