en     km
en     km

លោក សុខ ឥសាន្ដ ប្រាប់ខ្មែរនៅអាមរិកកុំរំលឹកទំនាក់ទំនងចិន និងប៉ុលពត គឺហួសសម័យ(មានសំឡេង)

Share

ភ្នំពេញ៖ បន្ទាប់ពីពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​សហ​រដ្ឋអាមេរិក កាល​ពី​ថ្ងៃទី២ កញ្ញា បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​អគ្គ​កុងស៊ុល​ចិន​ក្នុង​រដ្ឋ Cali fornia ដោយធ្វើការស្តីបន្ទោសលើរដ្ឋាភិបាលកម្ពុជាដែលបណ្តោយឱ្យប្រទេសចិនលុកដៃយ៉ាងជ្រៅក្នុងនយោបាយកម្ពុជា និងបានចោទប្រទេសចិនថាជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហមនោះ  អ្នកនាំពាក្យបក្សកាន់អំណាចថាការរំលឹកប្រវត្តិសាស្ត្រនៃទំនាក់ទំនងចិន និងប៉ុលពត គឺហួសសម័យ ហើយមានចរិតញុះញង់រើសអើងពូជសាសន៍។

(លោក រឿន រិទ្ធី រាយការណ៍ពីព័ត៌មាននេះ!)

 

ពលរដ្ឋខ្មែរ-អាមេរិកកាំងរាប់រយនាក់កាលពីថ្ងៃទី០២ កញ្ញា បានប្រមូលផ្តុំគ្នានៅមុខស្ថានអគ្គកុងស៊ុលចិន ប្រចាំ​ទីក្រុង Los Angeles ​ក្នុងរដ្ឋ California ដោយក្រុមបាតុករទាមទារឱ្យរដ្ឋាភិបាលចិនទម្លាក់ចោលការគាំទ្ររដ្ឋាភិបាលកម្ពុជាដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ទិដ្ឋភាពនៃសកម្មភាពបាតុកម្មដែលត្រូវមើលឃើញលើកបណ្តេញសង្គម បង្ហាញឱ្យឃើញថា ហ្វូងបាតុករបានលើកបដាមានរូបមេដឹកនាំ ម៉ៅ សេទុង និងប៉ុល ពត នៅពីលើហើយនៅពីក្រោមដោយសំណេរជាភាសាអង់គ្លេសមានន័យជាភាសាខ្មែរថា «សូមចិនកុំបង្កើតរបបវាយពិឃាត ប៉ុល ពត ជាថ្មីម្តងទៀត»។

ក្រុមបាតុករបានស្រែកដាក់ការស្តីបន្ទោសមកលើរដ្ឋភិបាលក្រុងភ្នំពេញថា បានបណ្តោយឱ្យចិនលុកដៃចូលមកកកូរកកាយដែនអធិបតេយ្យភាពរបស់កម្ពុជា ធ្វើឱ្យខូចប្រជាធិបតេយ្យ ហើយថាចិនបានធ្វើឱ្យពលរដ្ឋកម្ពុជាស្លាប់បាតុបង់ជីវិតក្នុងរបបខ្មែរក្រហម ព្រោះចិនកាលសម័យនោះមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងនយោបាយកម្ពុជា។ បុរសម្នាក់ដែលនិយាយជាភាសាខែ្មរដោយវាយប្រហារលើប្រទេសចិន។

វិទ្យុស្ត្រីពុំអាចទាក់ទងសុំការឆ្លើយតបពីមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជាបានទេនៅថ្ងៃនេះ ដោយគ្មានប្រភពទាក់ទង។ ប៉ុន្តែប្រតិកម្មនឹងការវាយប្រហាររបស់ពលរដ្ឋខ្មែរនៅអាមេរិក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច បាននិយាយថា បាតុកកម្មរបស់ខ្មែរនៅសហរដ្ឋអាមរិកដោយលើកយកនបញ្ហាចិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់ពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហមនោះ គឺជារឿងឥតប្រយោជន៍។ លោកថាបើនិយាយចិនពាក់ព័ន្ធនឹងរបបខ្មែរក្រហម គឺត្រូវនិយាយពីអាមេរិក ទំលាក់គ្រាប់បែកលើប្រទេសកម្ពុជា។លោកថារឿងរ៉ាវប្រវត្តិសាស្ត្រនេះកប់ជ្រៅហើយ។

តែយ៉ាងណា លោកសុខ ឥសាន ផ្តាំផ្ញើដល់ពលរដ្ឋក្រុមបាតុករបើមានបំណងប្រឆាំងចិនមែននោះ គម្បីកុំទិញទំនិញ ឬប្រើប្រាស់ទំនិញចិនដែលមានលើទឹកដីអាមេរិក។

តាមការឡើងបំភ្លឺរបស់ កម្មាភិបាល ជាន់ខ្ពស់នៃរបបខ្មែរក្រហម និងជាប្រធានគុកទួលស្លែង លោកកាំងហ្គិចអៀវ ហៅសមមិត្តឌុច ដែលសាលាជំនុំជម្រះក្ដីពិសេសនៃតុលាការខ្មែរក្រហមកាន់ទោសអស់មួយជីវិត ក្នុងឋានៈនិងតួនាទី លើការស្លាប់អ្នកទោស ជាង១ម៉ឺន៣ពាន់នាក់ នៃរបបអាវខ្មៅនោះ បានឡើ់ងនិយាយពីការជាប់ពាក់ព័ន្ធនឹងការប្រើទ្រឹស្ដីរបស់ មេដឹកនាំម៉ៅសេទុង ដែល កម្មាភិបាល និងបក្សកុម្មុយនិស្ត ខ្មែរក្រហម យកមកអនុវត្តនៅកម្ពុជា។តែបែបនេះក្ដី តាមច្បាប់នៃសាលាជំនុំជម្រះក្ដីខ្មែរក្រហម គេមិនតម្រូវ អោយមានការចោទប្រកាន់ឬ កាត់ទោស ប្រទេសណាមួយឡើយ៕

Share

Image
Image
Image