en     km
en     km

លោក George Edgar៖ ការវិនិយោគរបស់អឺរ៉ុបមានការទទួលខុសត្រូវផ្នែកសង្គម និងបរិស្ថាន

Share

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាមានប្រសាសន៍ ការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជា គឺជាការវិនិ យោគប្រកបដោយការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម និងបរិស្ថាន ហើយសហភាពអឺរ៉ុបនឹងប្តេជ្ញាចិត្តគាំទ្រអភិវឌ្ឍន៍ប្រទេស កម្ពុជាប្រកបដោយចីរភាពទៅថ្ងៃអនាគត។ ការលើកឡើងរបស់លោក ​ចច អេហ្គា(George Edgar) ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​​កម្ពុជាធ្វើឡើងនៅថ្ងៃទី០៤ តុលានេះ ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាននៅសណ្ឋាគារសាន់វេ។

                                                      វាគ្មិនក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាននៅសណ្ឋាគារសាន់វេ។

 

សម្រាប់លោក George Edgar ការវិនិយោគប្រកបដោយការទទួលសុខត្រូវផ្នែកសង្គម​ និងបរិស្ថានមានន័យថា ជាការវិនិយោគដោយអនុវត្តតាមគោលការណ៍ច្បាប់របស់ប្រទេសសមី និងគោលការណ៍ច្បាស់របស់សហភាពអឺរ៉ុប។ លោក George Edgar បន្ថែមថា អតិថជនអឺរ៉ុបភាគច្រើននឹងមិនទិញទំនិញឬផលិតផលពីប្រទេសដែលមានការគេងប្រវ័ញពលកម្មឡើយ ដែលនេះជាការដាក់សម្ពាធសម្រាប់ក្រុមហ៊ុនអឺរ៉ុបដែលវិនិយោគក្រៅតំបន់អឺរ៉ុប។

មួយវិញទៀតក្រុមហ៊ុន និងរោងចក្ររបស់សហភាពអឺរ៉ុបជាច្រើនបានផ្លាស់ប្តូរឥរិយាបថពីការប្រើប្រាស់ថង់ប្លាស្ទិចមកប្រើប្រាស់ថង់ក្រដាសវិញ ដែលនេះជាការទទួលខុសត្រូវផ្នែកបរិស្ថានរបស់ក្រុមហ៊ុនអឺរ៉ុប។នេះបើតាមការគូសបញ្ជាក់ពីលោក តាសស៊ីឡូ ព្រីនសឺ(Tassilo Brinzer) អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា។លោក តាសស៊ីឡូ បន្តថាការផ្តល់ឱកាសការងារសម្រាប់ជនពិការ ស្ត្រី និងជនជាតិផ្សេងៗធ្វើការក្នុងក្រុមហ៊ុន រោងចក្ររបស់សហភាពអឺរ៉ុប ក៏ជាការទទួលខុសត្រូវខ្ពស់ផ្នែកសង្គមរបស់សហភាពអឺរ៉ុបផងដែរ។

 កាលពីឆ្នាំ២០១៧ ការនាំចេញទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុបមានទំហំទឹកប្រាក់៥,៥ប៊ីលានយូរ៉ូ ហើយទំនិញនាំចូលភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង អង្ករ ម្រេច សូត្រ និងកង់។ ចំណែកការនាំចូលទំនិញពីសហភាពអឺរ៉ុបមកកម្ពុជាវិញមានទំហំទឹកប្រាក់៨៥០លានយូរ៉ូ ហើយផលិតផលនាំចូលភាគច្រើនជាគ្រឿងម៉ាស៊ីនក្នុងវិស័យកសិកម្ម យានយន្ត និងគ្រឿងអេឡិចត្រនិចជាដើម។

បើតាមលោក George Edgar ការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជានាពេលបច្ចុប្បន្នមានទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺឈរនៅលំដាប់ថ្នាក់លេខ៣ បន្ទាប់ពីចិន និងសាធារណៈកូរ៉េ។ ការវិនិយោគរបស់អឺរ៉ុបនៅកម្ពុជាគ្របដណ្តប់លើវិស័យជាច្រើនរួមមាន វិស័យដឹកជញ្ជូន ទេសចរណ៍ សំណង់ ធនាគារ កសិកម្ម ថាមពល ផលិតផលព្រៃឈើ និងវិស័យវានភ័ណ្ឌជាដើម៕

Share

Image
Image
Image