en     km
en     km

លោក គីម ជុងអ៊ុន នឹងមកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងឆាប់ៗនេះ

Share

ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចាវអ៊ីន បាននិយាយនៅថ្ងៃទី ១វិច្ឆិកានេះថា មេដឹកនាំកូរ៉េខាងជើង លោក​ គីម​ ជុងអ៊ុន នឹងធ្វើទស្សនកិច្ចទៅទីក្រុងសេអ៊ូល នាពេលខាងមុខនេះ ដែលលោកថា ជាផ្នែកមួយនៃការធ្វើឱ្យកាន់តែប្រសើរឡើងទំនាក់ទំនងនៃប្រទេសទាំងពីរឈានទៅរកការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយ ដោយស្រង់សម្ដីលោក ម៉ូន ចាវអ៊ីន ថ្លែងក្នុងសម័យសភាថា នៅពេលឆាប់ៗនេះ លោក គីម ជុងអ៊ុនទៅកាន់ក្រុងសេអ៊ូល ហើយមេដឹកនាំចិន លោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងឆាប់ៗនេះផងដែរ។

លោក ម៉ូន ចាវអ៊ីន បានអោយដឹងទៀតថា លោក គីម ជុងអ៊ុន អាចជួបជាមួយប្រធានាធិបតីរុស្ស៊ី ហើយក្រោយមកនិងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិន សូអាបេ ។ 

លោក ម៉ូន ចាវអ៊ីន បានទៅជួបលោក គីម ជុងអ៊ុន កាលពីខែកញ្ញាដែលជាទស្សនកិច្ចលើកទី៣ ដើម្បីបន្តពង្រឹងកិច្ចសន្យាដើម្បីកាត់បន្ថយភាពតានតឹងផ្នែកកងទ័ព និងការផ្អាកការសាកល្បងកាំជ្រួចផ្លោងអន្តរទ្វីបដែលបំពាក់ដោយក្បាលអាវុធនុយក្លេអ៊ែរ។ គេរំពឹងថា លោក គីម ជុងអ៊ុន នឹងជួបលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកជាថ្មីទៀតនៅពេលខាងមុខនេះ ដើម្បីរំលឹកកិច្ចព្រមព្រៀង កាលពីថ្ងៃទី ១២មិថុនា ដែលមេដឹក នាំទាំងពីរបានជួបគ្នានៅប្រទេសសិង្ហបុរី៕

 

Share

Image
Image
Image